• ព័ត៌មានថ្មី

    Friday, January 9, 2015

    ល្បី​ថា iPhone 7 នឹង​ប្រើ​អេក្រង់​ OLED ស្ដើង​​ច្បាស់​ជាង​អេក្រង់​បច្ចុប្បន្ន ហើយ​ស៊ី​ថ្ម​តិច

    Apple កំពុង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ខ្លួន Foxconn លើ​គម្រោង​ផលិត​អេក្រង់​ប្រភេទ OLED សម្រាប់ iPhone និង Apple Watch ជំនាន់​ក្រោយៗ។ នេះ​បើ​ផ្អែក​តាម Nikkan Kogyo Shimbun សារព័ត៌មាន​ល្បី​ឈ្មោះ​នៅ​ជប៉ុន។ ឯ Foxconn ​នឹង​ផលិត​អេក្រង់​ OLED ផ្ដាច់​មុខ​សម្រាប់​តែ Apple មួយ​គត់។

    អេក្រង់ OLED ទាំង​នោះ​នឹង​មាន​ក្នុង​សង្វាក់​ផលិតកម្ម​រោងចក្រ​នា​ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន Foxconn Japan RD Co. ជា​អ្នក​ទទួល​ខុសត្រូវ​ខាង​ផ្នែក​ស្រាវជ្រាវ​ផលិត បច្ចេកវិទ្យា និង​សម្ភារៈ​នៃ OLED។

    iphone 7

    គុណភាព​រូបភាព និង​ពណ៌​លើ iPhone 6

    បច្ចុប្បន្ន ឧបករណ៍ Apple តែ​មួយ​គត់​ដែល​ប្រើ​បច្ចេកវិទ្យា OLED គឺ Apple Watch ដែល​នឹង​ចេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ហើយ​អេក្រង់​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន LG Display។ ក្រុមហ៊ុន​ផលិត iPhone មួយ​នេះ ពី​មុន​ធ្លាប់​ជួល​អ្នក​ជំនាញ​ខាង OLED និង​បាន​ចុះ​ប៉ាតង់ sensors ជាមួយ​បច្ចេកវិទ្យា OLED ដើម្បី​អភិវឌ្ឍ​អេក្រង់ iPhone។

    hero_large
    Apple Watch

    ការ​ប្ដូរ​មក​ប្រើ​អេក្រង់ OLED ពី​អេក្រង់ LCD IPS នា​ពេល​បច្ចុប្បន្ន ធ្វើ​ឧបករណ៍ iOS ទាំង​អស់​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ច្រើន ខណៈ​ដែល​អេក្រង់​កាន់​តែ​ស្ដើង​ជាង​មុន និង​ផ្ដល់​គុណភាព​រូបភាព និង​ពណ៌​កាន់​តែ​ច្បាស់​ត្រជាក់​ភ្នែក​ថែម​ទៀត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្បី​ថា iPhone 7 នឹង​ប្រើ​អេក្រង់​ OLED ស្ដើង​​ច្បាស់​ជាង​អេក្រង់​បច្ចុប្បន្ន ហើយ​ស៊ី​ថ្ម​តិច Rating: 5 Reviewed By: Unknown
    Scroll to Top