• ព័ត៌មានថ្មី

    Wednesday, January 28, 2015

    K-Keyboard ក្តារចុច​ស្តង់ដា​ថ្មី​ រូបរាង​កាន់​តែឡូួ​​យ​លើ​ iOS

    K-Keyboard ជា​​ក្ដារ​ចុច​ខ្មែរ​ថ្មី​​មួយ​ប្រភេទ​ទៀត សម្រាប់​ដំណើរការ​នៅ​លើ​​ iOS ដែលមាន​ការ​រចនា​តាម​ស្តង់ដា លឿន​និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់។


    លោក​ លិន​ ប៊ុន​ចាន់​ ជា​អ្នក​អភិវឌ្ឍ​​ក្តារ​ចុច​ K-Keyboard បាន​ឲ្យ​ដឹង​ថា​ K-Keyboard មាន​រូប​រាង​ ស្អាត លឿន បើ​ប្រៀបធៀប​នឹង​ក្ដារ​ចុច​ខ្មែរ​ដទៃ​ទៀត។ K-Keyboard ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​សម្រិតសម្រាំង​​ជាមួយ​គ្រាប់ Key ស្អាត​មាន​របៀប​រៀប​រយ​លក្ខណៈ​ស្តង់​ដា​ដូច​ក្ដារ​ចុច​ iOS system  របស់ Apple។

    K-Keyboard ​​​ទើប​តែ​ចេញ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី ១៨ ​នៅ​លើ App Store។  ការ​រៀប​ចំ​​ធ្វើ​ក្តារ​ចុច​មួយ​នេះ​​ប្រើ​ពេល​រយៈ​ពេល​ជាង១ខែ ដើម្បី​បញ្ចប់​ដោយ​ជោគជ័យ​។

    ប៊ុន​ចាន់​បាន​បន្ថែម​ថា ការ​បង្កើត​ក្តារ​ចុច​ពិត​ជា​មិន​ស្រួល​ទេ​ ដើម្បី​​​ធ្វើ​ឲ្យ​បាន​ល្អ​ហើយ​ស្អាត​ដូច​ក្ដារ​ចុច​របស់ Apple។ ម្យ៉ាង​វិញ​ទៀត​ត្រូវ​ការ​ពេល​វេលា​ច្រើន​សម្រាប់​ការ​ស្រាវជ្រាវ រក​វិធី​ធ្វើ​ឲ្យ​គ្រាប់​ Key ផុស​ឡើង​ដូច system keyboard និង​ត្រូវ​រៀប​ចំ​ឲ្យ​ ក្ដារ​ចុច អាច​ផ្ដេក ឬ បញ្ឈរ​​​មើលទៅ​មាន​របៀប​និង​ទាក់ទាញ​។

    ​ការ​អភិវឌ្ឍ​ក្តារ​ចុច K-Keyboard របស់ ប៊ុនចាន់ ជា​ការ​អភិវឌ្ឍ​បន្ត​​ បន្ទាប់​ពី​លោក​បាន​បង្កើត​ក្តារ​ចុច​ខ្មែរ​​នៅ​ AppStore កាល​ពី​ជំនាន់​មុនៗ​និង​មាន​ការ​គាំទ្រ​ពី​ប្រិយមិត្ត​ជា​ច្រើន​។

    ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​ AppStore ដោយ​ផ្ទាល់​ដោយ​វាយ​ពាក្យ​ថា K-Keyboard ឬ​ចុច​ត្រង់​នេះ​… ដើម្បី​ទាញ​យក​ដោយ​ផ្ទាល់។



    ចុចអាន៖  ស្នា​ដៃ​រចនា​តួអង្គ Asva The Monkey ឈ្នះ​ពាន​រង្វាន់​នៅ​ប្រទេស​ជប៉ុន

    ចុច​អាន៖ Osja Studio តំណាង​ឲ្យ​កម្ពុជា​ដណ្ដើម​​មេដាយ​មាស​​ផ្អើល​សមាជិកអាស៊ាន

    អត្ថបទ៖ ដារ៉ាឆានី

    • Blogger Comments
    • Facebook Comments
    Item Reviewed: K-Keyboard ក្តារចុច​ស្តង់ដា​ថ្មី​ រូបរាង​កាន់​តែឡូួ​​យ​លើ​ iOS Rating: 5 Reviewed By: Unknown
    Scroll to Top