• ព័ត៌មានថ្មី

    Thursday, January 15, 2015

    មុន​នេះ Xiaomi ប្រកាស​ផលិត​ផល​កំពូល​ៗ​ម្តង​៣​ ឌឺ Apple ម៉ា​ចាស់​ដៃ​​

    ប៉ុន្មាន​ម៉ោង​មុន​នេះ ​ក្រុមហ៊ុន​​ចិន Xiaomi បាន​ប្រកាស​ផលិត​ម្តង​៣ម៉ូដែល​គឺ Mi Box, Mi Box Mini និង Mi Note ម៉ូដែល​ពិសេស​ជាង​គេ ដែល​ដាក់​​ប្រៀបធៀប​ទន្ទឹមនឹង​ iPhone 6 Plus ​តែ​ម្តង​ ។

    B7XuCmECQAENSMp

    នាយក​ប្រតិបត្តិ Xiaomi ​ប្រកាស Mi Note អួត​​សមត្ថភាព​កាមេរ៉ា​
    ​ដាក់​ទន្ទឹម​ iPhone 6 Plus

    Mi Note ដែល​ទើប​តែ​បាន​ប្រកាស​ មាន​អេក្រង់​ទំហំ ៥,៧អ៊ីញ Full HD (ស៊ីម​ពីរ micro/nano)​ និង​ប្រើ​កញ្ចក់​ការពារ​ប្រភេទ Gorilla Glass 3។ ចំណែក​ឯ Memory ទំហំ 16/64GB (អាច​បន្ថែម microSD Card ពី​ក្រៅ​បាន), RAM ទំហំ 3GB, កាមេរ៉ា​ក្រោយ 13MP , ​មុខ​4MP និង​កម្រិត​ថាមពល​ថ្ម​ 3000mAh។

    Mi Note ទំហំ Memory 16GB តម្លៃ ៣៧០ដុល្លារ​ និង ៤៥០ដុល្លារ សម្រាប់​ Memory ទំហំ 64GB ហើយ​​​នឹង​ដាក់​លក់​លើ​ទីផ្សារ​​ថ្ងៃ​ទី ២៧​ ខែ​មករា​នេះ​តែ​ម្តង៕

    10253846_827426330626295_4921624404062474351_n


    10622930_827432497292345_3779995795330132421_n


    10917080_827426350626293_175082721705166720_n


    mi-note-1





    10407052_827435623958699_7064016136007803076_n
    • Blogger Comments
    • Facebook Comments
    Item Reviewed: មុន​នេះ Xiaomi ប្រកាស​ផលិត​ផល​កំពូល​ៗ​ម្តង​៣​ ឌឺ Apple ម៉ា​ចាស់​ដៃ​​ Rating: 5 Reviewed By: Unknown
    Scroll to Top