• ព័ត៌មានថ្មី

    Friday, September 19, 2014

    កីឡាករ​ល្បីៗ​១១​នាក់​ ​មិន​បាន​លេង​នៅ ​Champions League ​រដូវ​កាល​នេះ

    មាន​កីឡាករ​ល្បីៗ​ជា​ច្រើន​កំពុង​លេង​ឲ្យ​ ក្រុម​រៀងៗ​ខ្លួន​ទាំង​៣២​​នៅ​ក្នុង​ពាន UEFA Champions League រដូវ​កាល​នេះ​ ​ប៉ុន្តែ​ក៏​មាន​កីឡាករ​​ល្បីៗ​ជា​ច្រើន​ទៀត​ ដែល​មិន​មាន​វាសនា​បាន​លេង​នៅ​ពាន​រង្វាន់​កំពូល​ទ្វីប​អឺរ៉ុប​នេះ ដូច​ជា​កីឡាករ​១១នាក់​ខាង​ក្រោម​​នេះ​ជា​ដើម៖​

    ១១. Alexandre Lacazette

    11

    Lyon​ បាន​ឈរ​នៅ​លេខ​រៀង​ទី​៥​ក្នុង​ក្រប​ខណ្ឌ ​Ligue 1​ រដូវ​កាល​មុន ខណៈ​ចំណាត់ថ្នាក់​ដែល​អាច​ទៅ​លេង​​វគ្គ​ជម្រុះ​បាន គឺ​ត្រឹម​លេខ៣។ កីឡាករ​លេច​ធ្លោ​ម្នាក់​របស់​ក្រុម​នេះ គឺ​​ខ្សែ​​ប្រយុទ្ធ​វ័យ​ក្មេង Alexandre Lacazette ដែល​ទើប​ចុះ​កិច្ច​សន្យា​ថ្មី​ ក៏​មិន​អាច​មាន​វាសនា​បង្ហាញ​មុខ​នៅ Champions League នោះ​ដែរ។ មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ បាន​បញ្ជាក់​ថា ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ អាច​នឹង​ផ្ទេរ​ទៅ Premier League។

    ១០. ​Fernando Torres

    10

    Fernando Torres បាន​ទទួល​ការ​រិះគន់​ទាក់ទង​នឹង​ទម្រង់​លេង​ធ្លាក់​ចុះ ពេល​លេង​ឲ្យ Chelsea ប៉ុន្តែ​បើ​មើល​លើ​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​នៅ​ពាន​អឺរ៉ុប​របស់​ខ្សែ​ ប្រយុទ្ធ​រូប​នេះ​គឺ​មិន​ធម្មតា​ទេ។ យ៉ាង​ណា​ក្ដី Torres នឹង​មិន​អាច​លេង​នៅ Champions League នោះ​ឡើយ ក្រោយ​ត្រូវ AC Milan ខ្ចី​ជើង។ ក្លិប​អ៊ីតាលី​មួយ​នេះ បាន​ត្រឹម​ចំណាត់ថ្នាក់​ទី​៨ នៅ Serie A កាល​ពី​រដូវ​កាល​មុន។

    ៩. ​Hugo Lloris

    9

    Hugo Lloris លេង​នៅ​ ​Champions League​ បាន​៣៨ប្រកួត​ ​ពេល​ដែល​នៅ​ក្លិប​ Lyon​ ៤រដូវ​កាល។​​ ប៉ុន្តែ​ក្លិប​បច្ចុប្បន្ន​របស់​គេ​ គឺ Tottenham Hotspur បាន​បញ្ចប់​ទៅ​ត្រឹម​ចំណាត់ថ្នាក់​លេខ​៦ នៅ Premier League រដូវ​កាល​មុន មិន​អាច​លេង​នៅ Champions League បាន​នោះ​ទេ។

    ៨. ​Alvaro Negredo

    8

    Alvaro Negredo ​របស់ក្លិប ​Manchester City​ បាន​សម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ដើម្បី​ទៅ​ចូល​រួម​នៅ​ក្លិប​ Valencia​ ដែល​ឈរ​នៅ​លេខ​រៀង​ទី​៨​ កាល​ពី​​រដូវ​កាល​មុន​ មិន​អាច​លេង​នៅ Champions League បាន​ទេ។

    ៧. Mathieu Valbuena

    7

    Valbuena ​បាន​ចាកចេញ​ពី Maseilleរបស់​បារាំង​ទៅ​ចូលរួម​នៅ​ក្លិប ​Dynamo Moscow ​មិន​អាច​លេង​នៅ Champions League បាន​ទេ។ កីឡាករ​វ័យ ​២៩ឆ្នាំ​​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នៅ​ World Cup 2014 កន្លង​មក។

    ៦. ​Wayne Roony​

    6

    Man Utd​ ឈរ​នៅ​លេខ​រៀង​ទី​៧​ នៅ ​Premeir League រដូវ​កាល​មុន ​ធ្វើ​ឲ្យ​កំពូល​ខ្សែ​ប្រយុទ្ធ​​អង់គ្លេស​​ Rooney​ ខកខាន​បង្ហាញ​មុខ​នៅ​ Champions League រដូវ​កាល​នេះ។

    ៥. Memphis Depay

    5

    កីឡាករ​​ហុល្លង់​វ័យ​ក្មេង​​ដែល​កំពុង​លេច​ធ្លោ​ខ្លាំង Depay មិន​អាច​មាន​វាសនា​ទៅ​លេង​នៅ Champions League នោះ​ទេ ដោយ​សារ​តែ​លេង​ឲ្យ​ក្រុម​ PSV Eindhoven ដែល​មិន​ទទួល​ចំណាត់ថ្នាក់​ល្អ​រដូវ​កាល​មុន។

    ៤. Christoph Kramer

    4

    ដោយ​សារ​តែ​ត្រូវ Bayer Leverkusen ឲ្យ Borussia Monchengladbach ខ្ចី​ជើង ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៣ឆ្នាំ Kramer មិន​អាច​លេង​នៅ Champions League បាន​ទេ។ ​ខ្សែ​បម្រើ​រូប​នេះ ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។​

    ៣. ​Rafael Falcao

    3

    Monaco អាច​លេង​នៅ Champions League ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Falcao មិន​អាច​លេង​បាន​ទេ ក្រោយ​ត្រូវ​ក្រុម​បិសាច​ក្រហម Manchester United ខ្ចី​ជើង។ ​

    ២. ​Gonzalo Higuain

    2

    រដូវ​កាល​មុន Higuain ត្រូវ​ខក​ចិត្ត​ដោយ​សារ​ Napoli ត្រូវ​ធ្លាក់​ចេញ​ពី​ Champions League ត្រឹម​វគ្គ​ក្នុង​ពូល ប៉ុន្តែ​រដូវ​កាល​នេះ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កាន់​តែ​ខក​ចិត្ត​ថែម​ទៀត ក្រោយ​​ Napoli ធ្លាក់​វគ្គ​ជម្រុះ​ Play-off ដោយ​សារ​ចាញ់ Athletic Bilbao។

    ១. ​Angel Di Maria



    ស្រដៀង​ Falcao ដែរ Angel Di Maria មិន​អាច​លេង​នៅ Champions League បាន ដោយ​សារ​តែ​ផ្ទេរ​ចេញ​ពី Real Madrid មក​កាន់​ក្រុម Man Utd។ ​
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​ល្បីៗ​១១​នាក់​ ​មិន​បាន​លេង​នៅ ​Champions League ​រដូវ​កាល​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top