• ព័ត៌មានថ្មី

    Friday, September 19, 2014

    កាំភ្លើង​ធំ និង​ហង្ស​ក្រហម ត្រៀម​ប្រជែង​គ្នា​ដេញ​ថ្លៃ​យក Isco ពី​ស្ដេច​ស

    ក្រុម​កាំភ្លើង​ធំ Arsenal​ និង​ហង្ស​ក្រហម​​ Liverpool​ ​កំពុង​រៀប​ចំ​ជើង​ព្រួល​​​ដេញ​ថ្លៃ​យក​​ខ្សែ​បម្រើ Isco ​ពី​​ក្រុម​ស្ដេច​ស ​Real Madrid ​​នៅ​​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ជា​ថ្មី​នា​ខែ​មករា​ខាង​មុខ​។

    ទោះ​បី​ជា ​Isco​ បាន​យល់​ព្រម​​បន្ត​កុង​ត្រា​​នៅ Real រហូត​ដល់​​ឆ្នាំ២០១៨​ ព្រម​ទាំង​ធ្លាប់​បញ្ជាក់​ថា​មិន​ចង់​ចាកចេញ​ពី​ក្លិប​ក្ដី ក៏​សារព័ត៌មាន​អង់គ្លេស​​ The Express បាន​អះអាង​ថា ​កីឡាករ​វ័យ​២២ឆ្នាំ​រូប​នេះត្រៀម​រួចរាល់​ហើយ​ដើម្បី​ចរចា​ផ្លាស់​ចេញ​ពី​ អេស្ប៉ាញ ដើម្បី​បង្កើន​​ឱកាស​ចូល​លេង​ជម្រើស​ដំបូង។

    ​Isco ​មិន​បាន​ជាប់​ជម្រើស​ដំបូង​នៅ​ Santiago Bernabeu ​នោះ​ទេ ក្រោយ​ពេល​ ​Real ​​​ទិញ​ Toni Kroos ពី Bayern Munich​ ​កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ។

    បន្ទាប់​ពី​​ផ្លាស់​ពី ​Malaga​ មក​កាន់ Real Madrid កាល​ពី​ឆ្នាំ​២០១៣​ ក្នុង​តម្លៃ ​២៤​លាន​ផោន​ Isco អាច​រក​គ្រាប់​បាល់​​បញ្ចូល​ទី​បាន​១១គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​៥៨ដង​ក្នុង​គ្រប់​កម្មវិធី​ប្រកួត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កាំភ្លើង​ធំ និង​ហង្ស​ក្រហម ត្រៀម​ប្រជែង​គ្នា​ដេញ​ថ្លៃ​យក Isco ពី​ស្ដេច​ស Rating: 5 Reviewed By: Unknown
    Scroll to Top