• ព័ត៌មានថ្មី

    Saturday, September 27, 2014

    អីចឹង​តើ​បាន​​​ទាំង​ប្រុស​ទាំង​ស្រី​កើត​ស្រែង​កន្លែង​សម្ងាត់

    យុវវ័យ​ខ្លះ​ប្រហែល​​​ធ្លាប់​​​​កើត​ស្រែង​នៅ​កន្លែង​អាថ៌កំបាំង​ ​ដែល​ធ្វើ​ឲ្យ​​​រមាស់​​ជា​ញឹក​ញយ​​ ហើយ​យុវជន​​ខ្លះ​ទៀត​ប្រហែល​ជា​ធ្លាប់​​ភ្លក់​រសជាតិ​​​​លួច​អេះ​​ញាប់​ដៃ​​​ហើយ​មើល​​ទៅ។ តើ​វា​កើត​មក​ពី​អី? ធ្វើ​ម៉េច​ទើប​​បាត់​ទៅ? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពន្យល់​បក​ស្រាយ​ពី​លោក​គ្រូ​បង្គោល​អប់​រំ​សុខ​ ភាព​​បន្ត​ពូជ​ លាង​ ធី​ ប្រចាំ​សមាគម​សុខភាព​បន្ត​ពូជ​កម្ពុជា (RHAC)។


    លោក​គ្រូ​ លាង​ ធី បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្រែង​គឺ​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ ដែល​មានលក្ខណៈ​​​កន្ទួល​ៗ​​ ​​ពង​ៗ​​​ និង​រមាស់​ដោយ​​ពេល។​ នៅ​ពេល​​អេះ​ នឹង​មាន​​កម្ទេច​ស ដែល​ពេល​ខ្លះ​អាច​ចេញ​ជា​ទឹក​​​រងៃ​​​​ផង​។ ជំងឺ​នេះ​កើត​មាន​ឡើង​ នៅ​លើ​រាង​កាយ​របស់​មនុស្ស​ត្រង់​កន្លែង​ណា​​ដែល​​​សើម ​ដែល​មាន​គន្លាក់​​​ និង​ដែល​ទទួល​ភាព​​ស្អុះ​ស្អាប់​​ជា​​ប្រចាំ​​​ ដូច​ជា​នៅ​ត្រង់​ក្រលៀន​ជា​ដើម។ វា​កើត​ឡើង​ដោយ​សារ​ កង្វះ​អនាម័យ​ខ្លួន​ប្រាណ ការ​ស្លៀក​ពាក់​ខោ​អាវ​សើម​ៗ ដែល​​បណ្ដាល​ឲ្យ​ជាតិ​ផ្អាប់​សើម​នោះ​បង្ក​ជា​មេរោគ។

    លោក ​បន្ត​​​ទៀត​ថា៖ “ស្រែង​អាច​កើត​ឡើង​នៅ​លើ​រាង​កាយ​មនុស្ស​ប្រុស​ស្រី​គ្រប់​វ័យ។ ប៉ុន្តែ​ឲ្យ​តែ​​ពេញ​វ័យ​ ​ច្បាស់​ជា​មាន​អ្នក​កើត​វា​ហើយ​ ព្រោះ​រាង​កាយ​មនុស្ស​ចាប់​ផ្ដើម​ប្រែ​ប្រួល ហើយ​យុវវ័យ​ខ្លះ​មិន​បាន​យល់​ដឹង​ពី​ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ផង”។
    ម្យ៉ាង ​វិញ​ទៀត​ ស្រែង​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​​ដោយ​ការ​ស្លៀក​ពាក់​ត​គ្នា​ ឬ​ប៉ះ​ពាល់​គ្នា។ គ្រូ​បង្គោល​រូប​នេះ​​បាន​បញ្ជាក់​ទៀត​ថា៖ “ពេល​ណា​យើង​អេះ​វា​ កម្ទេច​ស​ៗ​នោះ​នឹង​ដាច់​ជាប់​ខោ​អាវ ​ឬ​ដៃ អី​ចឹង​វា​នឹង​ឆ្លង​តាម​ការ​ស្លៀក​ពាក់​ខោអាវ​ដដែល​គ្នា និង​ឆ្លង​ទៅ​កើត​នៅ​កន្លែង​ផ្សេងៗ​ទៀត”។
    ប្រការ​ដែល​ល្អ​បំផុត​នោះ​ គួរ​ជៀស​វាង​ការ​អេះ​ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ចេញ​ទឹក​រងៃ​ ឬ​ឈាម និង​ធ្វើ​ឲ្យ​ស្រែង​កាន់​តែ​រីក​រាល​ដាល​ថែម​ទៀត។ លោក​ឲ្យ​យោបល់​ថា​ អ្នក​កើត​ជំងឺ​ស្រែង​នេះ​គួរ​តម​ញុំា​គ្រឿង​សមុទ្រ ទំពាំង​ និង​​ត្រី​អត់​ស្រកា​ ព្រោះ​សុទ្ធ​តែ​ជា​គ្រឿង​កាច​អាច​ប្រតិកម្ម​នឹង​ជំងឺ​សើ​ស្បែក​នេះ។
    លោក ​គ្រូ​ លាង​ ធី បាន​បន្ត​ទៀត​ថា ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ​ និង​ត្រឹម​ត្រូវ​ ដូច​ជា​ងូត​ទឹក​ដុស​សាប៊ូ កុំ​ស្លៀក​ពាក់​ខោអាវ​ទទឹក បោក​អ៊ុត​ខោអាវ​កម្ចាត់​មេរោគ​ លាង​ដៃ​នឹង​សាប៊ូ សុទ្ធ​តែ​អាច​បំបាត់​ការ​កើត​ស្រែង​បាន។ ក្រៅ​ពី​នេះ​ អ្នក​​កើត​ជំងឺ​អាច​​រក​ទិញ​ថ្នាំ​លាប​ ឬ​ថ្នាំ​លេប​បំបាត់​ស្រែង​នេះ​បាន​​នៅ​តាម​ឱសថដ្ឋាន​​ ឬ​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​សើ​ស្បែក​ដើម្បី​រក​វិធី​ព្យាបាល៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អីចឹង​តើ​បាន​​​ទាំង​ប្រុស​ទាំង​ស្រី​កើត​ស្រែង​កន្លែង​សម្ងាត់ Rating: 5 Reviewed By: Unknown
    Scroll to Top