• ព័ត៌មានថ្មី

    Tuesday, September 30, 2014

    ចាំ​មើល​យប់​នេះ Chelsea ​អាច​យក​៣​ពិន្ទុ​ពី​ Sporting បាន​ឬ​​អត់?

    យប់​នេះ ការ​ប្រកួត​តាម​ពូល​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​ចាប់​ផ្ដើម​ទៀត​ហើយ​ ដែល​ក្រុម​កំពុង​ឡើង​ជើង​​ Chelsea ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដណ្ដើម​ពិន្ទុ​ពី​​ Sporting Lisbon ​របស់​ព័រទុយហ្គាល់​ នា​ម៉ោង​១:៤៥នាទី​រំលង​អាធ្រាត្រ។ ចាំ​មើល​ថា​​តើ​ក្រុម​លោក​លោក​ Jose Mourinho ​អាច​យក​បាន​៣ពិន្ទុ​ឬ​អត់?

    sporting-lisbon-vs-chelsea

    សម្ដី​​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ

    អ្នក​ចាត់​ការ​ក្រុម​ Sporting ​លោក​ Marco Silva ​បាន​និយាយ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ព្រោះ​នេះ​ជា​ការ​ប្រកួត​នៅ​មុខ​អ្នក​គាំទ្រ​របស់ ​យើង ហើយ​អ្នកគាំទ្រ​ទាំង​អស់​នឹង​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​​ទាំង​មូល។ Chelsea ​គឺ​ជា​ក្រុម​ដ៏​អស្ចារ្យ​ ប៉ុន្តែ​​​ការ​តាំង​ចិត្ត ​និង​សេចក្ដី​ព្យាយាម​​ នឹង​អាច​​ឲ្យ​យើង​មាន​​សមត្ថភាព​​ពេញ​លេញ​​ក្នុង​ការ​ដណ្ដើម​យក​ពិន្ទុ”។

    silva

    ចំណែក​លោក​ Jose Mourinho ​ដែល​ជា​អ្នក​ចាត់​ការ​ក្លិប​ Chelsea ​វិញ​បាន​និយាយ​ដែរ​ថា៖ “Sporting ​ជា​ក្រុម​ខ្លាំង​ ហើយ​ក្រុម​ Benfica និង​ Porto ​មិន​អាច​យក​ឈ្នះ​​ក្រុម​នេះ​​បាន​ទេ។ ក្រុម​យើង​ទាំង​ពីរ​នឹង​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល​នេះ។ ​ប៉ុន្តែ​យប់​នេះ​ Chelsea ​ត្រូវ​ការ​៣​ពិន្ទុ​ ខ្ញុំ​គិត​ថា​យើង​អាច​ធ្វើ​បាន​ព្រោះ​ក្រុម​​ទាំង​មូល​​មាន​កីឡាករ​ខ្លាំងៗ​ នឹង​ពេញ​ជើង​ល្អ​ណាស់។ Costa ​អាច​ចូល​លេង​បាន​ក្នុង​ប្រកួត​នេះ​ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរ​បាន​ល្អ”។


    ជើង​កីឡាករ

    ក្រុម​លោក​ Marco Silva ​មាន​បញ្ហា​កីឡាករ​តែ​ម្នាក់​ទេ​គឺ​ខ្សែ​បម្រើ​ការពារ​ Ramy Rabia ​ដែល​មាន​បញ្ហា​ចុកពោះ។ ចំពោះ​ជម្រើស​១១​នាក់​ដំបូង​អាច​មាន​ដូច​​ជា៖ Rui Patricio, Cedric, Mauricio, Sarr, Jonathan Silva, William, Adrien, Joao Mario, Carrillo, Nani ​និង​ Slimani។

    ចំណែក​ក្រុម​លោក​ Jose Mourinho ​វិញ ​អាច​អវត្តមាន​កីឡាករ​២​នាក់​គឺ​ ខ្សែ​បម្រើ​ Ramires ​របូស​ក្រលៀន ​និង​ខ្សែ​ប្រយុទ្ធ Diego Drogba ​របួស​ក​ជើង។ កីឡាករ​​ដែល​អាច​ជាប់​ជម្រើស​ដំបូង​៖ Cech, Ivanovic, Terry, Cahill, Fillipe Luis, Matic, Fabregas, Willian, Oscar, Hazard ​និង​ Costa។

    Costa in training

    ប្រវត្តិ​ជួប​គ្នា

    ក្រុម​ទាំង​ពីរ​នេះ​មិន​ទាន់​បាន​ជួប​គ្នា​ម្ដង​ណា​ទេ​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​នេះ។

    រឿងរ៉ាវ​គួរ​ដឹង

    Sporting ​ពេល​ទទួល​ក្រុម​មក​ពី​អង់គ្លេស​១៩​ដង​ចុង​ក្រោយ​ ឈ្នះ​៩​ ចាញ់​៣ ​ស្មើ​៧។ នេះ​ជា​លើក​ទី​៦​ហើយ​ពេល​ក្រុម​នេះ​អាច​ចូល​មក​វគ្គ​ចែក​ពូល ​ហើយ​រដូវ​កាល ​២០០៨-២០០៩ ក្លិប​នៅ​ព័រទុយហ្គាល់​មួយ​អាច​ឡើង​ដល់​វគ្គ​១៦​ក្រុម​​ចុង​ក្រោយ​ម្ដង។

    ចំណែក​តោ​ខៀវ​ Chelsea ​វិញ​ នេះ​ជា​លើក​ទី​១០​ហើយ​ដែល​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ​ជួប​ជា​មួយ​ក្រុម​នៅ​ ព័រទុយហ្គាល់​ ដែល​៩​ដង​​កន្លង​​មក​នេះ​ Cheslea ​ឈ្នះ​៧​ចាញ់​១​ស្មើ​១។

    ចុះ​ចំណែក​ប្រិយមិត្ត​វិញ ទស្សន៍ទាយ​លទ្ធផល​យ៉ាង​ណា​ដែរ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចាំ​មើល​យប់​នេះ Chelsea ​អាច​យក​៣​ពិន្ទុ​ពី​ Sporting បាន​ឬ​​អត់? Rating: 5 Reviewed By: Unknown
    Scroll to Top