• ព័ត៌មានថ្មី

    Friday, September 12, 2014

    Radamel Falcao ​ចង់​នៅ​ Man Utd ​ច្រើន​ជាង​មួយ​ឆ្នាំ

    កីឡាករ​ Radamel Falcao ​សង្ឃឹម​ថា​ក្លិប​ Manchester United ​នឹង​ទិញ​រូប​គេ​បន្ទាប់​ពី​បញ្ចប់​កុងត្រា​ខ្ចី​ជើង​រយៈ​ពេល​១​រដូវកាល​នេះ ​ព្រោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចង់​នៅ​ Man Utd ​ឱ្យ​បាន​ច្រើន​ឆ្នាំ​និង​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ទឹក​ដី​ Old Trafford។
    ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​នេះ​បាន​និយាយ ​ជា​ភាសា​អង់គ្លេស​ផង​និង​អេស្ប៉ាញ​ផង​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ទី​នេះ វា​ជា​ឱកាស​ល្អ​ណាស់​សម្រាប់​ខ្ញុំ​និង​អាជីព​របស់​ខ្ញុំ​។ ខ្ញុំ​តែង​តែ​ស្រមៃ​ចង់​មក​លេង​នៅ​ក្លិប​ Manchester United។ ខ្ញុំ​សង្ឃឹម​ថា​អាច​នៅ​បិសាច​ក្រហម​បាន​យូរ​ឆ្នាំ​និង​អាច​បង្កើត​ ប្រវត្តិសាស្ត្រ​នៅ​ក្លិប​នេះ។ ពេល​ខ្ញុំ​លេង​នៅ​ក្លិប​ FC Porto ​និង​ Atletico Madrid ​ខ្ញុំ​តែង​តែ​ចង់​ពង្រឹង​សមត្ថភាព​របស់​ខ្ញុំ​និង​មាន​ក្ដី​ស្រមៃ​ថា​អាច​ បាន​លេង​នៅ​ក្នុង​ក្លិប​ធំ​បំផុត​ដូច​ Man Utd ​នេះ។ ហើយ​ឥឡូវ​ខ្ញុំ​ចង់​នៅ​ទី​នេះ​ឱ្យ​បាន​ច្រើន​ឆ្នាំ។ បច្ចុប្បន្ន​យើង​ជា​ក្រុម​ថ្មី​ក្នុង​ដំណើរការ​ថ្មី​ដោយសារ​ឆ្នាំ​នេះ​មាន​ កីឡាករ​ថ្មី​ៗ​ច្រើន​មក​លេង​នៅ​ Old Trafford។ ​ខ្ញុំ​គិត​ថា​ Man Utd ​កំពុង​កសាង​ក្រុម​ដ៏​ធំ​មួយ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​និង​រដូវ​កាល​ខាង​ មុខ។ ខ្ញុំ​ចង់​នៅ​ទី​នេះ​​និង​ចង់​រួម​ចំណែក​ក្នុង​គម្រោង​ធំ​នេះ”។

    ចំពោះ​សំនួរ​ដែល​សួរ​ថា​តើ​រូប​គេ​មាន​ អារម្មណ៍​យ៉ាង​មិច​ដែរ​ទៅ​លើ​លោក​ Louis van Gaal? ​កីឡាករ​ម្ចាស់​ពាន​រង្វាន់​ស្បែក​ជើង​មាស​ UEFA Europa League​ ២​សម័យ​ខាង​លើ​បាន​ឆ្លើយ​ថា​៖ “លោក​ Van Gaal ​ជា​មនុស្ស​ម៉ឺងម៉ាត់។ គាត់​ចង់​បាន​អ្វី​ដែល​គាត់​ចង់​បាន​ដូចជា​ទម្រង់​លេង​ដែល​គាត់​ចង់​ឱ្យ​ ​ក្រុម​លេង។ ​គាត់​ចង់​ឱ្យ​កីឡាករ​ទាំងអស់​ធ្វើ​តាម​គាត់​ឱ្យ​បាន​ល្អ​បំផុត​ដើម្បី​ឈ្នះ ​ការប្រកួត។ គ្រប់​ការ​ប្រកួត​របស់​គាត់​មាន​របៀប​លេង​ខុស​ៗ​គ្នា។ ​អំឡុង​ពេល​ព្រឹត្តិការណ៍​ FIFA World Cup 2014 ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា​គាត់​ធ្វើ​បាន​ល្អ​ណាស់​ហើយ​ការ​ប៉ាន់ស្មាន​ របស់​គាត់​ក៏​ត្រឹម​ត្រូវ​គ្រប់​ការ​ប្រកួត​ដែរ”។

    Falcao ​ត្រូវ​បាន​ក្លិប​បិសាច​ក្រហម​ខ្ចី​ជើង​រយៈ​ពេល​១​ឆ្នាំ​និង​ទទួល​ប្រាក់​ ប្រចាំ​សប្ដាហ៍​​២៨០.០០០​ផោន​​(៤៦៤.០១៤​ដុល្លារ​អាមេរិក)។ ​Man Utd ​អាច​នឹង​ទិញ​កីឡាករ​រូប​នេះ​ដាច់​តែ​ម្ដង​នៅ​​ដំណាច់​រដូវ​កាល​នេះ​ក្នុង​ តម្លៃ​ខ្លួន​ប្រមាណ​ជា​៥២​លាន​ផោន​(៨៤​លាន​ដុល្លារ​អាមេរិក)៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Radamel Falcao ​ចង់​នៅ​ Man Utd ​ច្រើន​ជាង​មួយ​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top