• ព័ត៌មានថ្មី

    Thursday, September 11, 2014

    ក្តារ​ចុច​ខ្មែរ​ត្រៀម​ខ្លួន​ចាំ​ iPhone 6 / 6 plus មក​ដល់​ខ្មែរ

    ប្រិយមិត្ត​ធ្លាប់​ដឹង​​ហើយ​ថា​ Apple ​បាន​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី ​របស់​ខ្លួន​ នៅ​ឡើយ​តែ​​ក្តារ​ចុច​ខ្មែរ។ តែ​យ៉ាង​ណា​​ក្រុម 4khmeriPhone​ បាន​រៀប​ចំ​ក្តារ​ចុច​ខ្មែរ​ជា​ស្រេច​សម្រាប់​ត្រៀម​ចាំ​ iPhone ជំនាន់​ក្រោយ​មក​ដល់​ខ្មែរ​ផង​ដែរ។

    ​ ប្រធាន​ក្រុម​ 4khmeriPhone បាន​ឲ្យ​ដឹង​ថា​ រាល់​ការ​ធ្វើ​ក្តារ​ចុច​ខ្មែរ​គឺ​រួច​រាល់​អស់​ហើយ​ គឺ​នៅ​ចាំ​​តែ​ដល់​ថ្ងៃ​ដែល​ Apple បញ្ចេញ​ iOS 8 ​ដល់​​អ្នក​ប្រើ​ប្រាស់​គ្រប់​ iDevices នៅ​ប៉ុន្មាន​​ថ្ងៃ​​ទៀត​ខាង​មុខ។
    លោក ​បាន​បន្ត​ថា​ បន្ទាប់​មក​លោក​នឹង​បញ្ជូន​សំណើ​ទៅ​កាន់​ក្រុមហ៊ុន Apple នូវ​ App ក្តារ​ចុច​ខ្មែរ បើ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប្រិយមិត្ត​នឹង​ឃើញ​ App ក្តារ​ចុច​ខ្មែរ​នៅ​លើ App Store ជា​មិន​ខាន​ឡើយ។
    ​ ​ក្តារ​ចុច​ខ្មែរទាំង​​ ៤ ជួរ​ និង ៥ ជួរ​មាន​វចនានុក្រមណែនាំ​ពាក្យ​ខ្មែរ​ពេល​វាយ​ ដែល​អាច​វាយ​លេខ​ និង អក្សរ​ដោយ​មិន​បាច់​ឆ្លាស់​ Key។ ប្រិយមិត្ត​ពេញ​ចិត្ត​ ៤ ជួរ​ ឬ ៥ ជួរ​ អាច​ជ្រើស​រើស​ប្រើ​តាម​ចិត្ត​ដែល​ប្រិយមិត្ត​ត្រូវ​ការ។
    សម្រាប់​ File ក្តារ​ចុច​ខ្មែរ​នេះ​គឺ​អាច​ប្រើ​បាន​គ្រប់​ iPhone ,iPad ,iPod និង​អាច​ប្រើ​ជា​លក្ខណៈ​ផ្តេក​ បញ្ឈរ​ បាន​ដោយ​រីករាយ ចំណែក​ការ​ទាញ​យក​ពី App Store គឺ​មិន​គិត​ថ្លៃ​អ្វី​ទេ។
    ​ប្រធាន​ក្រុម​រូប​នោះ​បន្ថែម​ថា ​ ក្តារ​ចុច​ខ្មែរ​ដាក់​ឲ្យ​ប្រើ​ប្រាស់​លើ iOS 8 នេះ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ​ទេ ព្រោះ​ Apple មិន​អនុញ្ញាត​ឲ្យ​ដាក់​ Direction Key ចូល​ទៅ​ក្នុង​ក្តារ​ចុច​ទេ​ ម្ល៉ោះ​ហើយ​ការ​ការ​កែ​កំហុស​ពាក្យ​ខ្មែរ​ដែល​ប្រិយមិត្ត​បាន​វាយ​គឺ​មិន​ ទាន់​បាន​ទាំង​ស្រុង​ទេ។ ប៉ុន្តែនឹង​ខិត​ខំ​រក​មធ្យោបាយ​ផ្សេង​ៗ​ដើម្បី​ឲ្យ​ក្តារ​ចុច​ខ្មែរ​កាន់​តែ ​ល្អ​នៅ ​ Versions ជំនាន់​ក្រោយ​ៗ​របស់​ iOS។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្តារ​ចុច​ខ្មែរ​ត្រៀម​ខ្លួន​ចាំ​ iPhone 6 / 6 plus មក​ដល់​ខ្មែរ Rating: 5 Reviewed By: Unknown
    Scroll to Top