• ព័ត៌មានថ្មី

    Monday, September 29, 2014

    ​អាយុ​​ត្រឹម​​១២​​ឆ្នាំ​​សោះ​​​ក្លាយ​​ជា​​ Hacker ​ទៅ​​ហើយ​!

    កុមារា​​ Wang Zhengyang ​វ័យ១២​ឆ្នាំ​​ បាន​ក្លាយជា Hacker វ័យក្មេង​​បំផុតក្នុង​ប្រទេស​​ចិន។ Wang  ​​​បាន​ប្រើ​​ភាព​វ័យ​ឆ្លាត​របស់​ខ្លួន ដើម្បី Hack ចូល​ទៅ​កាន់​ប្រព័ន្ធ​ការងារ​អនឡាញ​​របស់​សាលា ហើយ​​ទម្លាយ​ឯកសារ​ទាំងនោះ​យ៉ាង​ងាយ​ស្រួល។



    ​ប្រភព​​បង្ហាញ​ថា ​មូល​ហេតុ​បណ្ដាល​ឱ្យ​ Wang ទម្លាញ​ឯកសារ​សាលា ​ព្រោះកុមាររូប​​នេះ​​ មិន​ចង់​ចំណាយ​ពេល​ច្រើន​ ធ្វើ​​កិច្ចការ​ដែល​គ្រូ​ដាក់​ឱ្យ​ធ្វើ​នៅ​ផ្ទះ។ ​ក្រៅ​ពី​ទេពកោសល្យ​​ Hack កុមារ​ដដែល​នេះ​ ក៏​ធ្លាប់​​ជួយ​ជួសជុល​​លើ​​ប្រព័ន្ធការពារ​មេរោគ​ប្រហែល​១០០​ប្រព័ន្ធ​ ដើម្បី​ធានា​សុវត្ថិភាពកុំព្យូទ័រ។​

    បច្ចុប្បន្ន​​ Wang ជា​សិស្ស​វិទ្យាល័យ​ដំបូង​ដែល​បានចុះ​ឈ្មោះ​ចូល​រៀន​ ​ជា​និស្សិត​ឆ្នាំ​ទី១​នៅ​វិទ្យាល័យ​​ល្បីឈ្មោះ​របស់​ប្រទេស​ចិន Tsinghua។

    ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Wang Zhengyang​ បាន​​បង្ហាញ​វត្តមាន​ជា​សាធារណៈ​​ក្នុង​សន្និសីទ​សុវត្ថិភាព​អ៊ីនធឺណិត​​ចិន (China Internet Security Conference) ​​ធ្វើ​ឡើង​ក្នុង​​ទីក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​២៤​ និង​​២៥​ ខែ​កញ្ញា​ និង​​ក្លាយ​ជា​បុគ្គល​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក់​មហាជន​​នា​​ពេល​នោះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ​អាយុ​​ត្រឹម​​១២​​ឆ្នាំ​​សោះ​​​ក្លាយ​​ជា​​ Hacker ​ទៅ​​ហើយ​! Rating: 5 Reviewed By: Unknown
    Scroll to Top