• ព័ត៌មានថ្មី

    Saturday, January 31, 2015

    យក Chelsea ឬក៏ Man City យប់​នេះ?

    សង្គ្រាម​លើ​វាល​ស្មៅ​​រវាង​ក្រុម​ខ្លាំង​កំពូល​តារាង​ Premier League ទាំង​២ ​នឹង​ត្រូវ​ចាប់​ផ្ដើម​​នា​ម៉ោង​​​នា​ម៉ោង​១២:៣០​អាធ្រាត្រ​យប់​នេះ​​ ដោយ​​ក្រុម​លេខ​១​ក្នុង​តារាង​ តោ​ខៀវ Chelsea ​ត្រូវ​ស្វាគមន៍​ក្រុម​​ម្ចាស់​ជើង​ឯក Manchester City នៅ​កីឡដ្ឋាន Stamford Bridge។


    ​​ព័ត៌មាន​ក្រុម៖

    Chelsea

    តោ​ខៀវ​នឹង​ត្រូវ​អវត្តមាន​ខ្សែ​ប្រយុទ្ធ Diego Costa ដោយសារ​ជាប់​ពិន័យ ខណៈ​ដែល​ខ្សែ​បម្រើ​ឆ្នើម Cesc Fabregas ក៏​ត្រូវ​អវត្តមាន​ដែរ ដោយសារ​របួស​សរសៃ​ពួរ។ ខ្សែ​ការពារ Gary Cahill អាច​នឹង​ចូល​លេង​ជម្រើស​ដំបូង​វិញ បន្ទាប់​ពី​បាន​ត្រឹម​បម្រុង​ ​កាល​ពី​ប្រកួត​​ជាមួយ​ក្រុម Liverpool។ រីឯ Branislav Ivanovic អាច​នឹង​ចូល​លេង​បាន​ដូចគ្នា ទោះ​បី​ជា​មាន​បញ្ហា​របួស​បន្តិច​បន្តួច​ក៏​ដោយ។ ​

    Andre Schurrle និង Mohamed Salah ​ប្រហែល​ជា​មិន​អាច​ចូល​លេង​ទេ ខណៈ​ដែល​កីឡាករ​ទាំង២​រូប​នេះ កំពុង​តែ​មមាញឹក​រឿង​ផ្ទេរ​ចេញ​ពី​ក្រុម ខណៈ​ដែល​​កីឡាករ Filipe Luis របួស​កំភួន​ជើង។

    ​​Manchester City

    ខ្សែ​បម្រើ Samir Nasri អាច​នឹង​ចូល​លេង​វិញ​ បន្ទាប់​ពី​ជា​ពី​របួស​កំភួន​ជើង។ ខ្សែ​ការពារ​ Eliaquim Mangala កំពុង​តែ​របួស​ស្មា ខណៈ​ដែល Yaya Toure និង​កីឡាករ​ចំណូល​ថ្មី Wilfried Bony ក៏​នឹង​ត្រូវ​អវត្តមាន​ដែរ ដោយសារ​ជាប់​​ទៅ​ប្រកួត Africa Cup of Nations។

    Branislav-Ivanovic_2821849b

    សម្ដី​អ្នក​ចាត់ការ៖

    លោក Jose Mourinho ​ពុំ​បាន​និយាយ​អ្វី​ទាំង​អស់​ ព្រោះ​អ្នក​ចាត់​ការ​ក្រុម​តោ​ខៀវ​រូប​នេះ បាន​លុប​ចោល​ការ​ធ្វើ​សន្និសីទ​កាសែត​មុន​ពេល​ប្រកួត ដោយសារ​មិន​ចង់​ឆ្លើយ​សំនួរ​ច្រើន​ ពី​រឿង​របស់​ខ្សែ​ប្រយុទ្ធ​ Costa ដែល​ត្រូវ​គេ​ពិន័យ។

    រីឯ​លោក Manuel Pellegrini ​អ្នក​ចាត់ការ​របស់​ក្រុម Man City បាន​និយាយ​ពី Costa ថា៖ «គាត់​មាន​ឥរិយាបថ​ផ្ទាល់​ខ្លួន​របស់​គាត់ វា​មិនមែន​ងាយ​ស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ការ​ដាក់​ពិន័យ​នេះ គឺជា​រឿង​ល្អ​សម្រាប់​គាត់​ ដើម្បី​អាច​ផ្លាស់​ប្ដូរ​វា​បាន​នៅ​ថ្ងៃ​អនាគត»។

    កីឡាករ​ដែល​អាច​ចូល​លេង​ជម្រើស​ដំបូង៖

    ​Chelsea៖ Courtois; Ivanovic, Cahill, Terry, Azpilicueta; Mikel, Matic; Willian, Oscar, Hazard; Drogba

    Man City៖ Hart; Zabaleta, Kompany, Demichelis, Clichy; Fernandinho, Fernando; Silva, Lampard, Navas; Aguero

    chel1

    ប្រវត្តិ​ជួប​គ្នា​ក្រុម​ទាំង២៖

    Manchester City ឈ្នះ​តែ​២​លើក​គត់ ​ក្នុង​ការ​ប្រកួត​១៧​លើក​ ​ក្របខ័ណ្ឌ Premier League ​នា​កីឡដ្ឋាន Stamford Bridge ក្នុង​នោះ​ស្មើ៤​ដង និង​ចាញ់​១១​ដង។

    គ្មាន​ក្រុម​ណា​ឈ្នះ​ក្រុម Man City នៅ Premier League ច្រើន​ជាង​ក្រុម Chelsea និង Arsenal ទេ (ឈ្នះ​២២​លើក)។

    Chelsea ​មិន​ដែល​ចាញ់​ទេ ៣​ប្រកួត​ចុង​ក្រោយ​ជាមួយ​ Man City ដោយ​ឈ្នះ២ និង​ស្មើ​១។

    ៥​ប្រកួត​ចុង​ក្រោយ​នៅ Premier League ​រវាង​ក្រុម​ទាំង​២៖

    ២១/០៩/១៤ Man City ១-១ Chelsea
    ០៣/០២/១៤ Man City ០-១ Chelsea
    ២៧/១០/១៣ Chelsea ២-១ Man City
    ២៤/០២/១៣ Man City ២-០ Chelsea
    ២៥/១១/១២ Chelsea ០-០ Man City

    Sabay សូម​ព្យាករ​ថា​គូ​នេះ​ស្មើ​គ្នា Chelsea ១-១ Man City។ ចុះ​ប្រិយ​មិត្ត​គិត​ថា ក្រុម​ណា​ស៊ី​ដែរ?

    គូ​ទាំង​អស់​​ដែល​ត្រូវ​ប្រកួត​យប់​នេះ៖


    ee
    • Blogger Comments
    • Facebook Comments
    Item Reviewed: យក Chelsea ឬក៏ Man City យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top