• ព័ត៌មានថ្មី

    Thursday, September 11, 2014

    ប្រុស​ស្អាត​ Neymar ​របស់​ក្លិប​ Barcelona ​ទើប​តែ​មាន​អាយុ​២២​ឆ្នាំ​ទេ​តែ​មាន​កូន​ប្រុស​ម្នាក់​បាត់​ទៅ​ហើយ​ឈ្មោះ​ David Lucca da Silva Santos ​ដែល​បាន​ចាប់​កំណើត​នៅ​ឆ្នាំ​២០១១​ហើយ​ម្ដាយ​របស់​កុមារា​រូប​នេះ​មាន​ ឈ្មោះ​ថា​ Carolina Dantas។ សព្វ​ថ្ងៃ​កីឡាករ​ដែល​មិន​អាច​ខ្វះ​បាន​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្ដែង​ស្រី​របស់​ប្រទេស​ប្រេស៊ីល​ អ្នក​នាង​ Bruna Marquezine ​ម្ដង​ទៀត​ហើយ​បន្ទាប់​ពី​បែកបាក់​គ្នា​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​២០១៤​នេះ។ បើ​ចង់​ដឹង​ថា​ Bruna ​និង​ Neymar មាន​ប្រវត្តិ​ស្នេហ៍​យ៉ាង​ណា​នោះ​សូម​មើល​ខាង​ក្រោម​នេះ៖

    Neymar Jr. ធ្លាប់​បាន​ប្រកាស​ថា​ខ្លួន​មាន​ទាក់ទង​គ្នា​ជាមួយ​កញ្ញា​ Bruna Marquezine ​តាំង​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៣ ​កាល​នៅ​ជា​កីឡាករ​ហ្វឹកហាត់​នៅ​ Samba School ​ក្នុង​រដ្ឋ​ Rio de Janeiro ​ក្នុង​ប្រទេស​ប្រេស៊ីល។ ចំពោះ​ខាង​ស្រី​ Bruna Marquezine ​ជា​អ្នក​សម្ដែង​ស្រី​របស់​ប្រទេស​ប្រេស៊ីល​ដែល​មាន​វ័យ​១៨​ឆ្នាំ​កើត​នៅ​ ថ្ងៃ​ ទី​៤​ខែ​សីហា​ឆ្នាំ​១៩៩៥។ ក្មេង​ស្រី​ស្រស់​ស្អាត​នេះ​ចាប់​អាជីព​ជា​អ្នក​សម្ដែង​តាំង​ពី​មាន​អាយុ​៤​ ឆ្នាំ​មក​ម្ល៉េះ​ដោយ​កាល​នោះ​សម្ដែង​ក្នុង​កម្មវិធី​ទូរទស្សន៍​មាន​ឈ្មោះ​ថា ​ Gente Inocente ។ ចាប់​ពី​ពេល​នោះ​មក​នាង​បាន​ចាប់​យក​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​ហើយ​ក្លាយ ​ជា​អ្នក​ល្បី​ឈ្មោះ​បន្ទាប់​ពី​សម្ដែង​ក្នុង​កម្មវិធី​ Mulheres Apaixonadas។ Bruna ​និង​ Neymar ​បាន​រួម​រស់​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០១២​មក​ ប៉ុន្តែ​ពេល​ Neymar ​ផ្លាស់​ទៅ​លេង​នៅ​ក្លិប​ Barcelona ​ក្នុង​ប្រទេស​អេស្ប៉ាញ​បាន​ធ្វើ​ឱ្យ​អនាគត​របស់​អ្នក​ទាំង​ពី​ហាក់​ដូច​ជា​ មាន​បញ្ហា​បន្តិច​ ដែល​មិន​ដូច​អ្វី​ដែល​ពួកគេ​បាន​គិត​ទុក។ រហូត​មក​ដល់​ដើម​ឆ្នាំ​២០១៤​នេះ​ពួកគេ​ទាំង​ពីរ​នាក់​នេះ​បាន​ចែក​ផ្លូវ​ គ្នា​ដើរ​ម្ដង​មក​ហើយ​ ដែល​កាល​នោះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​កីឡាករ​ Neymar ​មាន​ទំនាក់ទំនង​ថ្មី​ជាមួយ​ Gabriella Lenzi។ រហូត​មក​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៤​នេះ​ពួកគេ​ទាំង​ពីរ​នាក់​បាន​ប្រកាស​ថា​ ត្រូវ​រ៉ូវ​គ្នា​វិញ​ដូច​ដែល​មាន​អ្នក​គាំទ្រ​បាន​ឃើញ​ថា​ Bruna ​បាន​បណ្ដើរ​ Neymar ​ទៅ​លំហែ​កាយ​ក្រោយ​ពេល​មាន​របួស​ឆ្អឹង​ខ្នង​ពេល​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2014 ។


    សព្វ ​ថ្ងៃ​ខ្សែ​ប្រយុទ្ធ​ Neymar ​មាន​តួនាទី​សំខាន់​ទាំង​នៅ​ក្នុង​ក្លិប​អាជីព​ Barcelona ​និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដោយ​លោក​ Dunga ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​តែងតាំង​រូប​គេ​ជា​ ប្រធាន​ក្រុម​ទៀត​ផង​ពេល​ប្រកួត​មិត្តភាព​ជាមួយ​កូឡុំប៊ី​និង​អេក្វាឌ័រ៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rating: 5 Reviewed By: Unknown
    Scroll to Top