• ព័ត៌មានថ្មី

    Wednesday, September 17, 2014

    ត្រៀម​ខ្លួន​ហើយឬ​នៅ​ជាមួយ​ iOS 8

    ស្អែក​ជា​ថ្ងៃ​ដែល​ Apple អនុញ្ញាត​រាល់​ iDevices អាច​ដំឡើង​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOSជំនាន់​ថ្មី។ ដើម្បី​ដំឡើង​ទៅ​ Versions ចុង​ក្រោយ​នេះ ​តើ​ប្រិយមិត្ត​ត្រូវ​ដឹង​អ្វី​ខ្លះ? ខាង​ក្រោម​នេះ​គឺជា​​ការ​ណែនាំ​មួយ​ចំនួន​ ដែល​​ប្រិយមិត្ត​អាច​ស្វែង​យល់​មុន​នឹង​ដំឡើង​​ទៅ​ iOS 8។

    លោក​ ប៊ុន ថា អ្នក​ជំនាញ​ iOS មួយ​រូប​បាន​លើក​ឡើង​ជា​យោបល់​ទាក់​ទង​នឹង​ការ​ដំឡើង​ Versions ទៅ iOS 8 ​ខ្លះ​ថា៖
    * សម្រាប់​ iDevices បាន​ Jailbreak

    - ត្រូវ​តែ​ភ្ជាប់​ iDevices របស់​ប្រិយមិត្ត​ទៅ​នឹង​កម្មវិធី​មួយ​ឈ្មោះ​ថា iTune នៅ​លើ​កុំព្យូទ័រ​ បន្ទាប់​មក​ Back up រាល់​ទិន្នន័យ​ទាំង​អស់​ដូច​ជា​ ចំរៀង​, ឈ្មោះ​និង​លេខ​ទូរសព្ទ, រូបភាព​ជា​ដើម (តែ​ត្រូវ​ប្រើ​ iTune Versions ចុង​ក្រោយ)។

    - ម្យ៉ាង​ទៀត ​ប្រិយមិត្ត​​ក៏​អាច​ Back up លើ iDevices ​តាម​រយៈ​ iCloud ដោយ​ចូល​ទៅ​កាន់  Settings -> iCloud -> Storage & Backup -> Back Up Now

    - ពេល​ iDevices របស់​ប្រិយមិត្ត​ Update ទៅ iOS 8 និង មាន​បញ្ហា​មួយ​កើត​ឡើង​គឺ​គាំង​​ចេញ​រូប​ Logo ផ្លែ​ប៉ោម។

    - បើ​សិន​ជា​មាន​បញ្ហា​គាំង​ ត្រូវ​តែ​ Restore សារ​ជា​ថ្មី​ដោយ​ទាញ​យក​ Firmware (ipsw) មក​ដំឡើង​សារ​ជា​ថ្មី។

    - ដើម្បី​ Restore សារ​ជា​ថ្មី គឺ​ត្រូវ​បិទ​ Devices ដែល​គាំង​ដោយ​ចុច​ប៊ូតុង​ Home + Power ឲ្យ​ជាប់​ ដើម្បី​បិទ → បើក​កម្មវិធី​ iTune រួច​ចុច​ប៊ូ​តុង​ Home ឲ្យ​ជាប់​ ភ្ជាប់​ខ្សែ​ទៅ​នឹង​​កុំព្យូទ័រ​ដើម្បី​ចួល​ទៅ​កាន់ Recovery mode → ចុច​លើ​ពាក្យ Restore នៃ iTune + Shift Key ប្រិយមិត្ត​អាច​ទៅ​ជ្រើស​រក​ Firmware ipsw មក​ដំឡើង​ជា​ការ​ស្រេច

    - ថ្ម​ត្រូវ​តែ​លើ ៥០ ភាគរយ

    * សម្រាប់​ iDevices មិន​បាន​ Jailbreak

    - ត្រូវ​តែ​ភ្ជាប់​ iDevices ប្រិយមិត្ត​ទៅ​នឹង​កម្មវិធី​មួយ​ឈ្មោះ​ថា iTune បន្ទាប់​មក​ Back up រាល់​ទិន្នន័យ​ទាំង​អស់​ដូច​ជា​ ចំរៀង​ , ឈ្មោះ​និង​លេខ​ទូរសព្ទ , រូបភាព​ជា​ដើម។

    - ម្យ៉ាង​ទៀត​ប្រិយមិត្ត​អាច​ Back up លើ iDevices ​តាម​រយៈ​ iCloud ដោយ​ចូល​ទៅ​កាន់  Settings -> iCloud -> Storage & Backup -> Back Up Now

    - iDevices មិន​បាន​ Jailbreak ពេល​ Update ឬ Restore គឺ​មិន​ងាយ​នឹង​មាន​បញ្ហា​គាំង​ដូច​ iDevices ដែល​បាន​ Jailbreak នោះ​ទេ។

    - ថ្ម​ត្រូវ​តែ​លើ ៥០ ភាគរយ

    - អាច​ Update ទៅ​ iOS 8 តាម​រយៈ​ iTune ដោយ​ទាញ​យក​ដោយ​ផ្ទាល់ ឬ ទាញ​យក Firmware (ipsw) និង អាច​រង​ចាំ​ Update ទៅ​ iOS 8 តាម​រយៈ​ Setting ដោយ​ផ្ទាល់​ក៏​បាន។

    *ចំណាំ៖ iDevices ដែល​អាច​អាច​ឡើង​ទៅ​ iOS 8 បាន​មាន​ដូច​ជា iPhone 5s , iPhone 5c , iPhone 5 , iPhone 4S , iPad Air , Retina iPad mini , iPad 4 , iPad mini , iPad 3 , iPad 2 , iPod touch 5G
     lkjlk
    • Blogger Comments
    • Facebook Comments
    Item Reviewed: ត្រៀម​ខ្លួន​ហើយឬ​នៅ​ជាមួយ​ iOS 8 Rating: 5 Reviewed By: Unknown
    Scroll to Top