• ព័ត៌មានថ្មី

    Saturday, September 27, 2014

    ​ធ្លាយ​រូបភាព​​ស្រាត​របស់​តារា​ជា​​​ហូលីវូដ​ជា​ថ្មី​ ​បង្ក​​ក្ដី​បារម្ភ​លើ​សុវត្ថិភាព​ iCloud

    កម្រង​រូបភាព​ស្រាត​របស់​តារា​ល្បីៗ​​បាន​លេច​ធ្លាយ​នៅ​លើ​អ៊ីនធឺណិត​ជា​ថ្មី ​ហើយ​លើក​នេះ​តារា​ដែល​ត្រូវ​រងគ្រោះ​រួម​មាន​​​តារា​ម៉ូដែល​ Cara Delevingne ​តារា​ចម្រៀង ​Anna Kendrick ​​​និង​តារា​សម្ដែង​ Jennifer Lawrence ​ដែល​រងគ្រោះ​លើក​មុន​ដដែល។

    ​គេហទំព័រ​ The Daily Beast ​​ឲ្យ​ដឹង​ថា ​​រូបថត​​ជា​ច្រើន​សន្លឹក​បាន​បែក​ចេញ​លើ​គេហទំព័រ ​4Chan ​និង​ Reddit។ ​​ប្រភព​ដដែល​រៀបរាប់​ថា ​​រូបភាព​របស់​តារា​ចម្រៀង​ Anna Kendrick ​ទាំង​ ៨៧ ​សន្លឹក​គឺ​មាន​សំលៀកបំពាក់​ទេ ​គ្រាន់​តែ​នាង​ស្លៀកពាក់​លក្ខណៈ​ឯកជន​​បង្ហាញ​ភាព​សិចស៊ី​ខ្លាំង

    រូបថត​របស់​ Jennifer Lawrence ​ដែល​លេច​ធ្លាយ​កាល​ពី​គណនី iCloud
    របស់​នាង​ត្រូវ​គេ​ Hack ​លើក​ទី ១
    ​​ទន្ទឹម​គ្នា​នេះ​ ​រូបភាព​ថ្មី​​ចំនួន ៥៥ ​សន្លឹក​របស់​ Jennifer Lawrence ​​ដែល​ធ្លាប់​រងគ្រោះ​​ការ​បែក​ធ្លាយ​លើក​ទី​ ១​ម្ដង​ហើយ​នោះ​​ក៏​ត្រូវ​បាន​គេ​លួច​យក​បាន​ដែរ។ ​​ក្រៅ​ពី​តារា​ល្បី​ខាង​លើ​ក៏​មាន​ឈ្មោះ​អ្នក​ល្បី​ដទៃ​ទៀត​ដូចជា​ អត្តពលិក​អូឡាំពិក ​Misty May-Treanor​ តារា​ល្ខោន​អូប៉េរ៉ា​ Alexandra Chando, Brook Burns, Kelli Garner, Lauren O’Neil ​​និង​តារា​សម្ដែង​​រឿង​ “Step Up” Briana Evigan ​ផង​​ដែរ។

    ការ​លេច​ធ្លាយ​ទាំង​ពីរ​លើក​នេះ​បង្ហាញ​ពី​កម្សោយ​របស់​ Apple ​​​ទៅ​លើ​ការ​គ្រប់គ្រង​សុវត្ថិភាព​លើ​ប្រព័ន្ធ​ iCloud ​របស់​ខ្លួន ​​ស្រប​ពេល​ដែល​គេហទំព័រ​ The Daily Dot ​រាយការណ៍​ថា ​​Apple ​ដឹង​ពី​ភាព​​​ផុយស្រួល​នេះ​​​តាំង​ពី​ ៦ ​ខែ​មុន​ការ​លេច​ធ្លាយ​លើក​ទី ១ ​មក​ម៉្លេះ។
    ​​
    Apple ​ធ្លាប់​លើក​ឡើង​​ថា ​ខ្លួន​នឹង​ខិតខំ​ពង្រឹង​សន្តិសុខ​​ iCloud ​ឲ្យ​បាន​ខ្លាំង​ជាង​មុន ​​ក្រោយ​ការ​បែក​ធ្លាយ​រូបភាព​តារា​ល្បី​លើក​ទី ១។ ​​តែ​ឥលូវ​នៅ​តែ​មាន​ការ​បែក​ធ្លាយ​លើក​ទី​ ២ ​ដដែល។

    អីចឹង​តើ​អាច​មាន​ការ​បែក​ធ្លាយ​លើក​ទី​ ៣ ​និង​ទី ៤ ​ដែរ​ឬទេ ​ហើយ​តើ​ក្រុម​តារា​ល្បីៗ​អាច​នឹង​ងាក​ចេញ​ឈប់​ប្រើ​ផលិតផល​របស់​ Apple ​ឬ​អត់?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ​ធ្លាយ​រូបភាព​​ស្រាត​របស់​តារា​ជា​​​ហូលីវូដ​ជា​ថ្មី​ ​បង្ក​​ក្ដី​បារម្ភ​លើ​សុវត្ថិភាព​ iCloud Rating: 5 Reviewed By: Unknown
    Scroll to Top