• ព័ត៌មានថ្មី

    Friday, September 12, 2014

    អ្នកចាំទី​វ័យ​ក្មេង ​Thibaut Courtois ​ចុះ​កិច្ចសន្យា​ថ្មី​៥​ឆ្នាំ​ជាមួយ Chelsea

    អ្នកចាំទី​វ័យ​ក្មេង​ Thibaut Courtois ​ដែល​បាន​ចូល​ខ្លួន​មក​ជំនួស Petr Cech ​ជា​ដៃ​ទី​១​របស់​លោក​ Jose Mourinho ក្នុង​រដូវ​កាល​ថ្មី​នេះ ​យល់​ព្រម​ចុះ​កិច្ចសន្យា​ថ្មី​៥​ឆ្នាំ​ជាមួយ​ក្លិប​តោ​ខៀវ​ Chelsea។

    ក្រោយ ​ចុះ​កិច្ចសន្យា អ្នកចាំទី​វ័យ​២២​ឆ្នាំ​កម្ពស់​១,៩៩​ម៉ែត្រ​រូប​នេះ​និយាយ​ថា​៖ “អនាគត​របស់​ខ្ញុំ​ត្រូវ​បាន​កំណត់​រួច​ហើយ ​តែ​វា​ជា​រឿង​គួរ​ឱ្យ​រីករាយ​ដែល​ដឹង​ថា​ខ្ញុំ​នឹង​នៅ​ទីនេះ​រយៈ​ពេល​៥​ ឆ្នាំ​ថែម​ទៀត។ ឥឡូវ​ខ្ញុំ​អាច​ផ្ដោត​អារម្មណ៍​បាន​ល្អ​លើ​ការ​លេង”។​


    អ្នកចាំទី ​ជម្រើស​ដំបូង​នៃ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​​រូប​នេះ​ត្រូវ​លោក Andre Villas-Boas ​ទិញ​ពី​ក្លិប​ Genk ក្នុង​ឆ្នាំ​២០១១ ​តែ​បន្ទាប់​ពី​ទិញ​ហើយ​ក៏​ឱ្យ​ Atletico Madrid ​ខ្ចី​ជើង​៣​រដូវ​កាល​នៅ La Liga។ ​ក្រោយ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឯង​កាន់​តែ​ល្អ​ឡើង​និង​រួម​ចំណែក​ជួយ​ Atletico ​ឈ្នះ​ជើងឯក UEFA Europa League,​ Copa del Rey, UEFA Super Cup, La Liga ​និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions Leauge ​នោះ​ ​ជយលាភី​អ្នកចាំទី​ល្អ​បំផុត​ប្រចាំ​លីក​កំពូល​អេស្ប៉ាញ​ឆ្នាំ​២០១៣​ត្រូវ​ លោក​ Mourinho ​យក​មក​ Stamford Bridge ​វិញ​​ក្នុង​រដូវ​កាល​ថ្មី​នេះ​ហើយ​ទទួល​បាន​កៅអី​ជម្រើស​ដំបូង​ជំនួស​ Petr Cech ​ដែល​កាន់កាប់​តួនាទី​នេះ​តាំង​ពី​ឆ្នាំ​២០០៤​មក៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នកចាំទី​វ័យ​ក្មេង ​Thibaut Courtois ​ចុះ​កិច្ចសន្យា​ថ្មី​៥​ឆ្នាំ​ជាមួយ Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top