• ព័ត៌មានថ្មី

    Thursday, September 11, 2014

    និទ្ទេស ​A ១១​នាក់​ មាន​តែ​ម្នាក់​គត់​​ធ្វើតេស្ត​ថ្នាក់​ឧត្ដម​សិក្សា ​​នៅ​សាកលវិទ្យាល័យ​​អាមេរិក​កាំង​​ភ្នំពេញ

    សិស្ស​និទ្ទេស ​A ទាំង ​១១ នាក់ ​បាន​ទៅ​ធ្វើ​តេស្ត​រួច​ហើយ​នៅ​សាកលវិទ្យាល័យ​​អាមេរិកកាំង​​ភ្នំពេញ​ (AUPP) ​​ ដែល​សា​លា​នេះ​ នឹង​ផ្ដល់​ជូន​អាហារូបករណ៍​សិក្សា ហើយ​​​បើ​គេ​​​​ចង់​រៀន​​បង់​ថ្លៃ​ គឺ​​​ត្រូវ​បង់​​ដល់​ទៅ​ ៩ ​ពាន់​ដុល្លារ ​ក្នុង​មួយឆ្នាំ។ ប៉ុន្តែ​​ចំណោម​សិស្ស​និទ្ទេស​ A ទាំង ​១១ ​នាក់ មាន​ម្នាក់​ប៉ុណ្ណោះ​គឺ ចាន់ កិត្យា​ភារ៉ា ទទួល​លំដាប់​ពិន្ទុ ៩៩.៩៩៦ មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ធ្វើ​តេស្ត​ថ្នាក់​ឧត្ដម​សិក្សា​ ក្រៅ​ពី​នេះ​គ្រាន់​តែ​ធ្វើ​តេស្ត​ភាសា​អង់​គ្លេស​។


    ​​​​
    កញ្ញា ចាន់ កិត្យា​ភារ៉ា និយាយ​ថា ​៖  ” ព្រោះ​ខ្ញុំ​ចាប់​ជំនាញ​សេដ្ឋកិច្ច ហើយ​ ១០​ នាក់ ​ផ្សេង​ទៀត​គេ​រៀន​ពេទ្យ​ និង​វិស្វករ ​សាលា​អាមេរិក​កាំង​ភ្នំពេញ​គ្មាន​ជំ​នាញ​ទាំង​នេះ​ទេ។ សាលា​នូវ​តែ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​ពួក​ខ្ញុំ​ទាំង​១១​នាក់ ​ដែល​ត្រូវ​​ធ្វើ​តេស្ត​ភាសា​អង់គ្លេស​ ដើម្បី​ចូល​តាម​កម្រិត​នៃ​សៀវភៅ​ក្នុង​សាលា​ colling wood ”។
    កញ្ញា​ ថា​ ការ​ប្រលង​នៅ​ទី​នោះ​មាន​លក្ខណៈ​លំបាក​ខ្លះ​ដែរ​ ព្រោះ​គ្រប់​វិញ្ញាសា​សុទ្ធ​តែ​ភាសា​អង់​គ្លេស​ តែ​បើ​ជាប់​​កម្រិត​ឧត្ដម​សិក្សា​នៅ​សាលា​អាមេរិក​កាំង​ភ្នំពេញ​ ភារ៉ា​នឹង​រៀន​នៅ​សាលា​នោះ​តែ​ម្ដង ​ហើយ​បោះ​បង់​អាហារូបករណ៍​នៅ​សាលា​ផ្សេង​ទៀត ។​
    សាកលវិទ្យាល័យ​នឹង​ ផ្ដល់​អាហារូបករណ៍​​​ ១០ ​នាក់ ដល់​សិស្ស​ជាប់​និទ្ទេស​ A ​ឬ​ B ​ពី​បាក់​ឌុប​ឆ្នាំ​នេះ។   ប៉ុន្តែ​​ទន្ទឹម​នឹង​ការ​ទាមទារ​សមត្ថភាព​ភាសា សាលា​នឹង​ផ្ដល់​​អាទិភាព​ដល់​​សិស្ស​មាន​ជីវភាព​​លំបាក។
    • Blogger Comments
    • Facebook Comments
    Item Reviewed: និទ្ទេស ​A ១១​នាក់​ មាន​តែ​ម្នាក់​គត់​​ធ្វើតេស្ត​ថ្នាក់​ឧត្ដម​សិក្សា ​​នៅ​សាកលវិទ្យាល័យ​​អាមេរិក​កាំង​​ភ្នំពេញ Rating: 5 Reviewed By: Unknown
    Scroll to Top