• ព័ត៌មានថ្មី

    Thursday, January 22, 2015

    វិធី​​​​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Shutdown​​ស្វ័យប្រវត្ត​ បើ​ទោះ​អ្នក​ដើរ​ចោល​ ឬ​​គេង​លក់​បាត់​

    ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ដោយ​បើក​ចោល​​​ ​ឬ​ជួន​កាល​ភ្លេច​បិទ​រយៈ​ពេល​ជា​​​ច្រើន​ម៉ោង នឹង​ធ្វើ​ឱ្យ​កុំព្យូទ័រ​ឆាប់​ខូច​​មិន​ខាន​ ដោយ​សារ​ម៉ាស៊ីន​របស់​វា​ដំណើរ​ការ​​រហូត​ដល់​ក្តៅ។ ប្រសិន​បើ​ប្រិយមិត្ត​ជា​មនុស្ស​ឧស្សាហ៍​ប្រើ​កុំព្យូទ័រ​ជា​ប្រចាំ​​ ជា​ពិសេស​គឺ​ពេល​យប់​ ​​​ហើយ​តែង​តែ​គេង​លក់​ភ្លេច​បិទ​កុំព្យូទ័រ អ្នក​គួរ​តែ​កំណត់​មុខ​ងារ​មួយ​ឲ្យ​វា​ (កុំព្យូទ័រ)​ បិទ​ដោយ​ស្វ័យ​ប្រវត្តិ​ ចៀស​វាង​ការ​ខូច​ខាត​ដោយ​ប្រការ​ណា​មួយ។ គន្លឹះ​ខាង​ក្រោម​នឹង​បង្រៀន​អ្នក​ពី​វិធី​កំណត់​ឲ្យ​កុំព្យូទ័រ​បិទ​ដោយ​ ខ្លួន​ឯង​ ខណៈ​អ្នក​គេង​លក់​៖


    ប្រើ​ប្រាស់​មុខ​ងារ​ Task Scheduler

    ១.ចូល​ទៅ​កាន់  Task Scheduler
    *សម្រាប់ Windows 7
    ដើម្បី​ចូល​ទៅ​កាន់ Task Scheduler សូម​ចុច​លើ​ប៊ូតុង Start Menu ហើយ​​​វាយ​​​ក្នុង​កន្លែង​រុករក​នូវ​ឃ្លា​​ ​Task Scheduler​ បន្ទាប់​មក​ចុច​លើ​ឃ្លា​​នោះ។

    1


    *សម្រាប់ Windows 8/8.1

    10945991_823134311090741_1120444458_o

    Schedule-tasks-650x242


    សូម​ទាញ​សញ្ញា​ព្រួញ​ទៅ​ផ្នែក​ខាង​​ស្តាំ​​កុំព្យូទ័រ ​នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​លោត​មក រួច​ហើយ​សូម​ចុច​លើ​ពាក្យ​ Search ហើយ​ចូល Settings បន្ទាប់​មក​វាយ​ពាក្យ Schedule រួច​ហើយ​ចុច​លើ​ពាក្យ “Schedule tasks”។

    ២.បន្ទាប់​មក​សូម​ចុច​លើ​ឃ្លា “Create Basic Task” បន្ទាប់​មក​​វាយ​​ឈ្មោះ​ណា​មួយ​ដែល​អ្នក​ចង់​បាន​នៅ​ក្នុង​ប្រអប់​ Name (ឧ. Shutdown Time) រួច​ហើយ​ចុច Next។


    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-2-Version-3

    e

    ៣.ចុច​លើ​ពាក្យ​ Daily បន្ទាប់​មក​ចុច Next ហើយ​ជ្រើស​រើស​ម៉ោង​ដែល​អ្នក​ចង់​ឲ្យ​កុំព្យូទ័រ​​​បិទ​ឲ្យ​បាន​ទៀត​ទាត់​​ រាល់​យប់​តាម​ពេល​កំណត់។ នៅ​ក្នុង​ប្រអប់ Recur every ដាក់​លេខ “1” រួច​ចុច Next។

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-3-Version-3

    gggg

    ៤.ជ្រើស​យក​ឃ្លា “Start a program” រួច​​ចុច Next។

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-4-Version-2

    ៥. សូម​វាយ​ C:\Windows\System32\shutdown.exe ចូល​ក្នុង​ប្រអប់​ “Program/script”។ នៅ​ក្នុង​ប្រអប់ “Add arguments” សូម​វាយ​ /s ហើយ​ចុច​ Next។​

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-5Bullet1

    ៦. ពេល​ចុច​ Next រួច​រាល់​ អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ចុង​ក្រោយ​គេ​ដើម្បី​ឲ្យ​អ្នក​ពិនិត្យ​ឡើង​វិញ​ រាល់​ថ្ងៃ​ខែ ឬ​ម៉ោង​ដែល​អ្នក​បាន​កំណត់ ថា​តើ​វា​ត្រឹម​ត្រូវ​ដូច​ការ​ចង់​បាន​ឬ​អត់។ ក្រោយ​ពី​ពិនិត្យ​រួច​រាល់​សូម​ចុច Finish ជា​ការ​ស្រេច។

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-6-Version-2

    *ចំណាំ៖ បើ​សិន​ជា​អ្នក​ចង់​លុប​ Task Scheduler សូម​ចុច​លើ​ឃ្លា “Task Scheduler Library ហើយ​ Select យក​​ “​ការ​កំណត់​របស់​អ្នក” ​នៅ​ខាង​ស្តាំ បន្ទាប់​មក​ចុច “Delete”។

    hhhhhh


    ***​កុុំព្យូទ័រ​របស់​អ្នក​នឹង​​​បិទ​ដោយ​ស្វ័យប្រវត្ត​​ចាប់​ពី​​ថ្ងៃ​ស្អែក​ទៅ​ រាល់​​ម៉ោង​នៃ​ការ​កំណត់​​របស់​អ្នក​!!!

    កំណត់​តាម Notepad
    ១. ដើម្បី​ចូល​ទៅ​កាន់ Notepad ចុច​លើ Start Menu ហើយ​វាយ​ពាក្យ​ “Notepad” បន្ទាប់​មក​ចុច​លើ​ពាក្យ Notepad។

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-7-Version-2

    ២. វាយ​កូដ​ខាង​ក្រោម​ចូល Notepad
    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-8-Version-3



    ៣. កំណត់​ម៉ោង​ (ម៉:នាទី:វិនាទី:មីលី​វិនាទី)​ ដែល​អ្នក​ចង់​ឲ្យ​កុំព្យូទ័រ​បិទ (ដូច​រូប)។ ឧទាហរណ៍៖ ប្រសិន​ជា​អ្នក​ចង់​កំណត់​ឲ្យ​កុំព្យូទ័រ​បិទ​នៅ​ម៉ោង ១១យប់​ ត្រូវ​កំណត់​របៀប​នេះ 23:00:00:00 តែ​បើ​ម៉ោង 11ព្រឹក ត្រូវ​កំណត់ 11:00:00:00។

    555

    ៤. នៅ​ពេល​រួច​រាល់​សូម​ចុច Save as

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-10

    -វាយ​ timer.bat ក្នុង​ប្រអប់ File name ហើយ​ប្រអប់ Save as type សូម​ជ្រើស​យក​ “All files” បន្ទាប់​មក​ចុច​ Save។ ក្រោយ​ Save រួច​សូម​ចុច​លើ file ឈ្មោះ Time.bat ពីរ​ដង​ បន្ទាប់​មក​ផ្ទាំង Command Prompt នឹង​លោត​ឡើង (ដូច​រូប​ខាង​ក្រោម)  តែ​មិន​ត្រូវ​ធ្វើ​អ្វី​ទៅ​លើ​វា​ទេ គ្រាន់​តែ​ទុក​វា​ចោល​ ហើយ​បន្ត​ធ្វើ​កិច្ច​ការ​របស់​អ្នក​បាន​ធម្មតា។ នៅ​ពេល​​ពេល​ដល់​ម៉ោង​កំណត់ នោះ​វា​នឹង​លោត​ផ្ទាំង​មូយ​ទៀត​សរសេរ​ថា Go to bed!!!!!! ប្រហែល​មួយ​នាទី​វា​នឹង​បិទ។

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-10Bullet2

    gggg

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-11

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-13

    ***ចំពោះ​វិធី​​​ធំ​ៗ​ទាំង​ពីរ​ខាង​លើ (តាម​ Task Scheduler ឬ​តាម Notepad) អ្នក​អាច​ទប់​ស្កាត់​មិន​ឲ្យ​កុំព្យូទ័រ​បិទ​បាន​ភ្លាម​ៗ​​ នៅ​ពេល​ដល់​ម៉ោង​កំណត់​ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង Windows ឲ្យ​ជាប់​ ហើយ​ចុច​អក្សរ​ R បន្ទាប់​មក​វាយ​ពាក្យ shutdown -a ហើយ​ចុច Ok (ដូច​រូប)។

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-14

    670px-Automatically-Shut-Down-Your-Computer-at-a-Specified-Time-Step-15
    • Blogger Comments
    • Facebook Comments
    Item Reviewed: វិធី​​​​ធ្វើ​ឲ្យ​កុំព្យូទ័រ​ Shutdown​​ស្វ័យប្រវត្ត​ បើ​ទោះ​អ្នក​ដើរ​ចោល​ ឬ​​គេង​លក់​បាត់​ Rating: 5 Reviewed By: Unknown
    Scroll to Top