• ព័ត៌មានថ្មី

    Thursday, September 11, 2014

    ការ​សម្លាប់​ខ្លួន​នៅ​តែ​កើត​មាន​​ចំពោះ​យុវវ័យ តើ​ត្រូវ​​ជួយ​ពួក​គេ​ដោយ​របៀប​ណា?

    ការ​​សម្លាប់​ខ្លួន​ក្នុង​ចំណោម​យុវវ័យ​នៅ ​តែ​កើត​មាន​ឡើង​ ​​មិនថា​​នៅ​ប្រទេស​ក្រីក្រ ឬ​​​ប្រទេស​អ្នកមាន​​​នោះ​ឡើយ។​​ តើ​ហេតុអ្វី​បាន​ជា​ពួក​គេ​ដាច់​ចិត្ត​ផ្ដាច់​ជីវិត​ខ្លួន​ឯង​បែប​នេះ? តើ​យើង​គួរ​ធ្វើ​បែប​ណា​ដើម្បី​ជួយ​ផ្លាស់ប្ដូរ​ការ​គិត​ខ្លី​របស់​ពួក​គេ​ បាន?
    មាន​មូល​ហេតុ​ខុសៗ​គ្នា​ជា​ច្រើន​ ដែល​ជា​ដើម​ចម​នៃ​ការ​គិត​ខ្លី​របស់​យុវវ័យ​ ក្នុង​នោះ​រួម​មាន​​ ការ​ខូច​ចិត្ត​រឿង​ស្នេហា ​​សម្ពាធ​ពី​ការ​សិក្សា ​​ភាព​ក្រី​ក្រ​​ ​និង​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន​ទៀត​ដែល​មិន​អាច​សុំ​ជំនួយ​ពី​អ្នក​ដទៃ​ បាន។ ​ចូរ​ចាំ​ថា ​​យុវវ័យ​ត្រូវ​ការ​​ជំនួយ​ពី​មនុស្ស​​ជុំវិញ​ខ្លួន​ ​នៅ​រាល់​ពេល​ដែល​គេ​មាន​វិបត្តិ​ស្មុគ​ស្មាញ​ ហើយ​​អ្នក​ដែល​អាច​មាន​លទ្ធភាព​ជួយ​គេ​បាន​លឿន​បំផុត​ គឺ​គ្រួសារ ឬ​មិត្ត​ជិតស្និទ្ធ​បំផុត។ ​ប្រសិន​បើ​សង្កេត​ឃើញ​ថា​មិត្ត​របស់​អ្នក​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហើយ​អាច ​នឹង​ឈាន​ដល់​ការ​សម្លាប់​​​ខ្លួន​នោះ​ អ្នក​គួរ​ធ្វើ​តាម​វិធី​​ទាំង​៥​ ដូច​ខាង​ក្រោម៖
    រូប តំណាង

    ១. ចូល​ទៅ​កៀក​នឹង​គេ
    គំនិត ​​​ដែល​​​ថា​​​ទុក​​​ឲ្យ​គេ​​នៅ​​ស្ងៀម​​ស្ងាត់​​សិន​​នោះ ​​ពុំ​​មែន​ជា​​គំនិត​​ល្អ​ទេ​សម្រាប់​អ្នក​ដែល​​មាន​​បញ្ហា​​ផ្លូវ​ចិត្ត​ ធ្ងន់ធ្ងរ។​ ជា​​ទូ​ទៅ​​ការ​​បង្ហាញ​​ការ​​យក​​ចិត្ត​ទុក​​ដាក់​ និង​ការ​​គាំទ្រ​​ អាច​ជួយ​សម្រាល​​​គេ​ចេញ​ពី​ភាព​អស់​សង្ឃឹម ​និង​បន្ទោស​វាសនា​ខ្លួន។ ​ជួន​កាល​ គ្រាន់​តែ​ចំណាយ​ពេល​នៅ​ជិត​គេ​ឲ្យ​​បាន​ច្រើន​ជា​ជាង​ទុក​ឲ្យ​គេ​នៅ​ងងឹត​ ស្លុប​ម្នាក់​ឯង។
    ២. លើក​ទឹក​ចិត្ត​ឲ្យ​គេ​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ
    មាន ​ករណី​ខ្លះ​ ទោះ​អ្នក​ចង់​ជួយ​ក៏​អ្នក​មិន​មាន​វិធី​ដូច​អ្នក​ជំនាញ​ដែរ។​ ដូច្នេះ​អ្នក​អាច​ណែ​នាំ​គេ​ឲ្យ​​ទៅ​រក​អង្គការ​ ឬ​អ្នក​ជំនាញ​ផ្សេងៗ​ទៀត។ ប៉ុន្តែ​ប្រសិនបើ​គេ​មិន​ព្រម ​អ្នក​អាច​ទៅ​ជំនួស​ ដោយ​លើក​យក​រឿង​ទាំង​អស់​របស់​គេ​ទៅ​​ប្រឹក្សា​ ហើយ​ត្រឡប់​មក​ប្រាប់​គេ​វិញ។
    ៣. និយាយ​ត្រង់ៗ
    ការ ​​សួរ​ត្រង់ៗ​ គឺ​ត្រូវ​តែ​ធ្វើ​ដោយ​ចាំបាច់​ក្នុង​ករណី​ដែល​អ្នក​គិត​ថា​គេ​ដូច​ជា​ចង់​ ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ហើយ​នោះ។ ​ចូរ​ចាំ​ថា​ ការ​សួរ​ត្រង់ៗ​របស់​អ្នក​ មិន​បាន​បង្កើន​ការ​ឈឺចាប់​ដល់​មិត្ត​អ្នក​ទេ​ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​​គេ​ មាន​អារម្មណ៍​ធូរ​ស្រាល​ទៅ​វិញ។ អ្នក​​អាច​​សួរ​​គេ​​ថា​​​ឯង​​ចង់​​សម្លាប់​​ខ្លួន​​មែន​​ទេ? ពេល​​នោះ​​អ្នក​​នឹង​បាន​ចម្លើយ​​​ ហើយ​​អ្នក​​នឹង​​ដឹង​​ថា​​ត្រូវ​​ធ្វើ​​យ៉ាង​ណា​ទៀត។
    . ជំនួយ​ត្រឹមត្រូវ
    ប្រសិន ​​បើ​​គេ​​សារភាព​​ថា​​​​​ចង់​​ស្លាប់​ ឬ​ក៏​មាន​​សញ្ញា​​ផ្សេងៗ​ដូច​ជា ​​ស្រែក​យំ ឬ​លែង​​​និយាយ​ស្ដី ​​​សូម​​ចាំ​​ថា​​ការ​​លើក​ទឹកចិត្ត​​តាម​វិធី​​របស់​អ្នក ​គ្រាន់​តែ​ជា​មធ្យោបាយ​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។ មនុស្ស​ ដែល​​លែង​គិត​ចង់​សម្លាប់​​ខ្លួន​ អាច​ប្ដូរ​​គំនិត​សម្លាប់​ខ្លួន​វិញ​ក៏​ថា​បាន ​​ទោះបី​​ពេល​​ខ្លះ​អ្នក​​ឃើញ​គេ​ហាក់​ដូច​ជា​ធូរស្រាល​វិញ​ក៏ដោយ ដូច្នេះ​​កុំ​ធ្វេសប្រហែស​​ឲ្យ​សោះ។ មានតែ​អ្នក​ជំនាញ​​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ បាន។​ អ្នក​ត្រូវ​រក​គ្រប់​មធ្យោបាយ​ដើម្បី​នាំ​គេ​ទៅ​ជួប​អ្នក​ជំនាញ​ឲ្យ​​ខាង​តែ ​បាន​។​
    . កុំ​ខ្វល់​នឹង​ពាក្យ​សន្យា
    នៅ ​​ពេល​ដែល​​គេ​​ចាប់​​អ្នក​​ឲ្យ​​​សន្យា​ថា​​មិន​​ប្រាប់​រឿង​នេះ​ដល់​អ្នក​ ទី៣​ អ្នក​កុំ​គិត​ថា​ការ​ក្បត់​សន្យា​នោះ​ជា​រឿង​ខ្វះ​គុណធម៌​ឲ្យ​​សោះ។​ អ្នក​ចាំ​បាច់​ត្រូវ​ប្រាប់​រឿង​នេះ​ភ្លាមៗ​ទៅ​អ្នក​ណា​ម្នាក់​ដែល​អ្នក​យល់ ​ថា​ គេ​អាច​ជួយ​មិត្ត​អ្នក​បាន​។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ការ​សម្លាប់​ខ្លួន​នៅ​តែ​កើត​មាន​​ចំពោះ​យុវវ័យ តើ​ត្រូវ​​ជួយ​ពួក​គេ​ដោយ​របៀប​ណា? Rating: 5 Reviewed By: Unknown
    Scroll to Top