• ព័ត៌មានថ្មី

    Tuesday, September 30, 2014

    ចំ​ជា​ភ្ញាក់ផ្អើល​មែន! Mark Zuckerberg​ ទម្លាក់​ Bill Gates​ ឆ្នាំ​​២០១៤​នេះ

    ស្ថាបនិក​ក្រុម​ហ៊ុន​ Facebook​ លោក​ Mark Zuckerberg​ ក្លាយ​ជា​មហា​សេដ្ឋី​​ឈរ​នៅ​កំពូល​តារាង​​អ្នក​មាន​បំផុត​​ទាំង​១០​នៅ​ អាមេរិក​​ ដែល​ “រក​ចំណូល​បាន​ច្រើន​ជាង​គេ​បង្អស់​នៅ​ឆ្នាំ​២០១៤” ​នេះ។ ការ​ចាត់​ចំណាត់​ថ្នាក់​របស់​ទស្សនាវដ្ដី​ Forbe ​បាន​ទម្លាក់​មហាសេដ្ឋី ​​លោក ​Bill Gates ​មក​លំដាប់​លេខ​​ពីរ​វិញ​រីឯ​មហាសេដ្ឋី​ Larry Ellison​ (ស្ថាបនិក​ក្រុមហ៊ុន​Oracle) ជាប់​ចំណាត់​ថ្នាក់​លេខ​បី។

    mark-zuckerberg-242
    លោក​ Mark Zuckerberg​
    តែ​បើ​គិត​ពី​ចំនួន​ទឹក​ប្រាក់​វិញ​ បច្ចុប្បន្ន​ Zuckerberg​ នៅ​ចាញ់​ Bill Gates​ នៅ​ឡើយ​ទេ​ តែ​បុរស​វ័យ​៣០ឆ្នាំ​រូប​នេះ​បាន​​ក្លាយ​ជា​មហា​សេដ្ឋី​បច្ចេកវិទ្យា​​ទី​៣​ នៅ​អាមេរិក​ ដែល​មាន​ប្រាក់​៣៤​ពាន់​លាន​ដុល្លារ​ (កាល​ពី​ឆ្នាំ​២០១៣​មាន​តែ​១៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ)​ បន្ទាប់​ពី ​Bill Gates​ (លេខ​១​មាន​ប្រាក់​៨១​ពាន់​លាន​ដុល្លារ)​ និង ​Larry Ellison​ (លេខ​២​មាន​ប្រាក់​៥០​ពាន់​លាន​ដុល្លារ)។ បញ្ជាក់​៖ ការ​ចាត់​ចំណាត់​ថ្នាក់​នេះ​គិត​តែ​នៅ​អាមេរិក​ប៉ុណ្ណោះ។

    កាល​ដែល​ Zuckerberg ​អាច​ឈរ​នៅ​កំពូល​តារាង​បែប​នេះ​ គឺ​​ដោយ​សារ​ក្រុមហ៊ុន ​Facebook បាន​ប្រឡូក​ចូល​ទី​ផ្សារ​មូលប័ត្រ​ជា​សាធារណៈ​ (IPO) ​នៅ​ក្នុង​ឆ្នាំ​ ២០១២​ ទើប​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ក្រុមហ៊ុន​មួយ​នេះ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ ​ហើយ​ប្រាក់​ចំណូល​របស់​ Zuckerberg​ ក៏​កើន​ឡើង​ដូច​គ្នា។


    ក្នុង​ខែ​កក្កដា ​Facebook​ បាន​ប្រកាស​ពី​​ប្រាក់​ចំណូល​​របស់​ខ្លួន ​(ក្នុង​ត្រីមាស​ទី​២) ថា​បាន​កើន​ឡើង​​រហូត​ដល់​ទៅ​៦៧​ភាគរយ​ ហើយ​ក្នុង​នោះ ​​៦២ភាគ​រយ​បាន​មក​ពី​​ការ​ផ្សាយពាណិជ្ជកម្ម​តាមរយៈ​​​កម្មវិធី​ទូរសព្ទ។

    ខាង​ក្រោម​គឺ​ជា​តារាង​បែង​ចែក​ចំណាត់​ថ្នាក់​មហាសេដ្ឋី​អាមេរិក​ទាំង​១០ ​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ។ ការ​ចាត់​ចំណាត់​ថ្នាក់​ដោយ​ទស្សនាវដ្ដី​Forbe​៖

    screen shot 2014-09-29 at 12.54.02 pm

    ចាំ​មើល​មើល៍​ថា​តើ​ប៉ុន្មាន​ឆ្នាំ​ទៀត ​Mark Zuckerberg​ អាច​យក​តំណែង​មហាសេដ្ឋី​អាមេរិក​ដែល​មាន​ប្រាក់​ច្រើន​ជាង​គេ​បំផុត​​ពី ​Bill Gates​ បាន​ឬ​អត់?​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចំ​ជា​ភ្ញាក់ផ្អើល​មែន! Mark Zuckerberg​ ទម្លាក់​ Bill Gates​ ឆ្នាំ​​២០១៤​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top