• ព័ត៌មានថ្មី

    Friday, January 2, 2015

    រឿង​នឹក​ស្មាន​មិន​ដល់​រវាង Chelsea ​និង​ Man City

    ក្រោយ​ការ​ប្រកួត​​ចប់​កាល​ពី​ល្ងាច​មិញ​នេះ ​នៅ​ក្របខ័ណ្ឌ​ English Premier League មាន​រឿង​នឹក​ស្មាន​មិន​ដល់​ខ្លះ​ៗ​បាន​កើត​ឡើង​ចំពោះ​ក្រុម Chelsea ​និង​ Manchester City ​ពោល​គឺ​ក្រុម​ទាំង​ពីរ​នេះ​មាន​ពិន្ទុ​៤៦​ស្មើ​គ្នា​ក្នុង​២០​ប្រកួត​ដោយ​ ឈ្នះ​១៤​ ស្មើ​៤ ​និង​ចាញ់​២។ ហើយ​លើស​ពី​នេះ​ទៀត​នោះ​សូម្បី​គ្រាប់​បាល់​ចំណេញ​ក៏​ស្មើ​គ្នា​ដែរ​គឺ​២៥​ គ្រាប់​ដូច​គ្នា​ ដែល​នេះ​បាន​ធ្វើ​​ឱ្យ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ទាំង​ព្រម​តែ​ម្ដង។

    FireShot Screen Capture #147 - 'Summary - Premier League - England - Results, fixtures, tables and news - Soccerway' - int_soccerway_com_national_england_premier-league_20142015_regular-season_r25191__ICID=TN_02_01


    ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​គឺ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ទាំង​ ពីរ​ក៏​រក​គ្រាប់​បាល់​បាន​ស្មើ​គ្នា​ដែរ ​គឺ Diego Costa ​និង​ Aguero ​រក​បាន​១៤​គ្រាប់​ដូច​គ្នា។ នេះ​មាន​ន័យ​ថា​ការ​ប្រកួត​រដូវ​កាល​នេះ​កាន់​តែ​ស្វិតស្វាញ​ថែម​ទៀត​ហើយ​ ព្រោះ​ក្រុម​លេខ​១​និង​លេខ​២​នា​ពេល​បច្ចុប្បន្ន​មាន​ពិន្ទុ​ស្មើ​គ្នា​ ហើយ​ខ្សែ​ប្រយុទ្ធ​របស់​ពួកគេ​ក៏​មុត​ស្រួច​ដូច​គ្នា​ទៀត។




    FireShot Screen Capture #148 - 'Summary - Premier League - England - Results, fixtures, tables and news - Soccerway' - int_soccerway_com_national_england_premier-league_20142015_regular-season_r25191__ICID=TN_02_01


    ចាំ​មើល​ការ​ប្រកួត​ដែល​នៅ​សល់​ត​ទៅ​មុខ​ទៀត​ ថា​តើ​ក្រុម​ខ្លាំង​ទាំង​ពីរ​នេះ​អាច​នៅ​តែ​ស្មើ​គ្នា​អីចឹង​ទៀត​ឬ​មាន​អ្វី ​ដែល​ផ្លាស់​ប្ដូរ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: រឿង​នឹក​ស្មាន​មិន​ដល់​រវាង Chelsea ​និង​ Man City Rating: 5 Reviewed By: Unknown
    Scroll to Top