• ព័ត៌មានថ្មី

    Thursday, September 18, 2014

    ចង់​ដំឡើង​ iOS 8 អនុវត្ត​តាមជំហាន​ខាង​ក្រោមនេះ

    កាល​ពី​យប់មិញ​នេះ iOS 8 អនុញ្ញាតិ​ឲ្យ​អ្នកប្រើ iDevices ទាំង​អស់​អាច​ឡើង Version ជំនាន់​ចុងក្រោយ​បាន​ហើយ។ ប្រិយមិត្ត​ចេះ​ដំឡើង​ហើយ​ឬ​នៅ​? បើមិន​ចេះ​​ទេ ​អនុវត្ត​តាម​​ការ​ណែ​នាំ​របស់​ក្រុម​​ 4KhmeriPhone ក្នុង​ការ​ដំឡើង​ Versions របស់ iDevices ទៅ​ iOS ជំនាន់​ចុង​ក្រោយ​ដូច​​ខាង​ក្រោម​​​នេះ​។

    iPhone 5s

    ១. ត្រូវ​ភ្ជាប់​ខ្សែ USB ពី​ទូរសព្ទ​ទៅ Computer ដែល​បាន​តំឡើង​កម្មវិធី iTunes ជំនាន់​ចុង​ក្រោយ (បើ​មិន​ទាន់​មាន​កម្មវិធី iTunes ដើម្បី​ទាញ​យក​ចុច​ត្រង់​នេះ…)



    ២. បើ​កម្មវិធី iTunes រួច​ចុច​លើ​រូប iPhone ឬ iPad។

    ៣. ចុច​លើ Backup to This Computer រួច​ធ្វើ​តាម​ការ​ណែ​នាំ។

    ៤.១ .បើ​សិន​ជា​ iPhone ឬ iPad ​ ប្រិយមិត្ត​បាន Jailbreak រូច​ហើយ (ចំណាំ​បាន​ដោយ​មាន​ក្ដារចុច​ខ្មែរ ឬ មាន Cydia app) ប្រិយមិត្ត​ត្រូវ​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

    * Power Off ទួរស័ព្ទ

    * ដក​ខ្សែ USB ចេញ​ពី​កុំព្យូទ័រ

    * ចុច Home Button អោយ​ជាប់ ជាមួយ​ការ​ដោត​ខ្សែ USB ទៅ​កុំព្យូទ័រ​វិញ រង់​ចាំ​រហូត​ដល់ iPhone
    ឬ iPad បង្ហាញ​រូប iTunes

    * ចុច “Restore” នៅ​ក្នុង​កម្មវិធី iTunes រួច​មើល​តាម​ការ​ណែនាំ​របស់​កម្មវិធី

    ៤.២ .បើសិន​ជា iPhone ឬ iPad ប្រិយមិត្ត​មិន​បាន Jailbreak ទេ អាច ចុច​លើ​ប៊ូតុង UPDATE នៅ​កម្មវិធី iTunes ឬ ក៏ ចូល​ទៅ​កាន់ Setting > General > Software Update តែ​ម៉ាស៊ីន​ត្រូវ​មាន Memory Free ច្រើន​ជាង 2GB, ថ្ម​ត្រូវ​មាន​លើស ៧០ ភាគរយ និង ​ភ្ជាប់​ជាមួយ WiFi។

    ២

    ​បញ្ជាក់​ថា ការ Update ឡើង​ Verstion ថ្មី​​នេះ​ស៊ី​ថ្ម​ច្រើន​ ដូច្នេះ​​ប្រិយមិត្ត​អាច​ពិចារណា​មុន​ពេល​ចង់​ដំឡើង​ទៅ​ Version ថ្មី​នេះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចង់​ដំឡើង​ iOS 8 អនុវត្ត​តាមជំហាន​ខាង​ក្រោមនេះ Rating: 5 Reviewed By: Unknown
    Scroll to Top