• ព័ត៌មានថ្មី

    Friday, January 9, 2015

    Ramos ​ចាប់​អារម្មណ៍​ Premier League ​ដោយ​សារ​អាជ្ញាកណ្ដាល

    Sergio Ramos ​បាន​អះអាង​ថា ​រូប​គេ​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាកណ្ដាល​នៅ​ក្របខ័ណ្ឌ​ La Liga ​នោះ​ទេ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​រូប​គេ​ពេញ​ចិត្ត​នឹង​ក្របខ័ណ្ឌ Premier League ​របស់​អង់គ្លេស​ជាង​អេស្ប៉ាញ។

    Add caption
    Ramos ​បាន​ប្រាប់​ទៅ​កាសែត AS ​កាល​ពី​ម្សិលមិញ​នេះ​ថា៖ “ខ្ញុំ​មិន​និយាយ​ពី​រឿង​ចម្រូងចម្រាស​ និង​ហេតុការណ៍​អី​នោះ​ទេ។ រឿង​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​នា​ពេល​នេះ​ នោះ​គឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​កាន់​តែ​ពេញ​ចិត្ត​ English Premier League ​ហើយ។ មូលហេតុ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ​គឺ​មក​ពី​ខ្ញុំ​ពេញ​ចិត្ត​របៀប​លេង​បាល់​ និង​អាជ្ញាកណ្ដាល​នៅ​ទី​នោះ។ អ្នក​គាំទ្រ​បាល់​ទាត់​រីករាយ​ក្នុង​ការ​មើល​ការ​ប្រកួត​នៅ​អង់គ្លេស។ ពេល​នរណា​ម្នាក់​មាន​កំហុស​ ​វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ផ្តោត​ទៅ​លើ​ការសម្រេច​ចិត្ត​របស់​អាជ្ញា​ កណ្តាល​ ”។

    247DFB6500000578-2902247-image-a-13_1420738362316

    មួយ​វិញ​ទៀត​រឿង​ដែល​ខ្សែ​ការពារ​វ័យ​២៨​ឆ្នាំ​រូប​នេះ​មិន​ពេញ​ចិត្ត​ នឹង​អាជ្ញាកណ្ដាល​នៅ​អេស្ប៉ាញ ​គឺ​ដោយសារ​កាល​ពី​ប្រកួត​ជាមួយ Atletico Madrid ​នោះ​ រូប​គេ​ជា​អ្នក​បង្ក​កំហុស​ដែល​ធ្វើ​ឱ្យ​មាន​ការ​ពិន័យ​បាល់​១១​ម៉ែត្រ​ ខណៈ​ដែល​ខ្លួន​គេ​បាន​អះអាង​ថា​នេះ​មិន​មែន​ជា​កំហុស​ចេតនា​នោះ​ទេ។

    នៅ​ដើម​ខែ​មករា​នេះ​ដែរ ដំណឹង​ដែល​លេច​ឮ​មក​ថា​ ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​នឹង​ចាកចេញ​ពី Real Madrid ​​គឺ​មាន​កាន់​តែ​ច្រើន​ទៅ​ៗ ហើយ​ក្លិប​ដែល​ពាក្យ​ចចាមអារ៉ាម​នោះ​ថា​ Ramos ​នឹង​ទៅ​លេង​បន្ត​គឺ​នៅ​អង់គ្លេស​នេះ​តែ​ម្ដង។ ចាំ​មើល​ទន្ទឹម​នឹង​ម្ចាស់​ខ្លួន​គេ​ថា​ពេញ​ចិត្ត​ក្របខ័ណ្ឌ English Premier League ​និង​មាន​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​ទៅ​លេង​នៅ​ទី​នោះ​ទៀត ថា​តើ​ទៅ​ថ្ងៃ​មុខ​ទៅ​អនាគត​របស់​ Sergio Ramos ​នឹង​ទៅ​ជា​យ៉ាង​ណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ramos ​ចាប់​អារម្មណ៍​ Premier League ​ដោយ​សារ​អាជ្ញាកណ្ដាល Rating: 5 Reviewed By: Unknown
    Scroll to Top