• ព័ត៌មានថ្មី

    Friday, January 23, 2015

    Ronaldo ថា​មាន​ Messi ​ទើប​​​​ខ្លួន​​​ជោគជ័យមក​ដល់​​ថ្ងៃ​​នេះ

    Cristiano Ronaldo ​បាន​និយាយ​ថា​ការ​ប្រកួត​ប្រជែង​ជាមួយ​​ Lionel Messi គឺ​ជា​រឿង​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ខ្លួន​​មាន​សមត្ថភាព ​និង​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​ក្នុង​លោក​​នា​ពេល​បច្ចុប្បន្ន។

    1137334-18372662-1600-900

    ក្នុង​បទសម្ភាសន៍​មួយ Ronaldo ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​រូប​គេ​មាន​សមត្ថភាព​មក​ដល់​ថ្ងៃ​នេះ​ ថា៖ “ប្រសិន​បើ​ខ្ញុំ​ចង់​ប្រកួត​ឱ្យ​បាន​ច្រើន​ជាង​៦០​ប្រកួត​ក្នុង​មួយ​រដូវ​ កាល​នោះ​ គឺ​ខ្ញុំ​ត្រូវ​តែ​ថែទាំ​សុខភាព​ខ្លួន​ឯង។ សម្រាក​ឱ្យ​គ្រប់គ្រាន់​ និង​ញ៉ាំ​ឱ្យ​ទៀង​ពេល​គឺ​ជា​កត្តា​ល្អ​បំផុត។ ប៉ុន្តែ​រឿង​មួយ​ទៀត​ដែល​កាន់​តែ​ពិសេស​សម្រាប់​ខ្ញុំ​ទៀត​នោះ​គឺ​វត្តមាន​ របស់ Messi ​។ ខ្ញុំ​តែងតែ​ចង់​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​ខ្សែ​ប្រយុទ្ធ​រូប​នេះ ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​តែ​ប្រឹងប្រែង​ហ្វឹកហាត់។ នេះ​មានន័យ​ថា​ការ​ប្រកួត​ប្រជែង​រវាង​ខ្ញុំ ​និង​គេ​ គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​គិត​ថា​ Messi ​គិត​អ៊ីចឹង​ដែរ”។

    Cristiano-Ronaldo

    បន្ថែម​ពី​លើ​នេះ វីរបុរស​ប្រទេស​ព័រទុយហ្គាល់​ខាង​លើ​ក៏​បាន​និយាយ​ទៀត​ថា៖ “សព្វថ្ងៃ​នេះ​ ខ្ញុំ​កំពុង​ពង្រឹង​ជើង​ឆ្វេង​របស់​ខ្ញុំ ព្រោះ​ប៉ុន្មាន​ប្រកួត​មក​នេះ​វា​ដូច​ជា​មិន​ស្រួល​ទាល់​តែ​សោះ។ ខ្ញុំ​សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​វា​នឹង​អាច​ដូច​ដើម​វិញ​បាន។ គ្មាន​អ្វី​ដែល​ល្អ​ជាង​ការ​ហ្វឹកហាត់ ​និង​ចូល​ប្រកួត​ទេ ទើប​អាច​វាស់​ស្ទង់​វា​បាន”។

    xronaldo1-1421813129.jpg.pagespeed.ic.i-ISzze1mI11a4Fz0VW_

    Lionel Messi ​ឈ្នះ​ពាន Ballon d’Or ​៤​សម័យ​ និង​ Cristiano Ronaldo ​ឈ្នះ​បាន​៣​សម័យ​ ដែល​នេះ​អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា​នៅ​លើ​លោក​នេះ​មាន​តែ​កីឡាករ​២​នាក់​នេះ​ ហើយ​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​បំផុត។ ​ហើយ​អ្វី​ដែល​កាន់​តែ​ជក់ចិត្ត​ជាង​នេះ​ទៀត គឺ​ពួក​គេ​ទាំង​២​ សុទ្ធ​តែ​លេង​នៅ​អេស្ប៉ាញ​ដូច​គ្នា ហើយ​ក្នុង​ក្លិប​កំពូល​ទាំង​២​ដែល​កំពុង​ប្រជែង​គ្នា​ខ្លាំង​ថែម​ទៀត​ផង។ ​នៅ​ក្របខ័ណ្ឌ La Liga ​​​រដូវ​កាល​នេះ​ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​អាច​រក​គ្រាប់​បាល់​បាន​២៨​គ្រាប់ ខណៈ​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ រក​​បាន​១៩​គ្រាប់​ហើយ (ទិន្នន័យ​នេះ​គិត​ត្រឹម Real Madrid ​១៨​ប្រកួត​ និង Barcelona ​១៩​ប្រកួត​​ប៉ុណ្ណោះ)៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ថា​មាន​ Messi ​ទើប​​​​ខ្លួន​​​ជោគជ័យមក​ដល់​​ថ្ងៃ​​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top