• ព័ត៌មានថ្មី

    Thursday, January 22, 2015

    Costa និង Henderson ឈ្លោះ​គ្នា​លើ​ទីលាន​ហើយ​ ប៉ះ​ទង្គិច​គ្នា​នៅ​ក្រៅ​ទៀត

    ខ្សែបម្រើ Jordan Henderson របស់ Liverpool ​និង​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង Diego Costa របស់​ក្រុម​ Chelsea ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ផ្សេង​ទៀត នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ បន្ទាប់​ពី​កីឡាករ​ទាំង២រូប​នេះ ឈ្លោះ​គ្នា​ម្ដង​ហើយ​នៅ​លើ​ទីលាន ក្នុង​ជំនួប​​ក្រុម​ខ្លាំង​ទាំង២ នៃ​ពាន​រង្វាន់ Capital One Cup ជើង​ទី១​ កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅ។

    liverpool

    ​​​អនុ​ប្រធាន​ក្រុម​ហង្ស​ក្រហម Henderson ដែល​ជា​អ្នក​បញ្ជូន​បាល់ (assist) ឲ្យ​ខ្សែ​ប្រយុទ្ធ Raheem Sterling ​ស៊ុត​តាម​បាន​ស្មើ​រូប​នេះ បាន​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មួយ​ជាមួយ​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អេស្ប៉ាញ ​ Costa ​នៅ​ចុង​ម៉ោង​ក្នុង​ការ​ប្រកួត​ ប៉ុន្តែ​កីឡាករ​ទាំង២​ មិន​ទាន់​ដោះ​ស្រាយ​គ្នា ដាច់​ស្រេច​នៅ​ឡើយ​ទេ។

    Costa ​ហាក់​មាន​ចេតនា​តាម​រំខាន Henderson ​ខណៈ​ដែល​ខ្សែ​បម្រើ​ Liverpool រូប​នេះ តាម​ប្រជែង​យក​បាល់​ពី​កីឡាករ Cesc Fabregas ទើប​មាន​ការ​ខឹង​ច្រឡោត​កើត​ឡើង ហើយ​​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក​អ្នក​ទាំង២ នៅ​ឈរ​ឌឺ​ទល់​មុខ​គ្នា​ទៀត ទើប​លោក​អាជ្ញា​កណ្ដាល ទៅ​បំបែក​ចេញ។

    ​ដូច្នេះ​យើង​រង​ចាំ​មើល​ថា តើ​រឿង​រ៉ាវ​រវាង​ Costa និង Henderson នឹង​ទៅ​ជា​យ៉ាង​ណា​ទៀត ខណៈ​ដែល​ក្រុម​ទាំង​២ នឹង​ប៉ះ​គ្នា​ម្ដង​ទៀត ក្នុង​ការ​ប្រកួត​ជើង​ទី​២ នា​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ៕



    liverpool2
    • Blogger Comments
    • Facebook Comments
    Item Reviewed: Costa និង Henderson ឈ្លោះ​គ្នា​លើ​ទីលាន​ហើយ​ ប៉ះ​ទង្គិច​គ្នា​នៅ​ក្រៅ​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top