• ព័ត៌មានថ្មី

    Wednesday, September 17, 2014

    នាយក​ប្រតិបត្តិ​ក្លិប​ Chelsea ​លោក​ Ron Gourlay ​សង្ឃឹម​ថា​អ្នក​ចាត់​ការ​ Jose Mourinho ​នឹង​នៅ​ក្លិប​តោ​ខៀវ​នេះ​​១០​ឆ្នាំ​ទៀត​ពីព្រោះ​លោក​គិត​ថា​មាន​តែ​អ្នក​ ចាត់​ការ​ម្នាក់​នេះ​ទេ​ដែល​មាន​សមត្ថភាព​អាច​នាំ​តោ​ខៀវ​ឆ្ពោះ​ទៅ​រក​ភាព​ ជោគជ័យ​បាន។ ​នេះ​បើ​តាម​សម្ដី​លោក​ Gourlay ​និយាយ​នៅ​ London Evening Standard។

    Diego Costa has been in fine form for Chelsea this season

    លោក​ Ron Gourlay ​ដែល​ទទួល​តំណែង​​នាយក​ប្រតិបត្តិ​ក្លិប​ Chelsea ​តាំង​ពី​ឆ្នាំ​២០០៩ ​បាន​បញ្ចេញ​ទស្សនៈ​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​នៅ​Chelsea ​១០​ឆ្នាំ​ទៀត។ ​ការ​គ្រប់គ្រង​ក្លិប​របស់​គាត់​គួរ​ឱ្យ​ទុក​ចិត្ត​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​គាត់​​ស្គាល់​ក្លិប​ច្បាស់​ ហើយ​ក៏​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ។ ​ Jose​ មាន​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​របៀប​ផ្សេង ​ពី​អតីត​អ្នក​ចាត់​ការ​​របស់​យើង​​មុន​ៗ​មួយ​ចំនួន។ ​គាត់​​មិន​ត្រឹម​តែ​ដោះ​សម្ពាធ​ចេញ​ពី​កីឡាករ​ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​ដោះ​សម្ពាធ​ចេញ​ពី​ក្លិប​​ថែម​ទៀត​ផង។ ​គាត់​អនុញ្ញាត​ឱ្យ​ពួក​យើង​ចាត់ចែង​​និង​នាំ​​ក្លិប​ឆ្ពោះ​ទៅ​មុខ”។

    លោក Ron Gourlay (ខាង​ស្ដាំ​ដៃ)
    លោក Ron Gourlay (ខាង​ស្ដាំ​ដៃ)

    រដូវ​កាល​២០១៤-២០១៥ ​នេះ​ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​កាន់​ តែ​ខ្លាំង​ដោយសារ​លោក​អាច​នាំ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ដូចជា​ Diego Costa ​និង​ខ្សែ​បម្រើ​ Cesc Fabregas ​មក​រួម​ក្រុម​បាន។ ម្យ៉ាង​ទៀត​ការ​ជោគជ័យ​ខ្លាំង​មួយ​ទៀត​នោះ​គឺ​ ការ​ប្រកួត​​៤​ប្រកួត​បើក​រដូវ​កាល​ក្របខ័ណ្ឌ​ Premier League ​នេះ​ Chelsea ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ឬ​ស្មើ​នោះ​ទេ​ពោល​គឺ​ឈរ​នៅ​កំពូល​តារាង​តែ​ ម្ដង។ ​យ៉ាង​ណា​មិញ​ Jose Mourinho ​ដែល​ដឹក​នាំ​ក្រុម​ជោគជ័យ​​ខ្លាំង​បំផុត​នៅ​ក្លិប​ FC Porto និង Inter Milan ​មិន​ធ្លាប់​ដឹកនាំ​ក្រុម​មួយ​បាន​យូរ​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​ទាំង​អស់​សង្ឃឹម​ថា​លោក​ Gourlay ​នឹង​អាច​បញ្ចុះបញ្ចូល​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​រូប​នេះ​នៅ​ Stamford Bridge ​បាន​យូរ។

    អ្នក​ចាត់​ការ​ម្ចាស់​ពាន​រង្វាន់​ FIFA World Coach of the Year 2010 ​រូប​នេះ​កាល​ដឹក​នាំ​ក្លិប​ Chelsea លើក​ទី​១​ពី​ឆ្នាំ​២០០៣ ​ដល់ ​២០០៧ ​បាន​ជួយ​ក្លិប​ឈ្នះ​ពាន​រង្វាន់​ដូចជា​ Premier League ​២​ដង FA Cup ​១​ដង Football League Cup ​២​ដង​និង​ FA Community Shield ​១ ​ដង​ហើយ​ការ​ចូល​មក​ដឹក​នាំ​ក្លិប​តោ​ខៀវ​ជា​ថ្មី​នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ​ ក៏​បាន​ជួយ​ក្រុម​នេះ​ឱ្យ​មាន​មុខ​មាត់​ឡើង​វិញ​ដែរ​នៅ​រដូវ​កាល​នេះ​ក៏​ដូច ​ជា​រដូវ​កាល​២០១៣-២០១៤៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rating: 5 Reviewed By: Unknown
    Scroll to Top