• ព័ត៌មានថ្មី

    Saturday, September 13, 2014

    ល្អ​មើល​ហើយ! ​Arsenal ​ប៉ះ​ Man City ម៉ោង​៦:៤៥​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ខណៈ​​នៅ​អេស្ប៉ាញ Real ​ប៉ះ Atletico ​ម៉ោង​១​យប់​

    បន្ទាប់​ពី​សម្រាក​អស់​១​សប្ដាហ៍​ដោយសារ​ កម្មវិធី​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​នោះ នៅ​ចុង​សប្ដាហ៍​នេះ​លីក​បាល់ទាត់​ធំ​ៗ​របស់​អឺរ៉ុប​វិល​មក​កំដរ​ចក្ខុ​អ្នក​ ទស្សនា​ទៀត​ហើយ ដែល​ក្នុង​នោះ Arsenal ប៉ះ Manchester City នៅ​ម៉ោង​១៨:៤៥​ក្នុង​ក្របខ័ណ្ឌ Barclays Premier League ខណៈ Real Madrid ប៉ះ Atletico Madrid ​ម៉ោង​១:០០​ក្នុង​ក្របខ័ណ្ឌ La Liga អេស្ប៉ាញ។ Sabay ​សូម​ជម្រាប​ជូន​អំពី​ជើង​កីឡាករ​ខ្លះ​ៗ​របស់​ក្រុម​ដែល​ត្រូវ​ប្រកួត​ សប្ដាហ៍​នេះ។​


    Arsenal ស្វាគមន៍​ការ​វិល​ត្រលប់​របស់​ Kieran Gibbs, Mikel Arteta ​និង​ Ozil ​ក្រោយ​ជា​ពី​របួស ​តែ Man City ទោះ​បី​ជា​ទទួល​បាន​ការ​វិល​មក​ជួយ​ក្រុម​ពី​សំណាក់ ​Pablo Zabaleta ​ក្ដី ​ពួក​គេ​នឹង​ត្រូវ​លេង​ដោយ​គ្មាន​ Stevan Jovetic ​និង​ Fernando ​ឡើយ​ក្នុង​សប្ដាហ៍​ទី​៤​នេះ។
    ខ្សែ​បម្រើ​ Tom Cleverley ​អាច​នឹង​បង្ហាញ​ខ្លួន​ឱ្យ​ Aston Villa ​ជា​លើក​ដំបូង​ពេល​ប៉ះ​ Liverpool ​នៅ​កីឡដ្ឋាន​ Anfield ​យប់​នេះ​ បន្ទាប់​ពី​ផ្លាស់​ពី​ Manchester United ​ក្រោម​កិច្ចសន្យា​ខ្ចី​ជើង ​ហើយ​អ្នកចាត់ការ​ Paul Lambert ​រំពឹង​ថា​ប្រធាន​ក្រុម Ron Vlaar ​អាច​នឹង​ចូល​លេង​បាន ខណៈ​ខ្សែ​ប្រយុទ្ធ​ Christian Benteke ​នៅ​មិន​ទាន់​ច្បាស់​ទេ។ ​ខ្សែ​បម្រើ​ថ្មី​ Adam Lallana ​ក៏​អាច​បង្ហាញ​ខ្លួន​ឱ្យ​ Liverpool ​ជា​លើក​ដំបូង​តាំង​ពី​ផ្លាស់​មក​ពី Southampton ​ក្រោយ​ជា​ពី​របួស​និង​បាន​ចូល​ហ្វឹកហាត់​ពេញលេញ​ជាមួយ​មិត្ត​រួម​ក្រុម។​
    ខ្សែ​ប្រយុទ្ធ Diego Costa របស់ Chelsea ដែល​ជា​ម្ចាស់​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​សីហា​របស់ Premier League ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​ថា​អាច​ចូល​លេង​បាន​ឬ​អត់ មាន​ន័យ​ថា​លោក Jose Mourinho នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​ជិត​ដល់​ម៉ោង​ប្រកួត​ជាមួយ Swansea ​រាត្រី​នេះ។​
    Phil Jones (សរសៃពួរ), Marouane Felliani (កជើង), Chris Smalling (ក្រលៀន), Michael Carrick (កជើង) ​និង​ Ashley Young ​សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​របួស​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ​ប៉ុន្តែ​សមាជិក​ថ្មី​ទាំង​៦​របស់​លោក​ Louis van Gaal ​ដូច​ជា Daley Blind, Luke Shaw, Marcos Rojo, Ander Herrera, Angel Di Maria ​និង​ Radamel Falcao ​អាច​បង្ហាញ​ខ្លួន​ទាំង​អស់​គ្នា​​ជា​លើក​ដំបូង​​នៅ Old Trafford ​ពេល​ប៉ះ Queens Park Rangers ​នៅ​ថ្ងៃ​អាទិត្យ៕
    កម្មវិធី​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​
    La Liga fixture
    Bundesliga fixture
    Eredivisie fixture
    French Ligue 1 fixture
    Serie A fixture
    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្អ​មើល​ហើយ! ​Arsenal ​ប៉ះ​ Man City ម៉ោង​៦:៤៥​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ខណៈ​​នៅ​អេស្ប៉ាញ Real ​ប៉ះ Atletico ​ម៉ោង​១​យប់​ Rating: 5 Reviewed By: Unknown
    Scroll to Top