• ព័ត៌មានថ្មី

    Thursday, January 15, 2015

    Pacman ​ព្រម​ឡើង​វ៉ៃ​ជាមួយ Floyd ​ក្នុង​តម្លៃ ២០០​លាន​ផោន

    Manny Pacquiao ​បាន​ព្រម​ព្រៀង​ឡើង​វ៉ៃ​ជាមួយ Floyd Mayweather ​ហើយ ​ក្នុង​តម្លៃ​២០០​លាន​ផោន (៣០៤​លាន​ដុល្លារ​អាមេរិក) នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​ឆ្នាំ​នេះ ទោះ​ជា​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង Las Vegas ​សហរដ្ឋអាមេរិក​ក៏​ដោយ។

    afagfagadfg

    ប្រធាន​អ្នក​ផ្គូផ្គង​ការ​ប្រកួត​លោក Carl Moretti ​បាន​ប្រាប់​ ESPN ​ថា៖ “Manny ​បាន​យល់​ព្រម​ជាមួយ​ក្រុម​របស់​យើង​ដើម្បី​ឡើង​វ៉ៃ​ជាមួយ Floyd ​ហើយ នៅ​ចាំ​តែ​ម្ខាង​ទៀត​ប៉ុណ្ណោះ”។ ចំណែក​ឯ​ជើង​ខ្លាំង​អាមេរិក Floyd ​ក៏​បាន​និយាយ​កាល​ពី​ខែ​មុន​ដែរ​ថា៖ “សាធារណៈ​ជន​ចង់​ឱ្យ​មាន​ការ​ប្រកួត​រវាង​ខ្ញុំ ​និង​ Pacman ​កើត​ឡើង។ ដូច្នេះ​យើង​គួរ​តែ​បំពេញ​ចិត្ត​ពួកគេ។ ខ្ញុំ​មិន​ដែល​ខ្លាច​នរណា​នោះ​ទេ នេះ​មាន​ន័យ​ថា​វ៉ៃ​ជាមួយ Pacman ​ក៏​ខ្ញុំ​មិន​រអា​នោះ​ដែរ”។



    កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ខាង​លើ​នេះ​ចង់​ប្រកួត​នៅ ​ថ្ងៃ​ទី២ ​ខែ​ឧសភា​ឆ្នាំ​នេះ ព្រោះ​វា​កៀក​ទៅ​នឹង​ថ្ងៃ​ Cinco de Mayo ​របស់​គេ (ថ្ងៃ​នោះ​ជា​ថ្ងៃ​ប្រពៃណី​របស់​ Floyd ដែល​រូប​គេ​តាក់តែង​ឡើង​ប៉ុន្មាន​ឆ្នាំ​មក​នេះ)។ ខណៈ​ដែល​ថ្ងៃ​នោះ​ទៀត​សោត​គឺ​ក៏​កៀក​ទៅ​នឹង​ថ្ងៃ​ប្រកួត​ គូ​​ធំ​មួយ​ដែរ​គឺ Miguel Cotto ​និង​ Saul ‘Canelo’ Alvarez ។ ចាំ​មើល​ ខាង​កំពូល​អ្នក​ប្រដាល់​សំបូរ​លុយ​ចាយ Floyd Mayweather ​ចេញ​មក​អះអាង​ទទួល​យក​ការ​ប្រកួត​នេះ​សិន​ ទើប​ខាង​អ្នក​ផ្គូផ្គង​ការ​ប្រកួត​អាច​សម្រេច​យក​ពេល​វេលា​នេះ ​ឬ​ត្រូវ​ប្ដូរ​ពេល?


    គួរ​រំលឹក​ថា Pacman ​ដែល​ជា​កំពូល​អ្នក​ប្រដាល់​នៅ​អាស៊ី​ដែល​មាន​អាយុ​៣៦​ឆ្នាំ​រូប​នេះ​ធ្លាប់ ​បាន​ប្រកួត​ ៦៤ ​ដង ​ឈ្នះ​ ៥៧ ​ដង​ស្មើ​ ២​ ដង​ និង ​ចាញ់​៥​​ ដង​រីឯ​ខាង​កំពូល​អ្នក​ប្រដាល់​អាមេរិក​វ័យ​៣៧​ឆ្នាំ​វិញ​ធ្លាប់​​ប្រកួត ​៤៧​​ ដង ​ឈ្នះ​ទាំង ​៤៧ ​ដង​និង​ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់ ​២៦​​ ដង។  យ៉ាង​ណា​មិញ Floyd ​ភាគ​ច្រើន​វ៉ៃ​គេ​ឱ្យ​សន្លប់​គឺ​នៅ​ទឹកដី Las Vegas ​នេះ​តែ​ម្ដង រូប​គេ​មិន​សូវ​ជា​ចូល​ចិត្ត​ទៅ​វ៉ៃ​ក្រៅ​ពី​អាមេរិក​នោះ​ទេ ប៉ុន្តែ​ Manny ​វិញ​គឺ​មិន​ដែល​រើស​កន្លែង​នោះ​ទេ រូប​គេ​ដើរ​វ៉ៃ​ប្រដាល់​នេះ​តាំង​ពី​អាយុ​១៤​ឆ្នាំ​មក​ម៉្លេះ ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pacman ​ព្រម​ឡើង​វ៉ៃ​ជាមួយ Floyd ​ក្នុង​តម្លៃ ២០០​លាន​ផោន Rating: 5 Reviewed By: Unknown
    Scroll to Top