• ព័ត៌មានថ្មី

    Friday, January 9, 2015

    មើល​រូបថត​​ធម្មជាតិ​​​ត្រជាក់​ភ្នែក ​មិន​ងាយ​ថត​បាន


    ​មើល​រូបថត​​ធម្មជាតិ​​​ត្រជាក់​ភ្នែក ​មិន​ងាយ​ថត​បាន

    អ្នក ​ថត​រូប​ជនជាតិ​ហុងគ្រី​ម្នាក់​ ឈ្មោះ Bence Mate បាន​ថត​យក​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ជា​ច្រើន​ទាក់ទង​នឹង​​ជីវិត​សត្វ​ព្រៃ និង​ទិដ្ឋភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង។ កំពូល​អ្នក​ថត​រូប​ដែល​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​នេះ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា​ ‘The Invisible Wildlife Photographer’ ដោយ​សារ​តែ​ជំនាញ​ថត​រូប​​​សត្វ​ក្នុង​ព្រៃ​មិន​គួរ​ឲ្យ​ជឿ។

    អ្វី​ដែល​គួរ​ឲ្យ​សរសើរ គឺ Bence បាន​ចំណាយ​ពេល​រាប់​ថ្ងៃ រាប់​សប្ដាហ៍ ឬ​អាច​ឈាន​ដល់​រាប់​ខែ​​ ​​សម្ងំ​យ៉ាង​​ស្ងៀមស្ងាត់​ដើម្បី​តាម​ប្រមាញ់​រូប​​ថត​​សត្វ​ទាំង​នោះ។

    bence
    Bence ចូល​ក្នុង​ទឹក​ដើម្បី​ថត​រូប​

    Bence បាន​និយាយ​ថា៖ “នៅ​ពេល​ដើរ​កាត់​ព្រៃ យើង​តែង​តែ​ជួប​ប្រទះ​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​នៅ​ក្នុង​ធម្មជាតិ។ កត្តា​ចម្ងាយ ពន្លឺ ទិដ្ឋភា​ព​ខាង​ក្រោយ (Bbackground) បរិស្ថាន​ជុំវិញ​ នឹង​អាច​ជួយ​ឲ្យ​យើង​​អាច​ស្វែងយល់ និង​កាន់​តែ​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការ​ថត​យក​រូបភាព​ដែល​យើង​ជួប​ប្រទះ ​នោះ។ សម្រាប់​ខ្ញុំ ខ្ញុំ​បាន​ព្យាករណ៍​ដោយ​ខ្លួន​ឯង​ថា​ទិដ្ឋភាព​បែប​ណា នឹង​កើត​ឡើង​នៅ​កន្លែង​ណា ដើម្បី​ថត​យក​រូបភា​ព​បាន”។

    អ្នក​ថត​រូប​ជំនាញ​រូប​នេះ​បាន​បន្ថែម​ថា៖ “ការ​រៀប​ចំ​ផែនការ និង​ការ​អត់ធ្មត់​ខ្លាំង គឺ​ជា​កត្តា​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​ការ​ថត​រូបភាព​ធម្មជាតិ។ ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ទ្រាំ​រាប់​ម៉ោង រាប់​ថ្ងៃ រាប់​សប្ដាហ៍ ឬ​ពេល​ខ្លះ​ដល់​រាប់​ខែ​ក៏​មាន ដើម្បី​រង់​ចាំ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ​កើត​ឡើង”។

    តោះ! កុំ​ចាំយូរ សាក​ទៅ​មើល​រូបថត​របស់ Bence ខាង​ក្រោម​នេះ ថា​តើ​ស្អាតប៉ុណ្ណា​ដែរ?

    1

    2

    Add caption

    4

    5

    6

    7

    8

    9

    10

    11

    12

    13

    14

    15

    16

    17
    • Blogger Comments
    • Facebook Comments
    Item Reviewed: មើល​រូបថត​​ធម្មជាតិ​​​ត្រជាក់​ភ្នែក ​មិន​ងាយ​ថត​បាន Rating: 5 Reviewed By: Unknown
    Scroll to Top