• ព័ត៌មានថ្មី

    Friday, September 19, 2014

    Didier Drogba ​សប្បាយ​ចិត្ត​នឹង​ជួប​ Lampard ​នៅ​ថ្ងៃ​អាទិត្យ​នេះ

    ខ្សែ​ប្រយុទ្ធ​ Didier Drogba ​សប្បាយ​ចិត្ត​ក្នុង​ការ​បាន​ជួប​មិត្ត​ចាស់​របស់​គេ​គឺ​កីឡាករ​ Frank Lampard ​ក្នុង​នាម​ជា​គូ​បដិបក្ខ​នៅ​ពេល​ Chelsea ​ទៅ​ប្រកួត​ជាមួយ​ Manchester City ក្នុង​ក្របខ័ណ្ឌ Barclays Premier League ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

    Drogba ​បាន​បញ្ចេញ​អារម្មណ៍​ចំពោះ​ Lampard ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ជួប​ Lampard។ ខ្ញុំ​គិត​ថា​គាត់​នៅ​តែ​ជា​កីឡាករ​របស់​យើង។ គាត់​ធ្លាប់​ជា​កីឡាករ​របស់​ Chelsea ហើយ​គាត់​ជា​ផ្នែក​មួយ​នៃ​ក្លិប​នេះ។ អ្នក​គាំទ្រ​ទាំង​អស់​ដឹង​ពី​អ្វី​ដែល​គាត់​បាន​ផ្ដល់​ឱ្យ​ក្លិប។ ដូច្នេះ​ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​គាំទ្រ​នឹង​បង្ហាញ​អាកប្បកិរិយា​ល្អ​ ចំពោះ​គាត់​ពេល​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ”។

     ការ​ត្រលប់​មក​លេង​នៅ​ Chelsea ​វិញ​របស់​ Didier Drogba ​គឺ​ស្រប​ពេល​ខ្សែ​បម្រើ​វ័យ​៣៦​ឆ្នាំ​ខាង​លើ​ត្រូវ​ចាកចេញ​ទៅ​​ចូល​រួម​​ ក្លិប​ New York City ​ហើយ​បាន​ប៉ុន្មាន​សប្ដាហ៍​​បន្ទាប់​មក​ក៏​ត្រូវ​ក្លិប​ Manchester City ​ខ្ចី​ជើង​៦​ខែ​យក​មក​លេង​នៅ​អង់គ្លេស​វិញ។ ​ខ្សែ​ប្រយុទ្ធ​និង​ខ្សែ​បម្រើ​ចាស់​វស្សា​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ជា​ មិត្ត​រួម​ក្រុម​នឹង​គ្នា​អស់​រយៈ​ពេល​៨​ឆ្នាំ​នៅ Stamford Bridge ​ហើយ​ក៏​បាន​លើក​ពាន​ជាមួយ​គ្នា​ដូចជា​ Barclays Premier League ​៣​ដង, FA Cups ​៤​ដង, UEFA Champions League ​១​ដង​និង​ League Cups ​២​ដង​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Didier Drogba ​សប្បាយ​ចិត្ត​នឹង​ជួប​ Lampard ​នៅ​ថ្ងៃ​អាទិត្យ​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top