• ព័ត៌មានថ្មី

    Friday, January 23, 2015

    អ្នក​គាំទ្រ Man Utd ​៩៩​%​ចង់​ទុក​ De Gea ​ជាង​យក​ Bale

    តាម​ការ​ស្ទាបស្ទង់​មតិ​របស់​អ្នក​គាំទ្រ​ក្រុម Manchester United ​បាន​ឱ្យ​ដឹង​ថា ​៩៩​%​នៃ​ពួកគេ​ ចង់​ឱ្យ​ក្លិប​មួយ​នេះ​ទុក​អ្នក​ចាំទី David de Gea ​ជា​ជាង​ទិញ​យក​ខ្សែ​ប្រយុទ្ធ Gareth Bale ។
     
    អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​បាន​ធ្វើ​ការ​បោះឆ្នោត​ស្ទង់មតិ​ថា​តើ​ ក្លិប​គួរ​តែ​លក់​អ្នក​ចាំ​ទី De Gea ​ដើម្បី​ដូរ​យក​ Bale ​ដែរ​ឬ​អត់ ​ទៅ​លើ​មនុស្ស​៦០០​នាក់ ហើយ​លទ្ធផល​បាន​ចេញ​មក​ថា​៩៩​%​នៃ​ចំនួន​អ្នក​គាំទ្រ​ទាំង​នោះ ​ចង់​ទុក​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ ជាង​ទិញ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល។

    តំណាង​អ្នក​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​បាន​និយាយ​បន្ទាប់​ពី​ទទួល​ បាន​លទ្ធផល​ថា៖ “នេះ​គឺ​ច្បាស់​ណាស់​ថា​អ្នក​គាំទ្រ​ចង់​បាន De Gea ​ហើយ​ក៏​សង្ឃឹម​ថា​ខាង​ក្លិប​នឹង​បន្ត​កុងត្រា​ជាមួយ​កីឡាករ​រូប​នេះ​បន្ត​ ទៅ​ទៀត មុន​ពេល​ដែល​ Real Madrid ​ឆក់​យក​រូប​គេ​ទៅ”។

    de-gea-1421771788

    អ្នក​ចាំ​ទី​វ័យ​២៤​ឆ្នាំ ​ត្រូវ​បាន​ Man Utd ​ទិញ​យក​ពី Atletico Madrid ​នៅ​ឆ្នាំ​២០១១ ហើយ​កុងត្រា​របស់​គេ​នឹង​ត្រូវ​ចប់​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ខាង​លោក Van Gaal ​មិន​ទាន់​មាន​លេច​ឮ​ដំណឹង​ថា​ចង់​​បន្ត​កុងត្រា​ទៀត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​មាន​តែ​លេច​ឮ​មក​ថា​ចង់​លក់​អ្នក​ចាំ​ទី​រូប​នេះ​ទៅ​ឱ្យ Real Madrid ​ដើម្បី​ដោះដូរ​ជាមួយ Gareth Bale ​ទៅ​វិញ ហើយ​ថែម​ទាំង​បាន​ដាក់​តម្លៃ​ខ្លួន​​​៥០​លាន​ផោន​ទៀត​ផង។ រឿង​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​ធ្វើ​ការ​បោះឆ្នោត​ស្ទង់មតិ​គ្នា ​បែប​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​គាំទ្រ Man Utd ​៩៩​%​ចង់​ទុក​ De Gea ​ជាង​យក​ Bale Rating: 5 Reviewed By: Unknown
    Scroll to Top