• ព័ត៌មានថ្មី

    Wednesday, September 17, 2014

    Real ​ជា​ក្រុម​ដំបូង​ដែល​ស៊ុត​ចូល​១០០០​គ្រាប់​នៅ​ Champions League

    ការ​រក​បាន​៥​គ្រាប់​របស់​ Real Madrid ​យប់​មិញ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូលទល់​នឹង​​ Basle ​ក្នុង​ពាន​រង្វាន់​ Champions League ​រដូវ​កាល​២០១៤-២០១៥ ​នេះ​ធ្វើ​ឱ្យ​ក្លិប​ការពារ​តំណែង​ជើង​ឯក​នេះ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​ រក​បាន​១០០០​គ្រាប់​ក្នុង​ពាន​រង្វាន់​​ដ៏​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប​នេះ។​


    ៥​គ្រាប់​របស់​​ក្លិប​ម្ចាស់​ពាន​រង្វាន់​ Champions League ​១០​សម័យ​កាល​រក​បាន​​ដោយ​​ការ​ឡង​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​ Marek Suchy (Own Goal), និង​ស៊ុត​របស់ ​Gareth Bale, Cristiano Ronaldo, James Rodriguez ​និង​ចុង​ក្រោយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​ Karim Benzema ​ជា​អ្នក​ធ្វើ​បាន​ហើយ​ក៏​ជា​គ្រាប់​បាល់​បង្គ្រប់​គ្រាប់​បាល់​ទី​១០០០​ របស់​ក្លិប​យក្ស​ Real Madrid ​ដែរ។​

    France striker Karim Benzema celebrates the landmark goal which came after interplay with Cristiano Ronaldo

    អ្នក​ចាត់​ការ​ក្លិប​ Real ​លោក​ Carlo Ancelotti ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “វា​ជា​រឿង​ច្បាស់​ណាស់​ថា​គ្រប់​យ៉ាង​មិន​ទាន់​ដំណើរ​ការ​ស្រួល​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​អ្វី​ដែល​ក្រុម​យើង​ធ្វើ​បាន។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នៅ​ពេល​អ្នក​ចាញ់​២​ ប្រកួត​ពេល​បើក​រដូវ​កាល​ថ្មី​នោះ”។​

    Cristiano Ronaldo tapped home into an unguarded net for 3-0 after being fed by a Gareth Bale cross

    ការ​បើក​រដូវ​កាល​ថ្មី​២០១៤-២០១៥​នៅ​ ក្របខ័ណ្ឌ​ La Liga ​ប្រទេស​អេស្ប៉ាញ​ ក្លិប​ Real Madrid ​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ ពោល​គឺ​៣​ប្រកួត​ដំបូង​ចាញ់​២​ឈ្នះ​បាន​តែ​១​ប៉ុណ្ណោះ។ ចំពោះ​ការ​ប្រកួត​ពាន​រង្វាន់​ UEFA Champions League ​លើក​ក្រោយ​ក្លិប​ Real Madrid ​និង​ត្រូវ​ប៉ះ​ Ludogorets ​នៅ​ថ្ងៃ​ទី​២​ខែ​តុលា​ឆ្នាំ​២០១៤​នេះ​នៅ​កីឡដ្ឋាន​ Ludogorets Arena របស់​ក្លិប Ludogorets ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​តែ​៨០០០​នាក់​ប៉ុណ្ណោះ៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real ​ជា​ក្រុម​ដំបូង​ដែល​ស៊ុត​ចូល​១០០០​គ្រាប់​នៅ​ Champions League Rating: 5 Reviewed By: Unknown
    Scroll to Top