• ព័ត៌មានថ្មី

    Thursday, September 11, 2014

    បុគ្គល​​ជោគជ័យ​ម្នាក់​ចេញ​មុខ​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ចង់​ឈប់​រៀន ដើម្បី​បើក​កន្លែង​រក​ស៊ី

    កំពូល​មហា​សេដ្ឋី​មួយ​ចំនួន​បាន​បញ្ចប់​ ការ​សិក្សា​ពាក់​កណ្ដាល​ទី ឬ​ក៏​មាន​ប្រវត្តិ​រៀន​មិន​បាន​ច្រើន​ ដូច​ជា​លោក Bill Gates, Steve Jobs និង Mark Zuckerberg ជា​ដើម។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​មាន​សិស្ស និស្សិត​​ខ្លះ​នា​សម័យ​បច្ចុប្បន្ន បាន​សម្រេច​ចិត្ត​ដើរ​តាម​គន្លង​បុគ្គល​ជោគជ័យ​ទាំង​នោះ។ ចំណែក​ឯ​ក្រុម​អ្នក​មាន​ទាំង​នោះ​ទៀត​សោត ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ងាក​ទៅ​រក​វិថី​ជំនួញ​ទាំង​វ័យ​ក្មេង​ដូច​ពួក​គេ​ផង​ដែរ។ ជាក់ស្ដែង​មហា​សេដ្ឋី​វិនិយោគ Peter Thiel ថែម​ទាំង​​ហ៊ាន​បង់​លុយ​ឲ្យ​និស្សិត​ឈប់​រៀន ដើម្បី​ចាប់​ផ្ដើម​ជំនួញ​ខ្លួន​ឯង​​ទៀត​ផង។
    តើ ​ការ​ចាប់​ផ្ដើម​បើក​ជំនួញ​ទាំង​ក្មេង​ខ្ចី​ដូច​មហាសេដ្ឋី​ទាំង​នោះ ពិត​ជា​វិថី​​ដ៏​ពេញ​និយម​សម្រាប់​នាំ​ទៅ​កាន់​ភាព​ជោគជ័យ​មែន​ដែរ​ឬ​ទេ?


    លោក Todd McKinnon
    សម្រាប់ ​លោក Todd McKinnon វិញ មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​​ខាង​លើ​នោះ​ឡើយ។​ ​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Okta ដ៏​ជោគជ័យ​រូប​នេះ បាន​ផ្ដល់​ដំបូន្មាន​ដល់​យុវជន​ជំនាន់​ក្រោយ ថា​ពួក​គេ​គួរ​តែ​រៀន​ឲ្យ​បាន​ជ្រៅជ្រះ រួច​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ដ៏​ជោគជ័យ​ណាមួយ​​ជាមុន​សិន មុន​ចាប់​ផ្ដើម​ដើរ​លើ​វិថី​ជំនួញ។
    “មនុស្ស ​ខ្លះ​បាន​និយាយ​ថា​អ្នក​គួរ​តែ​ឈប់​រៀន​ពាក់​កណ្ដាល​ទី​ដើម្បី​បើក​ ក្រុមហ៊ុន។ គំនិត​បែប​នោះ មិន​ខុស​អី​ទេ ប្រសិន​បើ​អ្នក​គំនិត​អាជីវកម្ម​ដ៏​អស្ចារ្យ​ បូក​ផ្សំ​នឹង​សំណាង។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ ​គឺ​អ្នក​គួរ​តែ​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ធំ ដ៏​ជោគជ័យ​មួយ​ដើម្បី​យក​បទ​ពិសោធន៍​ជា​មុន​សិន”។
    លោក ​​ McKinnon បាន​បញ្ជាក់​ថា​ការ​ក្រេប​យក​បទ​ពិសោធន៍​ពី​ក្រុមហ៊ុន​ដែល​ជោគជ័យ​គឺ​តម្លៃ​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ លោក​បាន​ពិពណ៌នា​ថា​បទ​ពិសោធន៍​ធ្វើ​​ការងារ​នៅ​ក្រុមហ៊ុន Salesforce​ បាន​ផ្ដល់​ធ្វើ​ឲ្យ​លោក​​មាន​ថ្ងៃ​នេះ ពោល​គឺ​អាច​បង្កើត​ក្រុមហ៊ុន​​រីក​ចម្រើន​ទៅ​មុខ ដ៏​ជោគជ័យ​មួយ។
    បុរស ​​វ័យ​៤១ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា៖ “ប្រសិន​បើ​ចង់​ចាប់​ផ្ដើម​ជំនួញ​ សូម​ចាប់​ផ្ដើម​នៅ​ពេល​អ្នក​ទទួល​បាន​បទ​ពិសោធន៍​ពី​ក្រុមហ៊ុន​ដែល​អ្នក​ កំពុង​ធ្វើ​ជា​មុន​សិន។ ​បើ​អ្នក​ចាប់​ផ្ដើម​លឿន ពេក ឱកាស​នៃ​ភាព​បរាជ័យ​ក៏​ច្រើន​ទៅ​តាម​នឹង​ដែរ”។
    មុន ​បើក​ក្រុមហ៊ុន​​ Okta ​នៅ​ឆ្នាំ​២០០៩ រហូត​​ជោគជ័យ​ដូច​បច្ចុប្បន្ន លោក McKinnon មាន​បទពិសោធន៍​ធ្វើ​ការងារ​នៅ​នៅ​​ក្រុមហ៊ុន​ Salesforce។ លោក​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​នៅ​ក្រោម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នោះ ព្រម​ទាំង​ទទួល​ខុស​ត្រូវ​លើ​បុគ្គលិក​ក្រោម​បង្គាប់​តាំង​ពី​១៥នាក់ នៅ​ឆ្នាំ​២០០៣ រហូត​ដល់​២៥០នាក់ នៅ​ឆ្នាំ​២០០៩៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: បុគ្គល​​ជោគជ័យ​ម្នាក់​ចេញ​មុខ​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ចង់​ឈប់​រៀន ដើម្បី​បើក​កន្លែង​រក​ស៊ី Rating: 5 Reviewed By: Unknown
    Scroll to Top