• ព័ត៌មានថ្មី

    Thursday, September 18, 2014

    ទោះ​បាន​ត្រឹម​ស្មើ​ ក៏​លោក​ Jose Morinho ​មិន​បន្ទោស​កូន​ក្រុម​ដែរ

    ទោះ​ជា​មិន​អាច​យក​ឈ្នះ​ក្រុម​ Shalke ​ក្នុង​ទឹកដី​ខ្លួន​ឯង​កាល​ពី​យប់​មិញ ​ក្នុង​ពាន​រង្វាន់​ UEFA Champions League ក៏ដោយ​ ​ក៏​​អ្នក​ចាត់​ការ​ក្រុម​ Chelsea ​លោក​ Jose Morinho ​មិន​បាន​បន្ទោស​កូន​ក្រុម​ខ្លួន​ឯង​ដែរ។ ផ្ទុយ​ទៅ​វិញ ​បែរ​ជា​និយាយ​សរសើរ​ និង​លើក​ទឹក​ចិត្ត​កូន​ក្រុម​ថែម​ទៀត។

    _77655944_diegocosta_reuters

    ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ ​អ្នក​ចាត់​ការ​វ័យ​៥១​ឆ្នាំ​របស់​ Chelsea ​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​អាក់អន់ចិត្ត​នោះ​ទេ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Diego Costa ​ឬ​ Didier Drogba ​ចំពោះ​រឿង​ពួកគេ​រក​គ្រាប់​បាល់​បាន​ ឬ​មិន​បាន។ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​គាត់​យប់​មិញ។ ប្រសិន​បើ​គាត់​អាច​រក​គ្រាប់​បាល់​បាន​នៅ​ពេល​នោះ​ នោះ​យើង​អាច​និយាយ​បាន​ថា​ ២-០ ​មិន​មែន​១-១​ទេ។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ យើង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​យប់​មិញ​ ប៉ុន្តែ​បាល់​មូល​ ហើយ​នេះ​ជា​ព្រឹត្តិការណ៍​ UEFA Champions League​ ការ​ចាញ់​ ឈ្នះ​ ស្មើ​ជា​រឿង​ធម្មតា។ យើង​ក៏​សូម​ចូល​រួម​ត្រេកអរ​ផង​ដែរ​ចំពោះ​ Schalke ​ពីព្រោះ​ពួកគេ​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការប្រកួត​នោះ”។


    លោក​ Jose Morinho
    ការ​ប្រកួត​កាល​ពី​យប់​មិញ​រវាង​ Chelsea ​និង​ Schalke ​ខ្សែ​ប្រយុទ្ធ​មាន​សំណាង ​និង​ពោរពេញ​ដោយ​ទេពកោសល្យ​ Diego Costa ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ ​ដោយបាន​ដូរ​ចូល​លេង​ក្នុង​១៥នាទីចុង​ក្រោយប៉ុណ្ណោះ។ ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​​ដែល​ចូលលេង​ជម្រើស​ដំបូង Didier Drogba ​ក៏​ធ្វើ​មិន​បាន​សម្រេច​ដែរ​ ពោល​គឺ​មាន​ឱកាស ​តែ​រក​គ្រាប់​បាល់​មិន​បាន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ទោះ​បាន​ត្រឹម​ស្មើ​ ក៏​លោក​ Jose Morinho ​មិន​បន្ទោស​កូន​ក្រុម​ដែរ Rating: 5 Reviewed By: Unknown
    Scroll to Top