• ព័ត៌មានថ្មី

    Thursday, September 11, 2014

    តារា​ចម្រៀង​ល្បី​ណា​ខ្លះ​បាន​ជាប់​កំណត់​ត្រា​ពិភពលោក ក្នុង​សៀវភៅ Guinness ឆ្នាំ​២០១៥?

    តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ បាន​ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក​ថ្មី​ដែល​ទើប​ចេញ​ផ្សាយ សម្រាប់​ឆ្នាំ​២០១៥ ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា​នេះ។ តើ​ពួក​គេ​ជា​នរណា​ខ្លះ និង​បាន​បំបែក​កំណត់​ត្រា​អ្វី​ខ្លះ​ដែរ? ទស្សនា​ខាង​ក្រោម​នេះ​តែ​ម្ដង៖
    ១. ក្រុម​ចម្រៀង​បុរស​អង់គ្លេស One Direction បាន ​ក្លាយ​ជា “​តារា​ចម្រៀង​ដំបូង​ដែល​អាច​ជាប់​លេខ​១​លើ​តារាង​ចម្រៀង​ Billboard ជាមួយ​អាល់ប៊ុម​ដំបូង ៣​” គឺ​អាល់ប៊ុម “Midnight Memories”, “Up All Night” និង “Take Me Home”។

    ២. តារា​ចម្រៀង​សិចស៊ី​របស់​អាមេរិក​ Miley Cyrus បាន​ជាប់​ជា “តារា​ចម្រៀង​ប៉ុប​ដែល​មាន​គេ​ Search រក​ច្រើន​ជាង​គេ​លើ​អ៊ីនធឺណិត”។
    ៣. តារា​ចម្រៀង​អាមេរិក Katy Perry បាន​ជាប់​ជា “តារា​ចម្រៀង​ទី​មួយ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​នៅ​លើ Twitter (៥២​លាន​នាក់)”។
    ៤. តារា​ចម្រៀង​សញ្ជាតិ​កូឡុំប៊ី Shakira បាន​ជាប់​ជា “បុគ្គល​ទី​មួយ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង ១០០​លាន​នាក់​លើ Facebook”។
    ៥. តារា​ចម្រៀង​រ៉េប​អាមេរិក Eminem បាន​ជាប់​កំណត់​ត្រា​តាម​រយៈ​ “បទ​ចម្រៀង​មាន​ពាក្យ​ច្រើន​បំផុត” គឺ​បទ “Rap God” ដែល​មាន​ពាក្យ​ចំនួន ១៥៦០​ពាក្យ ក្នុង​រយៈ​ពេល ៦​នាទី ៤​វិនាទី។
    ៦. ក្រុម​ចម្រៀង​អាមេរិក Metallica បាន​ជាប់​ជា​ “ក្រុម​ចម្រៀង​តែ​មួយ​គត់ ដែល​ធ្លាប់​បាន​សម្ដែង​នៅ​គ្រប់​ទ្វីប​ទាំង ៧​លើ​ពិភពលោក” ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​តាម​រយៈ​ការ​ប្រគំ​តន្ត្រី “Freeze ‘Em All”។
    • Blogger Comments
    • Facebook Comments
    Item Reviewed: តារា​ចម្រៀង​ល្បី​ណា​ខ្លះ​បាន​ជាប់​កំណត់​ត្រា​ពិភពលោក ក្នុង​សៀវភៅ Guinness ឆ្នាំ​២០១៥? Rating: 5 Reviewed By: Unknown
    Scroll to Top