• ព័ត៌មានថ្មី

    Wednesday, September 17, 2014

    Real ស៊ី​ ​Basel ផុយ ​ឯ​ហង្ស​ក្រហម​បាន​៣ពិន្ទុ​​ទាំង​ភ័យ​បុក​ពោះ

    ក្រុម​ការពារ​តំណែង​ជើង​ឯក Real Madrid​ បាន​លត់ ​FC Basel​ ស្ពឹក​មុខ ​៥-១​ ដើម្បី​ឈរ​កំពូល​តារាង​ពូល​ B ​បណ្ដោះអាសន្ន ខណៈ​មួយ​គូ​ទៀត​ក្នុង​ពូល​ដដែល​នេះ ក្រុម​ហង្ស​ក្រហម Liverpool បាន​យក​ឈ្នះ Ludogorets Razgrad ទាំង​ប្រផុតប្រផើយ ២-១ នៅ​ចុង​ម៉ោង​។​
    ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ កីឡាករ Marek Suchy​ នៅ​នាទីទី១៤​ បាន​ជួយ​ឲ្យ​ក្រុម​ស្ដេច​ស នាំ​មុខ​មុន​ ខណៈ ​Gareth Bale​ (នាទី៣០) Cristiano ​Ronaldo​ (នាទី៣១) និង ​James Rodriguez​ (នាទី​៣៦) រក​បាន​ម្នាក់​មួយ​គ្រាប់​បន្ថែម​ទៀត​ មុន​ពេល​ Derlis Gonzalez​ សង​មួយ​គ្រាប់​វិញ​ឲ្យ Basel នៅនាទី៣៨។ ចូល​ដល់​តង់​ទី២ នាទី៧៩ Karim Benzema បានស៊ុត​១គ្រាប់​ទៀត ​ល្មម​គ្រប់គ្រាន់​ឲ្យ ​Real ឈរ​កំពូល​តារាង​ពូល B​ មាន​៣ពិន្ទុ​ស្មើ Liverpool តែ​ចំណេញ​គ្រាប់​បាល់​ច្រើនជាង។

    ចំណែក​ឯ​២គ្រាប់​របស់​ហង្ស​ក្រហម​វិញ​ ធ្វើ​បាន​ដោយ Mario Balotelli​ នៅនាទី៨២ ​និង ​Steven Gerrard​ នៅ​នាទី​៩០+៣ ដោយ​ការ​ស៊ុត​​បាល់​ពិន័យ​១១ម៉ែត្រ។ រី​ឯ​១គ្រាប់​របស់​ក្រុម​ជើង​ថ្មី Ludogorets Razgrad ធ្វើ​បាន​ដោយ Dani Abalo នៅ​នាទី​៩០។
    R
    R

    L
    L

    លទ្ធផល​៣ពូល​ផ្សេង​ទៀត​កាល​ពី​យប់​មិញ​ដែរ​នោះ រួម​មាន​ដូច​ខាង​ក្រោម៖
    ពូល A៖
    a
    ពូល C៖
    groupc
    ពូល D៖
    d

    • Blogger Comments
    • Facebook Comments
    Item Reviewed: Real ស៊ី​ ​Basel ផុយ ​ឯ​ហង្ស​ក្រហម​បាន​៣ពិន្ទុ​​ទាំង​ភ័យ​បុក​ពោះ Rating: 5 Reviewed By: Unknown
    Scroll to Top