សំនួរ​នេះ​អាច​ត្រូវ​ចំ​ប្រិយមិត្ត​មួយ​ចំនួន ដែល​កំពុង​ពិចារណា​ទិញ​ iPhone ស៊េរី​ថ្មី​យក​ទៅ​ប្រើប្រាស់​បន្ទាប់​ពី Apple បាន​ប្រកាស​បង្ហាញ​រូបរាង​ជា​ផ្លូវការ​ iPhone ស៊េរី​ថ្មី​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​នេះ។
ពេល ​នេះ Fan មួយ​ចំនួន​កំពុង​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ពី​រឿងទិញ​ប្រើប្រាស់ iPhone ស៊េរី​ថ្មី​នេះ។ អ្នក​ខ្លះ​អាច​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ថា iPhone ស៊េរី​ថ្មី​អាច​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​ប្រភព​ពី​ក្រុមហ៊ុន​នាំ​ចូល​ស្របច្បាប់​នៅ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ ​ជាក់លាក់ ​សម្រាប់​​ការ​នាំ​ចូល​ទូរសព្ទ​ដ៏​ល្បីល្បាញ​នេះ​មក​លក់​និង​ចែកចាយ​ទីផ្សារ ​អ្នក​ប្រើប្រាស់​នៅ​ឡើយ។

អីចឹង​ Fan ទាំង​ឡាយ​សម្រេច​ចិត្ត​បែប​ណា​ដែរ?