• ព័ត៌មានថ្មី

    Saturday, January 10, 2015

    Rooney ជាប់​ជា​កីឡាករ​អង់គ្លេស​ល្អ​បំផុត​ប្រចាំ​ឆ្នាំ

    Wayne Rooney បាន​​ជាប់​ជា​កីឡាករ​អង់គ្លេស​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៤ ក្រោយ​ទទួល​បាន​សំឡេង​ឆ្នោត​​ពី​អ្នក​គាំទ្រ​ច្រើន​ជាង​គេ។

    Ronny Best Player

    ទោះ​បី​ជា​មិន​អាច​នាំ​ក្រុម​អង់គ្លេស​ជោគជ័យ​នៅ World Cup ក៏​ពិត​មែន ក៏​ខ្សែ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ បាន​សាង​ស្នាដៃ​​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ។ Rooney បាន​ស៊ុត​បញ្ចូល​ទី​៨គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៣ប្រកួត ហើយ​ក្លាយ​ជា​ប្រធាន​ក្រុម​ជំនួស Steven Gerrard ដែល​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ថែម​ទៀតផង។

    កីឡាករ​វ័យ​២៩ឆ្នាំ ក៏​បាន​ចូល​លេង​​ដល់​១០០ប្រកួត​ឲ្យ​អង់គ្លេស ហើយ​នៅ​ចាញ់​គ្រាប់​បាល់​ Sir Bobby Charlton តែ​៣គ្រាប់​ប៉ុណ្ណោះ​ក្នុង​បញ្ជី​អ្នក​ស៊ុត​ចូល​ច្រើន​បំផុត​របស់​ក្រុម​ ជម្រើស​ជាតិ​នេះ។

    លទ្ធផល​នៃ​ការ​បោះឆ្នោត​ពី​អ្នក​គាំទ្រ​តាម​អនឡាញ បាន​បង្ហាញ​ថា Rooney ទទួល​បាន​សំឡេង​គាំទ្រ​២៧ភាគរយ លើស Danny Welbeck (បាន​១១ភាគរយ) និង Raheem Sterling (៧ភាគរយ)។ នេះ​ជា​លើក​ទី​៣​ហើយ​ ដែល​អតីត​យុវជន​របស់ Everton អាច​ឈ្នះ​ពាន​រង្វាន់​នេះ៕

    2
    Welbeck បាន​លេខ​២
    3
    Sterling បាន​លេខ​៣
    ដោយ៖ សុខ សុវត្ថិ
    ប្រភព៖ dailymail

    • Blogger Comments
    • Facebook Comments
    Item Reviewed: Rooney ជាប់​ជា​កីឡាករ​អង់គ្លេស​ល្អ​បំផុត​ប្រចាំ​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top