• ព័ត៌មានថ្មី

    Monday, January 26, 2015

    ដល់​ក​ហើយ អេនឌី រក​បាន​ដៃគូ​ថ្មី​ស្អាត​អស់​ទាស់…!

    លោក អេនឌី ដែល​ល្បី​ថា​បាន​ឱប​ស្រី​ស្អាត​៥០-៦០​នាក់​នោះ ឥឡូវ​បាន​រក​ឃើញ​ដៃគូ​ស្រី​ម្នាក់​ទៀត វ័យ​ក្មេង​ហើយ ស្រស់​ស្អាត​អស់​ទាស់។

    “និយាយ​មែន​បង…ខ្ញុំ​សូម​សរសើរ អាយ៉ាំង​ស្អាត​មែន​កូន​ហ្នឹង តាំង​ពី​ក្បាល​ដល់​ចុង​ជើង​ស្អាត​ទាំង​អស់ អូយ​រក​មិន​បាន​ទេ…!”។ លោក អេនឌី ពោល​សរសើរ​តារា​ស្រី​ដៃគូ​ថ្មី​របស់​ខ្លួន។



    តារា​ស្រី​វ័យ​ក្មេង​សម្រស់​ឆើត​​រូប​នេះ​ឈ្មោះ បេនីយ៉ាំង ជា​តារា​សម្ដែង និង​ចម្រៀង មាន​វ័យ​ខ្ទង់ ២១​ឆ្នាំ។ នេះ​បើ​តាម​លោក អេនឌី។ រូបភាព​ប៉ុន្មាន​សន្លឹក​នេះ មិន​មែន​ជា​ការ​ថត​ស្ទីល​សិល្បៈ​លេង​ដូច​មុន​ៗ​ឡើយ ប៉ុន្តែ​ជា​ឈុត​ក្នុង​បទ​ចម្រៀង​ចំនួន​ពីរ​បទ​របស់​ផលិតកម្ម​សាន់ដេ និង​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​លោក។

    បទ​ទាំង​ពីរ​ខាង​លើ មាន​បទ “អូន​ជា​ប្រពន្ធ នាង​ជា​សង្សារ” និងបទ “មិនចង់មានបាន” ច្រៀង​ដោយ​កញ្ញា សុខ ពិសី ត្រៀម​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ។យ៉ាង​ណា តាម​លោក អេនឌី ប្រាប់ មិន​មែន​មាន​តែ​កញ្ញា បេនីយ៉ាំង ម្នាក់​ទេ​ដែល​លោក​បាន​សម្ដែង​ជាមួយ​ក្នុង​បទ​ចម្រៀង​ទាំង​ពីរ គឺ​មាន​កញ្ញា វ៉ាង ស្រីណូ ដែល​ទើប​ប្រកាស​ចូល​សិល្បៈ​ថ្មី​ៗ​ម្នាក់​ទៀត។

    លោក ថា “ទាំង​ពីរ​បទ​ហ្នឹង ខ្ញុំ​សម្ដែង​ជាមួយ អាយ៉ាំង និង​អាណូ ហើយ​ពួក​គេ​ដើរ​ជា​តួឯក និង​រង​ម្ដង​ម្នាក់ៗ”។ លោក អេនឌី បន្ថែម។



    មិន​ត្រឹម​តែ​សម្រេច​ការងារ​សិល្បៈ​ថ្មី​តែ​ជាមួយ​ផលិតកម្ម​សាន់ដេ លោក អេនឌី ក៏​ទើប​ថត​ចប់ ខារ៉ាអូខេ​មួយ​បទ​ឲ្យ​ផលិតកម្ម​ថោន​ដែរ។ មួយ​បទ​នោះ ច្រៀង​ដោយ​កញ្ញា លី អ៊ីវ៉ាធីណា ជា​ប្រភេទ​បទ សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ចិន ដែល​នឹង​មក​ដល់​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ។

    តោះ​ងាក​បន្តិច…មក​មើល​សម្រស់ បេនីយ៉ាំង និង វ៉ាង ស្រីណូ ក្នុង​រង្វង់​ដៃ អេនឌី វិញ អ្នក​ណា​ស្អាត​ជាង?
















    • Blogger Comments
    • Facebook Comments
    Item Reviewed: ដល់​ក​ហើយ អេនឌី រក​បាន​ដៃគូ​ថ្មី​ស្អាត​អស់​ទាស់…! Rating: 5 Reviewed By: Unknown
    Scroll to Top