• ព័ត៌មានថ្មី

    Saturday, September 13, 2014

    Diego Costa ​ទៅ​លេង​នៅ​ Chelsea ​ភ្លាម​ទទួល​បាន​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​ភ្លែត​

    ខ្សែប្រយុទ្ធ​ Diego Costa ​ដែល​ក្លិប​ Chelsea ​ទើប​តែ​ទិញ​មកពី​ក្លិប​ Atletico Madrid ​នោះ​ឈ្នះ​​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​សីហា​នៅ​ក្របខ័ណ្ឌ Barclays​ Premier league ​មួយ​បាត់​ទៅ​ហើយ​បន្ទាប់​ពី​ចូល​លេង​បាន​៣​ប្រកួត​និង​ស៊ុត​ចូល​បាន​៤​ គ្រាប់។ ​រីឯ​ពាន​រង្វាន់​អ្នកចាត់ការ​ល្អ​ប្រចាំ​ខែ​សីហា​វិញ​បាន​ទៅ​លើ​លោក​ Garry Monk ​ដែល​ដឹក​នាំ​ Swansea ​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា​​ទទួល​បាន​៩​ពិន្ទុ ​កំពុង​ឈរ​លេខ​២​ក្នុង​តារាង​បន្ទាប់​ពី Chelsea។​

    Diego-Costa

    Diego Costa លើក​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ

    ចំពោះ ​ការ​ទទួល​ពាន​រង្វាន់​នេះ​ ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​​ខាង​លើ​បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​អាច​ឈ្នះ​ពាន​នេះ។ វា​ជា​រឿង​សំខាន់​ណាស់​ដែល​អាច​ចាប់​ផ្ដើម​បាន​យ៉ាង​ល្អ​ជាមួយ​ក្លិប​ថ្មី​ និង​មិត្ត​រួម​ក្រុម​នៅ​ Chelsea។ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​បន្ត​​រក​គ្រាប់​បាល់​បាន​ទៀត​ឱ្យ​ក្រុម​និង​ ថែរក្សា​ស្នាម​ញញឹម​របស់​អ្នក​គាំទ្រ​ឱ្យ​បាន​រហូត។ ខ្ញុំ​គិត​ថា​មិត្ត​រួម​ក្រុម​ទាំង​អស់​ជា​អ្នក​ជួយ​ខ្ញុំ​ក្នុង​ការ​ឈ្នះ​ ពាន​នេះ”។

    កាល​លេង​នៅ​ក្លិប​ចាស់​ Atletico Madrid កីឡាករ ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ​នៅ​ទឹក​ដី​អេស្ប៉ាញ​ ពោល​គឺ​ពាន​ Copa del Rey ​Top Scorer ២០១២-២០១៣។



    លោក​ Garry Monkអ្នកចាត់ការ ​វ័យ​៣៥​ឆ្នាំ​ Garry Monk ​ដែល​ទើប​ចូល​និវត្តន៍​ពី​កីឡាករ​​ដើម្បី​កាន់​តំណែង​ជា​អ្នកចាត់ការ​ពេញ​ សិទ្ធិ ក្រោយ​លេង​ឱ្យ​ Swansea ​១០​ឆ្នាំ​ ពោល​គឺ​ពី​ឆ្នាំ​២០០៤​ដល់​២០១៤ ​ចាប់​ផ្ដើម​រដូវ​កាល​បាន​យ៉ាង​ល្អឥតខ្ចោះ​ ដោយ​ឈ្នះ​​ម្ចាស់​ផ្ទះ Manchester United ២-១ ​នៅ​ថ្ងៃ​បើក​ឆាក ​បន្ទាប់​មក​លត់​ West Brom ៣-០ ​ក្នុង​ដី ​មុន​ពេល​​ផ្ដួល Burnley ១-០ ​ក្នុង​សប្ដាហ៍​ទី​៣៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Diego Costa ​ទៅ​លេង​នៅ​ Chelsea ​ភ្លាម​ទទួល​បាន​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​ភ្លែត​ Rating: 5 Reviewed By: Unknown
    Scroll to Top