• ព័ត៌មានថ្មី

    Thursday, January 8, 2015

    នោះ! រឿង​រ៉ាវឈ្លោះ​គ្នា​​ Messi ​និង​ Enrique លេច​ចេញ​ហើយ

    អ្នក​ចាត់​ការ​ក្រុម Barcelona ​លោក Luis Enrique ​បាន​ប្រាប់​ទៅ​គណៈកម្មការ​ក្រុម​ថា​លោក​ និង​កីឡាករ Lionel Messi ​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត​បាន​ទេ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នោះ ​ក៏​កំពុង​ពិចារណា​ពី​អនាគត​របស់​​ខ្លួន​​ដែរ។ នេះ​បើ​តាម​​គេហទំព័រ Goal ​ចុះ​ផ្សាយ។



    ​ចំពោះ​រឿង​លោក Enrique ​និង​ Messi ​នេះ​ដែរ កាសែត Marca ​របស់​អេស្ប៉ាញ​ក៏​បាន​បញ្ចេញ​ឱ្យ​ដឹង​ដែរ​ថា ទំនាក់​ទំនង​រវាង​ពួកគេ​ទាំង​ពីរ​នាក់​នេះ​ គឺ​ពិត​ជា​ប្រេះឆា​មែន តាំង​ពី​​មុន​ពេល​ក្លិប​បណ្ដេញ​លោក Andoni Zubizarreta ​ដែល​ជា​ប្រធាន​ខាង​ទិញ​ដូរ​កីឡាករ​​ទៅ​ទៀត។


    1384672-29689824-1600-900

    កាសែត​ខាង​លើ​ក៏​បាន​សរសេរ​ទៀត​ថា រឿង​រ៉ាវ​​​កើត​ឡើង​នៅ​អំឡុង​ពេល​ហ្វឹកហាត់​មុន​ប្រកួត​ជាមួយ Real Sociedad។ ពោល​គឺ​លោក Enrique ​មិន​ឱ្យ​ Messi ​ទាត់​បាល់​ហ្វ្រីឃីត​នោះ​ទេ ខណៈ​ដែល Messi ​មិន​ដឹង​ថា​ខ្លួន​មាន​កំហុស​អី​ ហើយ​បន្ទាប់​មក​ពួកគេ​ក៏​បាន​ដើរ​ចេញ​ពី​ទីលាន ប៉ុន្តែ​រឿង​នេះ​មិន​បញ្ចប់​ត្រឹម​នេះ​ទេ។ ពេល​ដល់​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ Messi ​ក៏​បាន​ស្ដី​បន្ទោស​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក Enrique ​ទៀត​ហើយ​ជម្លោះ​ក៏​កើត​មាន​ឡើង។ ពេល​នោះ ពួកគេ​តាំង​ពីរ​នាក់​ចាប់​ផ្ដើម​តឹង​សរសៃ​ក​ដាក់​គ្នា​ ប៉ុន្តែ​បាន​ Neymar ​ជា​អ្នក​សម្របសម្រួល​ ទើប​ស្ថាន​ការ​ស្ងប់ស្ងាត់​ទៅ​វិញ។

    Messi-Luis-Enrique

    យ៉ាង​ណា​មិញ​ នេះ​គ្រាន់​តែ​ជា​ការ​ចុះ​ផ្សាយ​របស់​កាសែត​ដែល​នៅ​ជិត​ស្និទ្ធ​នឹង​ក្លិប Barcelona ​តែ​ប៉ុណ្ណោះ​ មិន​ទាន់​មាន​អ្វី​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ចាំ​មើល​ តើ​ Messi ​និង​អ្នក​ចាត់​ការ​របស់​គេ​មាន​អ្វី​ប្រតិកម្ម​ចំពោះ​រឿង​នេះ​ដែរ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: នោះ! រឿង​រ៉ាវឈ្លោះ​គ្នា​​ Messi ​និង​ Enrique លេច​ចេញ​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top