• ព័ត៌មានថ្មី

    Thursday, January 8, 2015

    ឧបករណ៍​​​​៥​ប្រភេទ ​អ្នក​មាន​ iPhone​ ឬ​ iPad​ ឃើញ​ហើយ​ចង់​ប្រើ!

    ព្រឹត្តិការណ៍​​​បង្ហាញ​គ្រឿង​អេឡិចត្រូនិក​ (CES) ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៥ ​ដែល​ប្រព្រឹត្ត​​​នៅ​ទីក្រុង​ Las Vegas សហរដ្ឋអាមេរិក​បាន​បង្កើត​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​ប្រិយមិត្ត ​ដែល​និយម​​តាម​ដាន​ឧបករណ៍​បច្ចេកវិទ្យា។ ​ក្នុង​នោះ​ដែរ​​ បើ​ក្រឡេក​មក​មើល​ឧបករណ៍​បន្ថែម ​( Accessory) ​ប្រាំ​​ម៉ូដែល​​​នេះ​វិញ​ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ iPhone ឬ iPad​ ខ្លះ​ពិត​ជា​ចង​ប្រើ។

    ១. Narrative Clip 2
    narrativeclip2
    Narrative Clip 2 គឺ​ជា​កាមេរ៉ា​ប្រភេទ​ (clip-on camera)​ សម្រាប់​យក​ទៅ​បំពាក់​ជា​អាវ​ ឬ​អ្វី​មួយ​ ដែល​ឲ្យ​អ្នក​ប្រើ​ប្រាស់​ថត​​រាល់​សកម្ម​ភាព​ជុំវិញ​ និង​​​អាច​​ដំណើរ​ការ​បាន​យ៉ាង​លឿន​ដោយ​ប្រើ​ Narrative app​ មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS សម្រាប់​ទូរសព្ទ​ iPhone។ Narrative Clip 2​ មាន​កាមេរ៉ា​ទំហំ​ 8 MP ​បូករួម​ទាំង​សមត្ថភាព​ផ្ទុក​ទិន្នន័យ​ទំហំ​ 8GB ​ប្រព័ន្ធ​ Wi-Fi​ និង Bluetooth​ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​អាច​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ sync up​ កាមេរ៉ា​ជា​មួយ​​ iOS ។ ឧបករណ៍​មួយ​នេះ​នឹង​ចាប់​លក់​នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ​ ក្នុង​តម្លៃ​១១៩​ដុល្លារ។


    ២. iSketchnote
    isketchnote
    Isketchnote គឺ​ជា​ឧបករណ៍​មួយ​ដែល​នឹង​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ចូល​ចិត្ត​គូរ​ រូប។ វា​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​គូរ​គំនូរ​ព្រាង​ ( sketch ) ​នៅ​លើ​ក្រដាស​សៀវភៅ​ ហើយ​វា​ផ្ទេរ​បញ្ជូន​អ្វី​ដែល​អ្នក​កំពុង​គូរ​ទៅ​កាន់​​ iPad​ បាន​ដោយ​ស្វ័យប្រវត្តិ​​តាម​រយៈ​ប្រព័ន្ធ​ Bluetooth។ ឧបករណ៍​មួយ​នេះ​គឺ​នឹង​លក់​ក្នុង​តម្លៃ​ ១៧៩,៩៩​ដុល្លារ​​ ដែល​ក្នុង​នោះ​រួម​មាន​​ក្ដារSlate​មួយ​ ប៊ិច​ចំនួន​ពីរ​ដើម​ ឧបករណ៍​Surface-like kickstand-equipped cover ​មួយ​សម្រាប់​​​បំពាក់​ iPad។


    ៣. Kevo Plus
    kevo-plus
    ក្រុមហ៊ុនKwikset ដែល​ជា​ក្រុមហ៊ុន​​បង្កើត ​Smart lock ​បាន​បង្កើត​នូវ​ Kevo Plus platform​ ថ្មី​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ចាក់​សោ​ និង​ដោះ​សោ​ ផ្ទះ​​ពី​គ្រប់​ទីកន្លែង​ ដោយ​ប្រើ​​​កម្មវិធី​ Kevo Plus​ បញ្ជា​នៅ​លើ​ទូរសព្ទ ​iPhone។


    ៤. Griffin Powerdock Pro

    griffin-ios-chargers
    Griffin Powerdock Pro​ គឺ​ជា​ឧបករណ៍​សាក​ថាមពល​ថ្ម​ ដែល​ត្រូវ​បាន​​រចនា​ឡើង​មាន​រន្ធ​សាក​ថ្ម​ចំនួន​ប្រាំ​ផ្សេង​គ្នា​ អាច​សាក​បាន​សម្រាប់​ឧបករណ៍​​ iOS ​ច្រើន​ម៉ូដែល​ ហើយ​វា​មាន​បច្ចេកវិទ្យា​ ChargeSensor ដែល​អាច​បង្កើន​នូវ​ល្បឿន​នៃ​ការ​សាក​ថាមពល​ថ្ម​បាន​លឿន​ថែម​ទៀត​ផង។ ឧបករណ៍​មួយ​នេះ​នឹង​លក់​ក្នុង​តម្លៃ​១៣០​ដុល្លារ។
    ៥. Toshiba Transfer Jet

    Transfer Jet​ គឺ​ជា​ផលិតផល​​របស់​ក្រុមហ៊ុន​ Toshiba ​ដែល​អាច​ប្រើ​បាន​ជា​មួយ​ iPhone, iPad, និង​ iPod touch។ ឧបករណ៍​មួយ​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​បញ្ជូន​ទិន្នន័យ​បាន​ យ៉ាង​ងាយ​ស្រួល​ដោយ​ប្រព័ន្ធ​ Wireless ​ពី​ឧបករណ៍​មួយ​ទៅ​ឧបករណ៍​ទៀត​ដោយ​ប្រើ​កម្មវិធី​ TranferJet iOS ​។ ឧបករណ៍​នេះ​អាច​ដំណើរ​ការ​បាន​ក្នុង​រយៈ​ចម្ងាយ​៣​ស.ម​ និង​អាច​ធ្វើ​ការ​ផ្ទេរ​ទិន្នន័យ​បាន​ក្នុង​ល្បឿន​  375 Mbps​ ឬ​ទិន្នន័យ​ទំហំ​ 100​MB​ បញ្ជូន​តែ​ក្នុង​ក្នុង​រយៈ​ពេល​បី​វិនាទី​ប៉ុណ្ណោះ។ ឧបករណ៍​មួយ​នេះ​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ពី​​ ៣៣​ទៅ​៤១​ ដុល្លារ​ចាប់​ពី​ប្រទេស​ជប៉ុន​មុន​គេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឧបករណ៍​​​​៥​ប្រភេទ ​អ្នក​មាន​ iPhone​ ឬ​ iPad​ ឃើញ​ហើយ​ចង់​ប្រើ! Rating: 5 Reviewed By: Unknown
    Scroll to Top