• ព័ត៌មានថ្មី

    Wednesday, January 28, 2015

    Apple ចំណេញ​កប់​ក្ដោង​ពី​ការ​លក់ iPhone បី​ខែ​ចុង​ឆ្នាំ ២០១៤

    ក្រុមហ៊ុន Apple បាន​បំបែក​កំណត់​ត្រា​លក់​ iPhone គ្រប់​ម៉ូដែល​ បាន​រហូត​ដល់​ទៅ ៧៤,៥លាន​គ្រឿង​កាល​ពី​បី​ខែ​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ​។​ នេះ​​​បើ​តាម​របាយការណ៍​ផ្ទាល់​ Apple ដែល​បាន​ចុះផ្សាយ​ដោយ​​សារព័ត៌មាន​ The Huffington Post។

    ​ចំនួន​ iPhone ៧៤,៥លាន​គ្រឿង​​ដែល​បាន​លក់​ដាច់​យ៉ាង​គគ្រឹក​គគ្រេង​​កាល​ពី​​បី​ខែ​ចុង​ ឆ្នា ២០១៤​នោះ​ កើន​ឡើង​រហូត​ដល់​ទៅ​ដល់ ៤៦ភាគរយ (ស្មើ​នឹង ២៣,៥លាន​គ្រឿង​) បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ បើ​និយាយ​ពី​ប្រាក់​ចំណេញ​បាន​ពី​ការ​លក់ iPhone  ៧៤,៥លាន​គ្រឿង​នោះ គឺ​មាន​ចំនួន​ ១៨ពាន់​លាន​ដុល្លារ​ កើន​ឡើង ៣៨ភាគរយ​​ ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។ ចំពោះ Apple នេះ​ជា​កំណត់​ត្រា​​គួរ​ជា​ទី​ពេញ​ចិត្ត​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ។

    apple-store-logo-sign-2

    បី​ខែ​​ចុង​ឆ្នាំ ២០១៤​ ជា​ពេល​វេលា​ដែល​ជោគជ័យ​មួយ​សម្រាប់ Apple ដោយ​បាន​លក់​ iPhone បាន​រហូត​ដល់​ទៅ​​ជាង ៧៤​ លាន​គ្រឿង ខណៈ​បី​ខែ​ចុង​​​​​​​ឆ្នាំ ២០១៣ ​បាន​៥១លាន​គ្រឿង ៤៨លាន​គ្រឿង​ចុង​ឆ្នាំ ២០១២ និង ៣៧លាន​គ្រឿង​​សម្រាប់​ចុង​ឆ្នាំ ២០១១។ ​

    ការ​លក់​ដាច់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ គឺ​ដោយ​សារ​មាន​​វត្តមាន​ iPhone 6/6 Plus អេក្រង់​ធំ​រហូត​ដល់​ទៅ​ ៤,៧អ៊ីញ និង ៥,៥អ៊ីញ ដែល​បាន​​បំពេញ​តាម​ចំណូល​ចិត្ត​​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​ជុំវិញ​ ពិភពលោក ជាពិសេស​គឺ​នៅ​​​ចិន​ជា​ទីផ្សារ​ធំ​ជាង​គេ​ក្នុង​លោក។

    បើ​តាម​អ្នក​ជំនាញ​មួយ​រូប​ឈ្មោះ ​Maestri បាន​ឱ្យ​ដឹង​ថា​ ​Apple នឹង​ពង្រីក​​ហាង​ចែក​ចាយ​ផលិតផល​របស់​ខ្លួន​នៅ​ចិន​ឲ្យ​​បាន​ចំនួន​ ៤០ទៀត​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៦ ដើម្បី​​​ឱ្យ​អត្រា​លក់ iPhone ស៊េរី​ក្រោយ​កាន់​តែ​កើន​ឡើង​ទ្វេរ​ដង​៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Apple ចំណេញ​កប់​ក្ដោង​ពី​ការ​លក់ iPhone បី​ខែ​ចុង​ឆ្នាំ ២០១៤ Rating: 5 Reviewed By: Unknown
    Scroll to Top