• ព័ត៌មានថ្មី

    Monday, September 29, 2014

    ភ្ញាក់​ផ្អើល​មែន​ទែន​បើ​ Ello​ ​អាច​ផ្ដួល​​ Facebook​ បាន​មែន!

    ដូច​ជា​គ្មាន​ការ​ធ្វើ​ទីផ្សារ​ដើម្បី​ជំរុញ​បន្ថែម​ ឬ​ចុះ​ផ្សាយ​អ្វី​លើ​ទូរទស្សន៍​ឡើយ។ វា​ក៏​ដូច​ជា​គ្មាន​អ្វី​បង្ហាញ​ថា​ជា​បណ្ដាញ​សង្គម​ថ្មី​ដ៏​​ក្ដៅ​គគុក​ដែរ ​ ប៉ុន្តែ​ Ello ​មាន​មនុស្ស​ចូល​ទៅ​លេង​កាន់​តែ​ច្រើន​ឡើង​ៗ។



    បើ​យោង​តាម​គេហទំព័រ​ Engadget​ គ្រាន់​តែ​ក្នុង​មួយ​ម៉ោង​សោះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​ប្រើប្រាស់​​ដល់​ ទៅ​២០​ ០០០​នាក់។ បណ្ដាញ​សង្គម​ថ្មី​នេះ​ត្រូវ​បាន​គេ​ស្គាល់​តាម​ការ​និយាយ​ត​គ្នា។ ប៉ុន្តែ​ Ello​ ខ្លួន​ឯង​​ក៏​ត្រូវ​តែ​បញ្ឈប់​ការ​ទទួល​ចុះ​ឈ្មោះ​អ្នក​ថ្មី​ដែរ​ បើ​មិន​អីចឹង​ទេ​ នឹង​អាច​គាំង​ Servers​ បាន។

    -អាន​អត្ថបទ៖ ​ធ្លាយ​រូបភាព​​ស្រាត​របស់​តារា​ជា​​​ហូលីវូដ​ជា​ថ្មី​ ​បង្ក​​ក្ដី​បារម្ភ​លើ​សុវត្ថិភាព​ iCloud

    គេហទំព័រ​ Engadget​ ​បាន​លើក​ឡើង​ពី​មូលហេតុ​ដែល​ មនុស្ស​ងាក​មក​រក​ Ello​ ថា​ ដោយសារ​ “គ្រប់​ការ​បង្ហោះ​ ការ​ចែក​ចាយ​ព័ត៌មាន​លើ​ Facebook​ សុទ្ធ​តែ​មាន​គេ​តាមដាន​ កត់​ត្រា​ និង​បម្លែង​ទៅ​ជា​ទិន្នន័យ។ អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទិញ​នូវ​ទិន្នន័យ​របស់​អ្នក​ ម្ល៉ោះ​ហើយ​ទើប​គេ​អាច​បង្ហាញ​ពាណិជ្ជកម្ម​ឲ្យ​អ្នក​ឃើញ​រាល់​ថ្ងៃ។ អ្នក​លេង​ Facebook​ ប្រៀប​បីដូច​ជា​ទំនិញ​ គេ​ទិញ​ និង​លក់”។

    ellofrenz
    ellonoise2

    “យើង​ជឿ​ថា​ បណ្ដាញ​សង្គម​គួរ​តែ​ជា​ឧបករណ៍​នៃ​អំណាច​ មិន​មែន​ជា​របស់​បញ្ឆោត ​បង្ខំ​ ឬ​រៀប​ចំ​នោះ​ទេ។ វា​គឺ​ជា​កន្លែង​អាច​ភ្ជាប់​ទំនាក់ទំនង​ បង្កើត​ និង​អបអរ​ទៅ​ដល់​ជីវិត”។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​របស់​គេហទំព័រ​ដដែល។

    ចំណែក​គេហទំព័រ​ NPR​ ក៏​បាន​លើក​ឡើង​ថា​ បណ្ដាញ​សង្គម​ថ្មី​ដ៏​ក្ដៅ​គគុក​នា​ពេល​បច្ចុប្បន្ន​គឺ​​ Ello។ បណ្ដាញ​សង្គម​នេះ​បង្កើត​ថ្មី​ដោយ​សន្យា​ថា​ នឹង​មិន​ឲ្យ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ គ្មាន​ការ​តាមដាន​ទិន្នន័យ​ ដូច្នេះ​អាច​នឹង​ទាញ​បាន​អ្នក​ប្រើប្រាស់​ ដែល​កំពុង​មិន​ពេញ​ចិត្ត​នឹង ​Facebook។


    -អាន​អត្ថបទ៖ ប្រទេស​នៅ​អាស៊ី​ពីរ​​ជា​​​សំបុក Hacker ​របស់​ពិភពលោក​


    ចំពោះ​គេហទំព័រ​ The Guardian​ វិញ​ក៏​បាន​បញ្ជាក់​ថា​ នៅ​ទីក្រុង​ San Francisco​ សហរដ្ឋអាមេរិក​ អ្នក​លេង​Facebook​ ចាប់​ផ្ដើម​លោត​ចេញ​ពី​បណ្ដាញ​សង្គម​ដែល​ពោរពេញ​ដោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ទៅ​ចុះ​ឈ្មោះ​លេង​បណ្ដាញ​សង្គម​ Ello​ ដែល​ស្អាត​ និង​គ្មាន​ផ្សព្វ​ផ្សាយ​អ្វី​ៗ​ទាំង​អស់។ សារព័ត៌មាន​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ Facebook​ នឹង​មិន​អាច​ឈរ​បាន​ជា​រៀង​រហូត​នោះ​ទេ។

    បណ្ដាញ​សង្គម​ថ្មី​នេះ​ នឹង​មាន​លក្ខណៈ​ផ្ទុយ​ពី ​Facebook​ ដូច​ជា​អនុញ្ញាត​ឲ្យ​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ គ្មាន​ការ​ចុះ​ផ្សាយ​ពាណិជ្ជកម្ម​ មាន​ការ​រចនា​សាមញ្ញ​ និង​ស្អាត។

    ចុះ​ប្រិយមិត្ត​មាន​បាន​ចុះ​ឈ្មោះ​លេង​ Ello ​ហើយ​ឬ​នៅ? យល់​ថា​បណ្ដាញ​សង្គម​ថ្មី​នេះ​អាច​ផ្ដួល​ Facebook​ បាន​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភ្ញាក់​ផ្អើល​មែន​ទែន​បើ​ Ello​ ​អាច​ផ្ដួល​​ Facebook​ បាន​មែន! Rating: 5 Reviewed By: Unknown
    Scroll to Top