• ព័ត៌មានថ្មី

    Friday, January 16, 2015

    Torres ស៊ុត​២គ្រាប់​ឲ្យ Atletico ទម្លាក់ Real ​ឡើង​ជួប Barca


    Fernando Torres បាន​ស៊ុត​បញ្ចូល​ទី​២គ្រាប់​នៅ​ដើម​តង់​ទី​១ និង​ទី២ ដើម្បី​ឲ្យ Atletico Madrid ទម្លាក់ Real Madrid ចេញ​ពី​ Copa del Rey ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​យប់​មិញ​នេះ។ លទ្ធផល​ស្មើ ២-២ នេះ គឺ​គ្រប់គ្រាន់​ឲ្យ​ក្រុម​លោក Diego Simeone ឡើង​ទៅ​ជុំ​បន្ទាប់ ក្រោយ​ស៊ី​ជើង​ទី​មួយ ២-០ ទៅ​ហើយ​នោះ។



    មិន​ត្រឹម​តែ​ជា​គ្រាប់​ដំបូង​របស់​ខ្លួន​ក្នុង​ការ​វិល​មក​កាន់​ទ្រនំ​ ចាស់​នោះ​ទេ ១គ្រាប់​ដើម​តង់​ទី​១​យប់​មិញ​នេះ ធ្វើ​ឲ្យ Real ត្រូវ​ធ្វើ​ការ​ធ្ងន់ ដោយ​ត្រូវ​រក​យ៉ាង​តិច​៤គ្រាប់​ប្រសិន​បើ​ចង់​ឡើង​ជុំ​បន្ទាប់។ Sergio Ramos បាន​តែត​តាម​ស្មើ​​វិញ​នៅ​នាទី​២០ ដើម្បី​បន្ថយ​សម្ពាធ​ខ្លះ​ដល់​ Real ប៉ុន្តែ Torres បន្ថែម​១គ្រាប់​ទៀត​ក្រោយ​ចូល​តង់​ទី​២​បាន​១នាទី។

    ម្ចាស់​ពាន​ FIFA Ballon d’Or, Cristiano Ronaldo បាន​តែត​បញ្ចូល​ទី​តាម​ស្មើ​នៅ​១០នាទី​បន្ទាប់ ប៉ុន្តែ​​ក្រុម​លោក Carlo Ancelotti មិន​អាច​ស៊ុត​ចូល​បន្ថែម​ដើម្បី​បំពេញ​ចិត្ត​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ Santiago Bernabou បាន​នោះ​ទេ។

    លទ្ធផល​នេះ ធ្វើ​ឲ្យ Atletico ត្រូវ​ឡើង​ប៉ះ​ Barcelona នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ខណៈ​​ការ​ប្រកួត​ជើង​ទី​២​ វគ្គ​១៦​ចុង​ក្រោយ​យប់​មិញ​នេះ​ Barcelona យក​ឈ្នះ Elche ៤-០ (លទ្ធផល​ទាំង​២​ជើង ៩-០)៕

    2

    3

    4

    5

    6

    7

    8

    9

    10

    11


    ដើម្បី​មើល​វីដេអូ សូម​ចុច​លើ​ពាក្យ Watch on YouTube ដែល​បង្ហាញ​នៅ​ក្នុង​វីដេអូ​

    ដោយ៖ សុខ សុវត្ថិ
    រូបភាព៖ dailymail

    • Blogger Comments
    • Facebook Comments
    Item Reviewed: Torres ស៊ុត​២គ្រាប់​ឲ្យ Atletico ទម្លាក់ Real ​ឡើង​ជួប Barca Rating: 5 Reviewed By: Unknown
    Scroll to Top