• ព័ត៌មានថ្មី

    Thursday, January 29, 2015

    ក្ដៅ​គគុក​​យប់​មិញ! Barca ​ស៊ី At​ Madrid ​​៣-២ កាត​លឿង​៨ ​ក្រហម​២

    ក្រុម Atletico Madrid ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Copa dey Rey ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​​ចាញ់​ក្រុម Barcelona ​៣-២ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ កាល​ពី​យប់​មិញ​នេះ (បូក​ទាំង​ពីរ​ជើង​ទៅ Barca ៤-២ At Madrid) ។ ​នៅ​ក្នុង​ការ​ប្រកួត​​រវាង​ក្រុម​ទាំង​ពីរ​នេះ​ គឺ​​ដូច​ជា​សង្គ្រាម​ស៊ីសាច់​ហុត​ឈាម​គ្នាមែន​​​ ដោយ​ក្រុម​ម្ចាស់​ផ្ទះ Atletico Madrid ​ទទួល​បាន​កាត​លឿង​រហូត​ដល់​ទៅ​៥ ​និង​ក្រហម​២ ចំណែក​ឯ​ខាង​ក្រុម​ភ្ញៀវ​វិញ​បាន​កាត​លឿង​៣។

    252675CD00000578-2930401-image-a-15_1422477041319

    ការ​ប្រកួត​ចាប់​ផ្ដើម​​មិន​បាន​​១​នាទី​ស្រួលបួល​ផង​​ ខ្សែ​ប្រយុទ្ធ Fernando Torres ​បាន​បើក​ការ​នាំ​មុខ​មុន​បាត់​ទៅ​ហើយ ​បន្ទាប់​ពី​ទទួល​បាល់​បញ្ជូន​​ពី Siqueira ​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​កីឡាករ Neymar ​រក​គ្រាប់​បាល់​​ឲ្យ Barca តាម​ស្មើ​វិញ​​នៅ​នាទី​ទី​៩​ ក្រោយ​ពី​ទទួល​បាល់​បាន​យ៉ាង​ស្អាត​ពី Luis Suarez ។ មក​ដល់​នាទី​៣០ កីឡាករ Raul Garcia ​របស់​ក្រុម​លោក Diego Simeone ​អាច​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ទៀត​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ​បន្ទាប់​ពី​ខ្សែ​ការពារ Mascherano ​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់ ប៉ុន្តែ​ ​៨​នាទី​ក្រោយ​មក​ ​ខ្សែ​ការពារ Miranda ​បាន​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​មួយ​គ្រាប់​វិញ។

    ចំណែក​ឯ​គ្រាប់​បាល់​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​យប់​មិញ​នេះ​គឺ Neymar ​ជា​អ្នក​រក​បាន​ដដែល​នៅ​នាទី​៤១ ​បន្ទាប់​ពី​ទទួល​បាន​បាល់​ពី​ Jordi Alba ។ ចប់​ការ​ប្រកួត​ Barcelona ​ឈ្នះ​ Atletico Madrid ​ទាំង​ប្រផុតប្រផើយ ៣-២ ។

    FireShot Screen Capture #198 - 'Atlético Madrid vs_ Barcelona - 28 January 2015 - Soccerway' - int_soccerway_com_matches_2015_01_28_spain_copa-del-rey_club-atletico-de-madrid_futbol-club-barcelona_1986027__ICID=PL_

    2526634100000578-2930401-image-a-8_1422476532064

    2526638100000578-2930401-image-a-6_1422476524548




    25266E3E00000578-2930401-image-a-14_1422476967814

    252666B100000578-2930401-image-a-9_1422476536715

    2526824C00000578-2930401-image-a-32_1422478339824

    2526611900000578-2930401-image-a-4_1422476515325
    FireShot Screen Capture #199 - 'Atlético Madrid vs_ Barcelona - 28 January 2015 - Soccerway' - int_soccerway_com_matches_2015_01_28_spain_copa-del-rey_club-atletico-de-madrid_futbol-club-barcelona_1986027__ICID=PL_អ្វី ​ដែល​គួរ​ឱ្យ​គត់​សម្គាល់​បំផុត​នោះ យប់​មិញ​នេះ​ម្ចាស់​ផ្ទះ​លេង​ដូចជា​កាច​បន្តិច​ព្រោះ​ទទួល​បាន​កាត​ច្រើន​ ពោល​គឺ​ក្រហម​២​និង​លឿង​៥​ឯ​ណោះ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​ផង​ដែរ រវាង​ Torres ​និង​ Neymar ​ដែល​ធ្វើ​ឱ្យ​គេ​នាំ​គ្នា​មក​ចាប់​ព្រាត។ មួយ​វិញ​ទៀត​នោះ ខ្សែ​បម្រើ​ Toran ​របស់​លោក Simeone ​ក៏​បញ្ចេញ​អាកប្បកិរិយា​មិន​ល្អ​ផង​ដែរ​ នា​ប្រកួត​យប់​មិញ​ដោយ​បាន​ដោះ​ស្បែក​ជើង​គប់​ទៅ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ ​ផង​ដែរ ប៉ុន្តែ​មិន​ត្រូវ​ពិន័យ​ធ្ងន់ធ្ងរ​នោះ​ទេ ត្រឹម​កាត​លឿង​ប៉ុណ្ណោះ ។

    2526A2D400000578-2930469-image-a-4_1422481269056

    2526A46A00000578-0-image-a-7_1422481299392
    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្ដៅ​គគុក​​យប់​មិញ! Barca ​ស៊ី At​ Madrid ​​៣-២ កាត​លឿង​៨ ​ក្រហម​២ Rating: 5 Reviewed By: Unknown
    Scroll to Top