• ព័ត៌មានថ្មី

    Wednesday, January 28, 2015

    Atletico Madrid ​សងសឹក​ Barcelona ​បាន​អត់​យប់​នេះ?

    ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​ជើង​ទី​២​រវាង​ក្រុម​ Atletico Madrid ​និង​ Barcelona ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៣:០០​នាទី​រំលង​អាធ្រាត្រ​នេះ​ហើយ។ ចាំ​មើល​ក្រុម​លោក Diego Simeone ​អាច​វាយ​បក​យក​ឈ្នះ​ក្រុម​លោក Luis Enrique ​បាន​ដែរ​ឬ​ទេ ព្រោះ​កាល​ពី​ជើង​ទី​មួយ​ Barcelona ​យក​ឈ្នះ Atletico Madrid ​១-០​នៅ​ទឹក​ដី​ Camp Nou?



    សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ

    2015_01_27_a

    លោក Simeone ​បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ថា៖ “​នៅ​រាត្រី​នេះ ក្រុម​យើង​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​នោះ​ទេ ទោះ​ជា​ជើង​ទី​មួយ​យើង​ធ្វើ​មិន​បាន​ល្អ​ក៏​ដោយ។ ប្រកួត​យប់​នេះ យើង​ត្រូវ​តែ​លេង​ឱ្យ​ម៉ត់ចត់​បំផុត​គ្រប់​វិនាទី យើង​ត្រូវ​តែ​សហការ​គ្នា​ឱ្យ​បាន​ល្អ​ជា​ទី​បំផុត។ នេះ​ជា​យុទ្ធសាស្ត្រ​តែ​មួយ​គត់​ប្រសិន​បើ​ក្រុម​យើង​ចង់​ឈ្នះ Barcelona ព្រោះ​ពួកគេ​ខ្លាំង​ទាំង​ការពារ​និង​ប្រយុទ្ធ”។

    pic_2014-09-12_ENTRENO_46.v1410524170

    ចំណែក​ឯ​លោក Luis Enrique ​វិញ​ក៏​បាន​និយាយ​ដែរ​ថា៖ “ប្រកួត​យប់​នេះ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រុម​យើង​ក៏​ដូចជា Atletico Madrid ។ យើង​ដឹង​ហើយ​ថា​នៅ​ទឹក​ដី​ Calderon ​គឺ​ពិត​ជា​មាន​សម្ពាធ​ខ្លាំង​ណាស់​ចំពោះ​កីឡាករ​ ព្រោះ​នៅ​ទី​នោះ​អ្នក​គាំទ្រ​របស់​គេ​ពិត​ជា​មាន​ភាព​ស្វាហាប់​ខ្លាំង​ណាស់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ចូល​ប្រកូក​យប់​នេះ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​រឿង​គ្រប់យ៉ាង​នឹង​ដំណើរ​ការ​បាន​ល្អ”។

    ជើង​កីឡាករ

    2015_01_27_b

    ក្រុម​ម្ចាស់​ផ្ទះ​ Atletico Madrid ​នឹង​ត្រូវ​អវត្តមាន​តួអង្គ​សំខាន់​ម្នាក់​គឺ ខ្សែ​ការពារ Diego Godin ​ព្រោះ​ជាប់​បម្រាម​មួយ​ប្រកួត ខណៈ​ដែល Koke ​វិញ​នៅ​មិន​ទាន់​ដឹងច្បាស់​នៅ​ឡើយ​ទេ ថា​អាច​លេង​បាន​ឬ​អត់។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​នៅ​យប់​នេះ​អាច​ជា​ Oblak , Juanfran , Gimenez , Miranda , Siqueira ; Gabi ,  Mario Suarez ​; Turan , Griezmann , Mandzukic , Torres ។

    pic_2015-01-27_ENTRENO_01-Optimized.v1422363627

    ដោយ​ឡែក​ខាង​ក្រុម​អ្នក​មាន​បុណ្យ​វិញ មាន​កីឡាករ​ម្នាក់​ដែរ ដែល​មិន​អាច​ចូល​លេង​បាន​គឺ Thomas Vermaelen ​ដែល​មាន​របួស ខណៈ​ដែល​ Jeremy Mathieu ​អាច​លេង​វិញ​បាន​ហើយ​។ នេះ​មាន​ន័យ​ថា ជម្រើស​១១​នាក់​ដំបូង​របស់​ Barca ​អាច​ជា Ter Stegen , Alves , Pique , Mascherano , Alba , Iniesta , Busquets , Rakitic , Neymar , Luis Suarez ​និង​ Messi ។

    ប្រវត្តិ​ជួប​គ្នា

    បើ​គិត​ត្រួស​ៗ​ទៅ​ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​បាន​ប៉ះ​គ្នា ៤៦​ដង​មក​ហើយ ដែល​ក្នុង​នោះ Atletico Madrid ​ឈ្នះ ១៤​ដង​ស្មើ​១១​ និង​ Barca ​ឈ្នះ​២១​ដង។ បើ​គិត​តែ​៥​ប្រកួត​ចុង​ក្រោយ​នេះ​វិញ Atletico Madrid ​អាច​យក​ឈ្នះ​អ្នក​មាន​បុណ្យ​តែ​ម្ដង​គត់ ពោល​គឺ​នៅ​ពាន​រង្វាន់ UEFA Champions League ​នៅ​ឆ្នាំ​២០១៤ ក្រៅ​ពី​នេះ​បាន​ត្រឹម​ស្មើ​២ ​ចាញ់​២។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Atletico Madrid ​សងសឹក​ Barcelona ​បាន​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top