• ព័ត៌មានថ្មី

    Thursday, September 18, 2014

    ៥ ​សន្លឹក​​ពី​​បន្ទប់​ធ្វើការ​របស់​ Steve Jobs ​​ដែល​​​កម្រ​បាន​ឃើញ

    ជា​ស្ថាបនិក​ Apple ​និង​ជា​មហាសេដ្ឋី​​បច្ចេកវិទ្យា​ប្រាក់​វាល់​លាន​ម្នាក់​ អ្នក​ប្រាកដ​ជា​គិត​ថា ​បន្ទប់​ធ្វើការ​របស់​​ Steve Jobs ​នៅ​​ក្នុង​ផ្ទះ​របស់​លោក ​ធំ​​និង​ទំនើប​មិន​ខាន។ ​​តែ​អ្វី​ដែល​អ្នក​ឃើញ​ខាងក្រោម​នេះ​​គឺ​ពិត​ជា​ខុស​គ្នា​ស្រឡះ​ពី​អ្វី​ ដែល​អ្នក​គិត​ដល់។ រូបថត​ ៥ ​សន្លឹក​ពី​​ការិយាល័យ​ក្នុង​​គេហដ្ឋាន​របស់​លោក​នៅ​ទីក្រុង​ Palo Alto ​រដ្ឋ​កាលីហ្វ័រញ៉ា​​​គ្មាន​អ្វី​ខុស​គ្នា​ពី​​បន្ទប់​ធ្វើ​ការ​របស់​មនុស្ស ​ធម្មតា​ទូទៅ​ទេ​គឺ​មាន​លក្ខណៈ​សាមញ្ញ​បំផុត។ ​​​រូបថត​​ដែល​ផ្ដិត​យក​​ដោយ​ Diana Walker ​ក្នុង​ឆ្នាំ​ ២០១៤ ​ពេល​ធ្វើ​បទ​យកការណ៍​ដែល​មាន​ចំណងជើង​ថា ​”គ្រប់​យ៉ាង​ពី Steve Jobs” ​បាន​បង្ហាញ​ត្រឹម​​ Monitor ​ទំហំ​ ២៤ ​អ៊ីញ​មួយ​គ្រឿង​លើ​តុ​ដ៏​សាមញ្ញ ​ហើយ​​នឹង​រូបភាព​កូន​ប្រុស​របស់​លោក​នៅ​លើ​នោះ​ផ្ទាល់។ ​ក្រៅ​ពី​នេះ​សម្ភារៈ​ជុំវិញ​គឺ​សុទ្ធ​ជា​ឧបករណ៍​ធម្មតាៗ​ដែល​មនុស្ស​ទូទៅ​ ប្រើប្រាស់។

    ​​​ងាក​ទៅ​ការិយាល័យ​របស់​​លោក​នៅ​ស្នាក់​ ការ​ធំ​របស់​ Apple ​វិញ ​នាយក​ប្រតិបត្តិ​ Apple ​បច្ចុប្បន្ន​លោក​ Tim Cook ​ធ្លាប់​លើក​ឡើង​ក្នុង​បទ​សម្ភាស​ថា ​​ឈ្មោះ​របស់​ Jobs ​នៅ​មាន​នៅ​ទីនោះ​នៅ​ឡើយ ​ហើយ​អ្វី​គ្រប់​យ៉ាង​មិន​មាន​នរណា​ប៉ះពាល់​ឡើយ​តាំង​ពីលោក​ទទួល​​មរណភាព​ មក។ ​លោក​ Cook ​បន្ត​ថា ​Jobs ​​តំណាង​ឲ្យ​វឌ្ឍនភាព​ ​តំណាង​ឲ្យ​ភាព​សាមញ្ញ​មិន​ស្មុគស្មាញ ​ហើយ​​វត្តមាន​ការិយាល័យ​របស់​លោក​នៅ​ Apple ​ជា​កម្លាំង​មួយ​ជំរុញ​ឲ្យ​បុគ្គលិក​ធ្វើការ​ខ្លាំង​ឡើង​អស់​ពី​កម្លាំង​កាយ ​ចិត្ត។
    lightbox-iframe-1-500x331
    lightbox-iframe-2-500x330
    lightbox-iframe-3-500x333
    lightbox-iframe-500x332
    ចុះ​អ្នក​មាន​​អ្វី​ចង់​និយាយ​ពី​អតីតស្ថាបនិក​ Apple ​រូប​នេះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៥ ​សន្លឹក​​ពី​​បន្ទប់​ធ្វើការ​របស់​ Steve Jobs ​​ដែល​​​កម្រ​បាន​ឃើញ Rating: 5 Reviewed By: Unknown
    Scroll to Top