• ព័ត៌មានថ្មី

    Friday, January 2, 2015

    ស្ថាបនិក​​Facebook ​​លាក់​​គំនិត​ខ្លួន​ឯង​សម្រាប់​២០១៥ តែ​ចង់​ឮ​​ពី​​មនុស្ស​គ្រប់​គ្នា​

    Mark Zuckerberg​ ដែល​ជា​ស្ថាបនិក​បង្កើត​បណ្ដាញ​សង្គម​ Facebook ​​ដ៏​ល្បី​ល្បាញ​​​ម្នាក់​ បាន​បង្ហាញ​ពី​អាថ៌កំបាំង​ក្នុង​ការ​ទទួល​បាន​គំនិត​សម្រាប់​ការងារ​​នា​ពេល ​កន្លង​មក។ ប៉ុន្តែ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​គំនិត​សម្រាប់​ឆ្នាំ​២០១៥​នោះ​ទេ​ លោក​គ្រាន់​តែ​បង្ហាញ​អំពី​ការ​ទទួល​បាន​គំនិត​នា​ពេល​កន្លង​ទៅ។


    ក្នុង​ឆ្នាំ​មុន​ៗ​ ស្ថាបនិក​ Facebook​ រូប​នេះ​បាន​ទទួល​នូវ​គំនិត​ ឬ​ចំណេះ​ដឹង​តាម​រយៈ៖
    – រៀន​និយាយ​ភាសា​ចិន​កុកងឺ​ ( Mandarin )
    -រៀង​រាល់​ថ្ងៃ​ លោក​ជួប​ជា​មួយ​មនុស្ស​ថ្មី​​ៗ ​ដែល​មិន​​លែង​ Facebook ​
    -សរសេរ​ពាក្យ​អរគុណ​ជា​រៀង​រាល់​ថ្ងៃ​ទៅ​កាន់​អ្នក​ណា​ម្នាក់​ដែល​បាន​ធ្វើ​ការងារ​ជួយ​សង្គម​​
    -ហូប​​​អាហារ​បួស​​ (បើ​ហូប​សាច់​ លុះ​ត្រា​តែ​សម្លាប់​ដោយ​ផ្ទាល់​ដៃ​​តែ​ប៉ុណ្ណោះ)​ និង
    -ពាក់​ក្រវាត់​ករ​ជា​រៀង​រាល់​ថ្ងៃ។

    នៅ​ក្នុង​កិច្ច​ប្រជុំ​​សំនួរ​​​ចម្លើយ​ចុង​ក្រោយ​នា​​ទីក្រុង​ដែល​លោក​ រស់​នៅ​​ មាន​ប្រិយមិត្ត​ម្នាក់​​បាន​​សួរ​លោក​ថា​តើ​លោក​ត្រូវ​ជម្នះ​អ្វី​ខ្លះ​នៅ​ ឆ្នាំ​ក្រោយ​នេះ។ លោក​ Mark Zuckerberg​ គ្រាន់​តែ​ឆ្លើយ​ថា​ លោក​ស្រលាញ់​គំនិត​ផ្សេង​ៗ​របស់​មនុស្ស​ទាំង​អស់​គ្នា។ លោក​​បញ្ជាក់​​ថា​ លោក​មាន​គំនិត​ផ្ទាល់​ខ្លួន​ដែរ​សម្រាប់​ឆ្នាំ​២០១៥​ខាង​មុខ​​ ប៉ុន្តែ​លោក​ចង់​ឮ​ទស្សនៈ​របស់​មនុស្ស​ផ្សេង​ៗ​ដែរ​ ដូច្នេះ​បើ​នរណា​មាន​គំនិត​អ្វី​ចង់​ឲ្យ​លោក​​ធ្វើ​ ​អាច​សរសេរ​តាម ​Link ​នេះ​បាន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ស្ថាបនិក​​Facebook ​​លាក់​​គំនិត​ខ្លួន​ឯង​សម្រាប់​២០១៥ តែ​ចង់​ឮ​​ពី​​មនុស្ស​គ្រប់​គ្នា​ Rating: 5 Reviewed By: Unknown
    Scroll to Top