• ព័ត៌មានថ្មី

    Friday, September 19, 2014

    CR7 ​ជា​កីឡាករ​ម្នាក់​ដែល​ Arsene Wenger ​ស្ដាយ​បំផុត​ក្នុង​ជីវិត

    អ្នក​ចាត់​ការ​ក្លិប​ Arsenal ​លោក​ Arsene Wenger ​បាន​បញ្ជាក់​ពី​រឿង​ដែល​លោក​សោកស្ដាយ​បំផុត​ក្នុង​ជីវិត​​បាល់​ទាត់ ​នោះ​គឺ​ការណ៍​​ដែល​លោក​មិន​បាន​ចុះ​កិច្ចសន្យា​នាំ​យក​ Cristiano Ronaldo ​មក​ Arsenal ​មុន​ពេល​កីឡាករ​ម្នាក់​នេះ​​សម្រេច​ចិត្ត​ចូល​រួម​ Manchester United ក្នុង​ឆ្នាំ​២០០៣ ​ដែល​កាល​នោះ​តម្លៃ​ខ្លួន​កីឡាករ​រូប​​នេះ​ត្រឹម​តែ​១២,២​លាន​ផោន​(២០​លាន​ ដុល្លារ​អាមេរិក)​ប៉ុណ្ណោះ។

    អ្នក​ចាត់​ការ​វ័យ​៦៤​ឆ្នាំ​ខាង​លើ​ បាន​និយាយ​ទៅ​កាន់​ក្រុមហ៊ុន​ Huawei ដែល​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​របស់​Arsenal ​ថា​៖ “​ការ​សោក​ស្ដាយ​ធំ​បំផុត​របស់​ខ្ញុំ​គឺ​មិន​បាន​​ចុះ​កិច្ចសន្យា​ជាមួយ​ Cristiano Ronaldo ខ្ញុំ​ហៀប​តែ​នឹង​បាន​គេ​ទៅ​ហើយ។ ​ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​​​អត់​បាន​គាត់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បណ្ដោយ​គាត់​​ឱ្យ​គាត់​ទៅ​​ចូល​ Man Utd ទៀត។ រឿង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​វិប្បដិសារី​មក​ទល់​សព្វថ្ងៃ”។
    Arsene Wenger
    ម្នាក់​ទៀត​ដែល​អតីត​អ្នក​ចាត់​ការ​ ក្រុម​ Nagoya Grampus Eight ​បាន​លើក​មក​និយាយ​ដែរ​នោះ​គឺ​កីឡាករ​ Didier Drogba ​ដែល​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​ស៊ុត​ចូល​១៥​គ្រាប់​ពេល​លេង​ទល់​នឹង​ Arsenal ​១៥​ប្រកួត​កន្លង​មក។ ចំពោះ​ខ្សែ​ប្រយុទ្ធ​ដែល​វិល​មកលេង​នៅ​ Chelsea ​វិញ​រដូវ​កាល​នេះ​ លោក​ Wenger ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​យក​គាត់​ពេល​គាត់​លេង​នៅ​ប្រទេស​បារាំង​ហើយ​បន្ទាប់​មក​ទើប​ ខ្ញុំ​ដឹង​ថា​គាត់​ជា​កីឡាករ​ល្អ​ម្នាក់។ ​គាត់​បាន​ធ្វើ​ឱ្យ​ពួក​យើង​ឈឺចាប់​ក្នុង​ការ​ប្រកួត​ធំ​ៗ ហើយ​បើ​ពេល​នោះ​គាត់​លេង​ឱ្យ​យើង​ រឿង​ឈឺ​ចាប់​ទាំង​នោះ​មិន​កើត​ឡើង​ទេ”។
    Didier Drogba celebrates scoring his second goal of the game for Chelsea against Arsenal in 2008
    ដោយ​ឡែក ​លោក ​Arsene Wenger ​បន្ត​ថា​កីឡាករ​ដែល​លោក​ទិញ​ត្រូវ​​បំផុត​នោះ​គឺ​​អតីត​ខ្សែ​ការពារ​ អន្តរជាតិ​កាមេរ៉ូន​​ Lauren។ ​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​មិនដែល​និយាយ​ថា​កីឡាករ​ណា​ល្អ​​ជាង​គេ​បំផុត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​​ការ​ទិញ​កីឡាករ​ដូច​ជា​ Lauren ​ដែល​ខ្ញុំ​សម្លឹង​ឃើញ​គាត់​ក្នុង​ខណៈ​ដែល​គ្មាន​អ្នក​ផ្សេង​មើល​ឃើញ​នោះ។ គាត់​ជា​ខ្សែ​បម្រើ​ស្ដាំ​ដែល​ខ្ញុំ​​ដាក់​ឱ្យ​​លេង​ការពារ​ស្ដាំ ​ហើយ​លេង​បាន​យ៉ាង​ល្អ”។
    The Arsenal manager hailed former Gunners defender Lauren (above) as one of his best signings
    រយៈ​ពេល​១៨​ឆ្នាំ​ដែល​លោក​ Arsene Wenger ​ដឹក​នាំ​ក្លិប​កាំភ្លើង​ធំ​ អាច​ជួយ​ក្លិប​មួយ​នេះ​ឈ្នះ​ពាន​ដូច​ជា​ Premier League ​៣​ដង, FA Cup ​៥​ដង​និង​ FA Community Shield ​៥​ដង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: CR7 ​ជា​កីឡាករ​ម្នាក់​ដែល​ Arsene Wenger ​ស្ដាយ​បំផុត​ក្នុង​ជីវិត Rating: 5 Reviewed By: Unknown
    Scroll to Top