• ព័ត៌មានថ្មី

    Friday, January 16, 2015

    កូន Ronaldo ​ក្លាយ​ជា​តារា​ល្បី​​លើ​ Internet

    កូន​ប្រុស​របស់ Ronaldo ​ឈ្មោះ Cristiano Ronaldo Jr ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​ Internet ​បន្ទាប់​ពី​រូប​គេ​បាន​ពាក់​អាវ​ Superman ​ទៅ​ឱប​ឪពុក​របស់​គេ​អំឡុង​ពេល​ធ្វើ​បទសម្ភាសន៍​មួយ ​និង​រឿង​ដែល​គេ​​ជួប​ Lionel Messi ផង​ដែរ​។


    កុមារា​ Ronaldo Jr  ​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​ដោយសារ​នៅ​ព្រឹត្តិការណ៍​ប្រកាស​អ្នក​ឈ្នះ​ពាន Ballon d’Or ​ឆ្នាំ​នេះ​ Ronaldo ​បាន​ប្រាប់​​ថា​កូន​ប្រុស​របស់​គេ​​តែង​តែ​មើល​ការ​ប្រកួត​របស់​ខ្លួន និង​ Messi នា​ពេល​កន្លង​មក។ ខណៈ​ដែល​ពេល​នោះ Messi ​ក៍​បាន​ទៅ​អង្អែល​ក្បាល​កូន​ប្រុស Ronaldo ​នោះ​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង។ មួយ​វិញ​ទៀត​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​បទសម្ភាសន៍​មួយ​របស់​ម្ចាស់​ពាន​ Ballon d’Or 2014 ​នៅ​ផ្ទះ​របស់​គេ​នោះ​ កុមារា​ដែល​ទើប​តែ​មាន​អាយុ​៤​ឆ្នាំ​រូប​នេះ​ក៏​បាន​ពាក់​អាវ​ Superman ​រត់​មក​ឱប​ឪពុក​​ថែម​ទៀត​ដែរ។

    10303815_535169379957727_6699820528761659468_n
    Screen-Shot-2015-01-14-at-9.54.14-PM-615x400

    Cristiano Ronaldo Jr  ជា​កូន​ប្រុស​របស់​ Ronaldo ​ប៉ុន្តែ​មិន​ដឹង​ថា​ម្ដាយ​របស់​​ខ្លួន​ជា​អ្នក​ណា​នៅ​ឡើយ​នោះ​ទេ ​ព្រោះ​មិន​ធ្លាប់​មាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ឡើយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កូន Ronaldo ​ក្លាយ​ជា​តារា​ល្បី​​លើ​ Internet Rating: 5 Reviewed By: Unknown
    Scroll to Top